PART 45: នេះខ្ញុំត្រូវចាកចេញហើយមែនទេ

1.1K 104 4
                                    

សម្រាប់ sohi វិញនាងមានការមួម៉ៅក្តៅក្រហាយមែនទែននៅពេលសត្រូវរបស់នាង មិនបានទៅណា បែរជាសុខសប្បាយលើសដើម អ្នកបម្រើឆ្វេងស្ដាំខ្លាំងជាងនាង ហើយនៅមានទៀត jungkook take careយ៉ាងដិតដល់ ។

" អ្នកប្រុស Jimin ធ្លាប់បានទៅជិតបន្ទប់ jungkook ទេ ព្រោះតែឃើញចាក់សោយូរហើយជាបន្ទប់របស់អតីតគូរដណ្តឹងមែនទេ " នាងដើរចូលមកសួរភ្លាម ព្រោះតែបានបង្ហាញថាមករញ៉េរញ៉ៃមិនឲ្យ Jimin នៅស្រួលទេ។

" ធ្លាប់ទៅដែរតើ " Jimin មិនបានសម្លឹងមើលនាង សុខចិត្តនិយាយតាមធម្មតាៗ។

" នៅខាងក្នុងមានអ្វីមែនទេ "

" បើនាងចង់ដឹងសួរគូរដណ្តឹងនាងទៅ "

" ពិតមែនហើយ ក្នុងនាមយើងជាអនាគតប្រពន្ធ តើ jungkook ទុកការដីរអ្វីទៅឲ្យអតីតគូរដណ្ណឹង ខ្ញុំពិតជាចង់ដឹងណាស់"  នាងនិយាយមិនខ្លាចក្រែង ដោយប្រើការបញ្ឈឺរភ្លាម នេះស្មានតែ Jimin ខ្វល់ហ៎េ។

"  បើចង់ដឹងចូលទៅមើលទៅ ខ្ញុំនិយាយបានប៉ុណ្ណឹង បើកាន់តែឆ្ងល់ចាំ jungkook មកពីធ្វើការក៏សួរទៅ បើនាងចូលទៅបានចាត់ទុកថានាងមានសំណាងណាស់ ព្រោះស្រីជាច្រើនដែលចង់មកទីនគឺមានគំនិតចង់ចូលទៅក្នុងដូចនាង អ៊ីចឹង បើអស់រឿងសួរហើយ ខ្ញុំសុំទៅបណ្ណាល័យសិនហើយ " Jimin ប្រមានហើយក៏ដើរកានសៀវភៅទៅភ្លាម ព្រោះធុញនិងស្រីម្នាក់នេះណាស់។

" នឹងមានន័យថាមិច?"

" មានន័យថា jungkook គេមិនបានស្រលាញ់ខ្ញុំហើយនិងនាង ព្រោះថាគាត់ស្រលាញ់អតីតគូដណ្តឹងនិងណា ចឹងហើយបានជាគាត់មិនឲ្យទៅរញ៉េរញ៉ៃនិងបន្ទប់នោះណា "

" ពេលនេះគេនៅតែកាត់ចិត្តមិនបានហ៎រ "

" មែនហើយ នាងកុំស្រម៉ៃពេកអី "

" ហើយឯងមិនដែលចូលទៅរករឿងអីទេហ៎រ "

" មិនដែលសូម្បីតែគិត ព្រមគ្នានិងការដែលខ្ញុំចង់រៀនយល់ច្បាស់ពីចិត្ត jungkook ឲ្យច្រើន ជាងធ្វើបាបគាត់ឲ្យយំ"

" ឯងនេះណាវាពិនទ្រាំ ដល់ថ្នាក់ប្រុសនៅស្រលាញ់របស់ចាស់ក៏នៅទ្រាំត្រដរណាស់ " sohi លើកពាក្យមកនិយាយបញ្ឈឺរភ្លាម ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now