PART 27:ទទួលកំហុស

1.2K 98 1
                                    


  បន្ទាប់ពីបានឈ្លោះគ្នារួចរាល់ Jimin ក៏រត់មកបន្ទប់ដើម្បីយំភ្លាម ព្រោះខឹងខ្លួនឯងមិនគួរណាទៅស្រលាញ់ប្រុសម្នាក់នោះសោះ ខឹងនិងមិនចេះការពារគេ បែរជាទៅការពារស្រីល្អរបស់គេទៀត ខឹងណាស់។

  " ហ្ហឹកៗ..ហ្ហឹក..ប្រុសអាក្រក់ ខ្ញុំស្អប់លោកណាស់ ហ្ហឹកៗ"  Jimin ពេបមាត់យំខ្លាំងៗភ្លាម តែគេក៏មិនបានដឹងថាអ្នកណាបានបើកទ្វារចូលដែល ។

  " ហឹម! នៅយំយូរទៀតទេ តិចលិចបន្ទប់បាត់ហ៎ា "  jungkook និយាយទាំងសើចតិចៗ ដែលធ្វើឲ្យអ្នកដែលយំរហ័ស សម្លក់ទៅភ្លាម ។

" ជារឿងខ្ញុំ មិនមែនជារឿងលោកទេ " Jimin មិនមើលមុខ ហើយដើរទៅបុកស្មាររាងក្រាស់ប្រុងនិងចេញពីរបន្ទប់ភ្លាម ។

" ណ៎ែ ចង់ទៅណា និយាយសម្រួលគ្នាសិនណា " jungkook ស្រវាចាប់ដៃតូចយ៉ាងលឿន ។

" ខ្ញុំមិនចង់ឃើញមុខ ដ៏អាក្រក់របស់លោកទេ ចេញទៅ ហឹស " Jimin ចាប់ទាញដៃរាងក្រាស់ឲ្យចេញពីដៃរបស់ខ្លួនភ្លាម តែមិនអាចទៅបានសោះ ។

" ស្អប់ខ្ញុំណាស់ ហ៎េ តែយប់មិញថា សុំថែមណា jung" jungkook សើចភ្លាមមុននិងងាកទៅមើល ក្មេងដែលបើកភ្នែកធំៗ ចាំស្តាប់។

" Jungkook លោកនិយាយពាក្យមិនគួរឲ្យស្តាប់ទេ "  Jimin ស្រែកទាំងហួសចិត្តភ្លាម នេះស្មានតែនិយាយលួង បែរជាទៅនិយាយរឿងលើគ្រែទៅវិញ។

"  Jimin មិនអាចមិនឃើញមុខខ្ញុំទេ ហើយខឹងក៏មិនអាចដែរយល់ទេ " jungkook ដើរអូសដៃអោយមកអង្គុយនិងពូក មុននិងទាញចង្កេះតូចឲ្យមកអង្គុយជាមួយ ។

" ខ្ញុំដឹងហើយ ខ្ញុំជាប្រុសលើគ្រែរបស់លោក គ្មានផ្លូវគេចមុខលោកបានដែរ ឈប់ស្ទាបទៅ " Jimin តវ៉ាភ្លាម ព្រោះតែដៃកំហូចនេះចាប់អង្អែលត្រកៀកគេរហូត។

" នេះគ្រាន់តែឲ្យសុំទោសសោះមិនក៏ចាំបាច់យំ ហឹម យ៉ាងមិចប្រាប់មក "

  " ខ្ញុំមិនបានខុសទេ តែលោកលង់នាងងើបមុខមិនរួច ដល់ថ្នាក់នាងនិយាយប្រាប់លោកប៉ុន្មានម៉ាត់ លោកត្រចៀកសជឿនាងបាត់ហើយ  " គេនិយាយទាំងមិនមើលមុខរបស់ jungkook ស្អីបន្តិច តែនិយាយមកមិនមែនបង្ហាញការខឹងអីទេ ទឹកភ្នែកក៏ស្រក់ចុះមកម្តងទៀត ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now