PART 21: ដេកបន្ទប់ជាមួយគ្នា + 22:ស្រីម្នាក់ជាគូរដណ្តឹងពិតមែន

1.5K 96 0
                                    

Jungkook បាននាំ jimin ទៅបន្ទប់ដេក ដោយនាយបានបើកទូរ ទៅយកកន្សែងពោះគោទៅឲ្យ  Jimin ភ្លាម ។

  " ឆាប់ចូលទៅងូចទៅ " jungkook បញ្ជាភ្លាម ។
 
  " តែ Jung... " Jimin នៅរួញរាមិនចង់ចូលទៅបន្ទប់ទឹក ទើប jungkook ដឹងថាក្មេងតូចកំពុងខ្លាចទើបគេមកនិយាយលេងសើចភ្លាម ។

  " បើអត់ចង់ទៅងូចទឹកទេ ខ្ញុំនិងទៅងូចជាមួយ Jimin ហើយណា " Jimin លឺហើយក្រវីក្បាលទាំងញញឹមអឹមអៀន ហើយរត់ចូលបន្ទប់ទឹកបាត់ ដល់ថ្នាក់ jungkook ឈរមើលទាំងលួចញញឹម ។

  មិនយូរប៉ុន្មាន  Jimin ក៏បានងូតទឹករួចរាល់ ដោយគេបានចេញមកទាំងរុំខ្លួននិងកន្សែងពោះគោ ដែលបានធ្វើឲ្យ jungkook  សម្លឹងមើលដូចចង់សុីសាច់ហើយ ។

" ក្មេងតូច ដើរមកនេះមក " jungkook ទះភ្លៅឲ្យ jimin ដើរមកជិតខ្លួនព្រោះគេមិនចង់ស្រែកសម្លុត ទៀតនោះទេ ។

" បាទ .....អឹម..." Jimin ដើរមកជិតហើយ jungkook ក៏ចាប់ទាញឲ្យមកអង្គុយភ្លាម មុននិងនាយទាញយកមកថើបភ្លាម ។

" សឺត...ពួកវាទះប៉ុន្មានដៃ ឆាប់ប្រាប់ភ្លាមមកកុំកុហក តែកុហកសន្លប់នៅលើគ្រែនិងហើយ "  បន្ទាប់ពីថើបឆ្អែតឆ្អន់ jungkook ក៏លូកដៃទៅអង្អែលផ្ទៃមុខរបស់ Jimin ទាំងបារម្ភ ។

  " អូយ..ពួកគេទះបួនដៃ..." Jimin ស្ទាក់ស្ទើនិងឆ្លើយភ្លាមដោយសារតែចន្លោះជើងនិងវារាងរហើយៗ ទើបរើខ្លួនប្រុងងើបចេញតែអ្នកម្ខាងទៀត ទប់ចង្កេះ មិនឲ្យទៅណារួច ។

" ពួកអាចង្រៃ យើងមិនគួរបាញវាឲ្យងាប់លឿនទេ ប្រហែលត្រូវយកទៅដុតទាំងរស់ហើយ " jungkook បានស្តាប់ហើយ មានអារម្មណ៍ថាកាន់តែខឹងភ្លាមមិនគួរណាសម្លាប់លឿនជាងនេះសោះ ។

" លោកបានសម្លាប់គេផ្ទាល់ដៃហើយ លោកកុំយករឿងនិងមកគិតទៀតអីណា Jung " Jimin ប្រើពាក្យសម្តីលួងលោមភ្លាម មានអារម្មណ៍ថាខ្លួនគឺសប្បាយចិត្តទាំងមិនដឹងខ្លួន ខ្លួនតែម្តង ។

  " ពួកវាមិនគួរប៉ះពាល់របស់ខ្ញុំទេ ពិសេសឯង ព្រោះមានតែយើងតែដែលអាចធ្វើបាបបានដឹងទេ " jungkook នៅតែមួម៉ៅដដែល ។

" លោកដឹងទេ ខ្ញុំខ្លាចថាត្រូវស្លាប់ហើយក៏មិនអាចជួបមុខលោកទៀតដែរណា " Jimin ប្រមូលអារម្មណ៍ដើម្បីសារភាពរឿងក្នុងចិត្តរបស់ខ្លួន ធ្វើឲ្យអ្នកស្តាប់ បើកភ្នែកធំៗភ្លាម ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now