Part 14 " ប្រចណ្ឌ"

1.4K 109 0
                                    

  " មិន ..មិនបានស្រលាញ់គេនោះទេ ..."  Jimin ចាប់ផ្តើមនិយាយរដាក់រដុបភ្លាម ក្នុងចិត្តខ្លួនឯងក៏មិនដឹងដែរ តែគេបានសន្យាហើយថាគេនិងគ្មានចិត្តស្រលាញ់ប្រុសម្នាក់នេះទេ ។

  " ចឹងប្រាប់បានទេ ថាមូលហេតុអ្វីដែលឯងអាចតាម jungkook បានយូរហើយគេមិនរករឿងស្អីសោះ "

  " ខ្ញុំមិនត្រូវការឆ្លើយទេ " ដោយការសួរសំណួរបែបនេះ ហើយច្រើនពេកទើបគេមួម៉ៅភ្លាម ។

  " សុំទោសណាដែលចង់ចេះដឹងហួសហេតុ " Bam មានអារម្មណ៍ថាខុសបន្តិច ព្រោះតែចង់ចេះចង់ដឹងពេក ។

" មិនអីទេ អឹម....."  Jimin ប្រុងនិយាយទៅវិញ Bam ក៏អោនមុខចុះថើបមាត់ភ្លាម ដែលធ្វើឲ្យរាងតូចបើកភ្នែកនិងធំៗ រហូតមានអ្នកស្រែកឡូឡា ចាប់ទាញឲ្យរបេះចេញពីរគ្នាភ្លាម ។

  " អាចង្រៃ យើងប្រមានឯងហើយមែនទេ ថាកុំឲ្យមកប៉ះមនុស្សរបស់យើង បើហ៊ានលើកក្រោយទៀត យើងនិងវាយឯងឲ្យងាប់ជាមិនខាន " jungkook និយាយចប់ក៏ងាកមកសម្លក់ Jimin វិញភ្លាម ។

  " លោកអូសខ្ញុំទៅណា ដើរអោយយឺតបន្តិចទៅបានទេ អូយ " Jimin ដើរផងរត់ផង ដោយសារតែកម្លាំងដៃធំចាប់អូស ។

  " មើលទៅកាន់តែសប្បាយលេងហើយ អាjung ក្មេងម្នាក់នេះច្បាស់ណាស់ថានិងត្រៀមនៅក្រោមខ្លួនយើង " Bam ញញឹមយ៉ាងពេញចិត្ត នៅពេលបានភ្លក់ បបូរមាត់ដែលស្រស់ស្អាត។ ហើយគេក៏បានដឹងខ្លាំងទៀតផង ថាjimin គឺមានភាពសំខាន់ច្បាស់ណាស់ ព្រោះក្មេងៗមុនៗពេលគេថើប ហើយលេងសិទ្ធិស្នាលគឺមិនដែលមានចរឹកបែបនេះនោះទេ ហើយគេក៏មិនចេះខឹងដែរ ។

  " អូយ លោកខ្ញុំឈឺ ខ្ញុំគ្មានចេតនាទេលោកយល់ច្រលំហើយ អូយ.." Jimin  ស្រែកដោយការឈឺចាប់ ព្រោះតែកម្លាំងដៃរុញឲ្យចូលក្នុងឡាន មានកម្លាំងពេកទើបត្រូវឈឺចាប់បែបនេះ ហើយខ្លួនគេសឹងតែមិនហ៊ាននិយាយអ្វីទេ ។

  " ស្ងាត់មាត់ទៅ យើងប្រាប់ឯងហើយមែនទេ ថាកុំឲ្យវាប៉ះពាល់ " jungkook ស្រែកខ្លាំងៗមុខចាប់ផ្តើមក្រហមភ្លាម គេបានដឹងដែរថាមុននិងគេចុះមកក្រោម Bam បានងាកមើលឃើញគេហើយក៏អោនទៅថើបភ្លាម ព្រោះbam គឺចង់ឲ្យគេខឹង ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now