PART 40: រឿងកូន

1.1K 109 3
                                    


Sohi ដើរតាំងៗមកបន្ទប់ដេកវិញ ព្រោះតែឃើញហេតុការណ៍របស់ Jimin និង jungkook នាងក៏ចាប់ផ្តើម បង្កើតរឿងភ្លាម ហៅងាយថាសត្រូវនិងគ្នា ។

ដោយមិនចាំយូរនាងក៏រហ័ស ខលទៅផ្តឹងលោកយាយរបស់ jungkook ភ្លាម ទាក់ទងនិងរឿងបែបនេះ ។

( យាយមិនចង់ចូលពាក់ព័ន្ធអ្វីទេ ព្រោះយាយចង់ក្កាយជាយាយដែលល្អម្នាក់ យាយចង់ប្រាប់ថាដាស់តឿនគេទៅបានហើយ )

" លោកយាយតែគេ ពង្វក់jungkook ខ្លាំងណាស់ណាលោកយាយ លោកយាយចង់ឲ្យបង jungkook ងប់ងល់និងគេដល់ពេលណាទៀត"

( ចាំនិយាយ ពេលក្រោយទៀតទៅ យាយរវល់ណាស់ ចាំនិយាយពេលក្រោយទៅ ) លោកយាយរបស់ jungkook និយាយចប់ក៏ចុចបិទភ្លាម ។

" ហឹស Jimin stanny ឯងត្រូវតែស្តាយក្រោយដែលចង់មកធ្វើជាសត្រូវរបស់យើង " នាងញញឹមចុងមាត់ ភាពជោគជ័យនិងមករកនាងឆាប់ៗ ហើយអ្នកដែលចាញ់ត្រូវតែ Jimin stanny ម្នាក់គត់។

.....

Jungkook ដេកស្ទាបអង្អែលអ្នកដែលលង់លក់លើដើមទ្រូងរឹងមាំរបស់គេ អារម្មណ៍ស្មុគស្មាញបានកើតឡើង វាពិតជាសំខានខ្លាំងណាស់ នៅពេលដែលគេពិតជាចង់បានកូន តែនាយក៏មិនអាចសុំបានតាមត្រង់ដែរ។

" បងមានរឿងអ្វីមែនទេ បានជាទឹកមុខពិបាកបែបនេះ"

" អូនមិនទាន់គេងទេមែនទេ សឺុត.. " នាយអោនមកថើបសក់រាងតូចតិចៗ ហើយរហ័សប្តូរទឹកមុខភ្លាម ។

" អូនលេងចង់ងងុយហើយ ហើយបងវិញនោះស្មុគស្មាញរឿងអី " Jimin ចាប់អូសដៃលេងដើមទ្រូងរាងក្រាស់ ដែលគ្មានសម្លៀកបំពាក់ទាំងអស់គ្នា ។

" អត់ទេ "

" បងកុហក មុខនិងជ្រួញប្រយ័ត្នចាស់ណា "

" អូនឃើញបងចាស់ហើយមែនទេ សូម្បីតែបងក៏យល់ថាខ្លួនឯងចាស់ដែរ " jungkook និយាយត្រង់ៗ ព្រោះមិនចង់ទទួលអ្វីច្រើន ។

" អូនឃើញចឹងណា "

" អូនឃើញមិចថាបងចាស់ហ៎ា ឆាប់ប្រាប់មក " jungkook ជ្រួញច្រមុះបន្តិច មុននិងយកដៃអូសទៅលូកអង្អែលត្រគៀកដែលមានភួយកំពុងគ្របជិតឈឹង។

" អូនដឹងហើយតើងាបងចាស់ជាងអូននិង10 ឆ្នាំ តែបងកម្លាំងខ្លាំងណាស់ដឹងទេ តែបងក្មេងហើយសង្ហារទៀតណា " ទោះចាស់បែបនេះមែន មិនបានធ្វើឲ្យរាងតូចដកចិត្តស្រលាញ់ទេ បែរជាលង់ដល់ក្បាលមិនរួចថែម។

" បងឲ្យរង្វាន់អូនហើយណា សម្តីផ្អែមៗបែបនេះបើមិនឲ្យស្តាយក្រោយណាស់ " jungkook រហ័សទ្រោបពីលើភ្លាម ។

" បានហើយ បងមិនមិនហត់ទេមែនទេ អូនចង់ឲ្យបងសម្រាក ព្រឹកនេះត្រូវទៅធ្វើការ "

" Jimin "សម្លេងដកដង្ហើមធំ បានធ្វើឲ្យ jungkook រហ័សធ្វើទឹកមុខស្រពាប់ស្រពោនភ្លាម ដល់ថ្នាក់រាងតូច មើលដោយទឹកមុខឆ្ងល់។

" បងមានរឿងអ្វីមែនទេ "

" បងចង់បានកូន " Jimin លឺហើយទឹកមុខចាប់ផ្តើមស្លេកភ្លាម ។

" បងមានរឿងអ្វីដែលទាក់ទងនិងកូនមែនទេ "

" បងដឹងច្បាស់ណាស់ ថាភាគរយការមានកូនគឺគ្មាននោះទេ តែបង "

" តែបងយ៉ាងមិច " Jimin ចាប់ផ្តើមធ្វើខ្លួនមិនត្រូវបេះដូងលោតឌឹបៗ ដល់ថ្នាក់សម្តីដែលចេញពីមាត់រាងក្រាស់ធ្វើឲ្យខ្លួនស្លុតចិត្តទៅវិញ ។

" បង..បងមិនអាចផ្តល់អ្វីដែលអូនប្រាថ្នាបាននោះទេ អូនអាចមានកូនឲ្យបងបានទេ ..." និយាយមិនទាន់ចប់ផង Jimin ក៏ចាប់ផ្តើមស្រក់ទឹកភ្នែកមកភ្លាម ។

" អូនយល់ហើយ ហ្ហឹក ..អូនដឹងថាអូនមិនអាចមានឲ្យបងបានទេ " jimin ឆ្លើយទាំងខ្លួនញ័រៗភ្លាម គេយល់ហើយថា jungkook ស្រលាញ់អតីតគូរដណ្ណឹងរបស់គេណាស់ ដល់ថ្នាក់មិនចែករំលែកក្តីស្រលាញ់ឲ្យមកគេបាន ។

" Jiminអូនកុំយំអីណា បងមិនចង់ឲ្យអូនខូចចិត្តទេ ថ្ងៃក្រោយបងឈប់និយាយទៀតហើយ " jungkook រហ័សរហួននិយាយលួងលោមភ្លាម ព្រោះគេភ័យណាស់ បេះដូងចាប់ផ្តើមចុកចាប់ពេលឃើញទឹកភ្នែកក្មេងម្នាក់នេះ។

" បងគួរតែនិយាយតាមត្រង់ទៅ អូនចង់បានភាពពិតប្រាកដ ហ្ហឹកៗ យប់នេះអូនសុំទៅដេកក្នុងបន្ទប់អូនវិញ " Jimin ងើបឡើងហើយជូតទឹកភ្នែកចេញ ប្រុងចុះពីលើគ្រែភ្លាម ។

" កុំអី អូនសម្លាញ់កុំទៅចោលបងអីណា បងមិនចង់ឲ្យអូនឈឺចាប់ទេ " jungkook រហ័សស្រវាអោបចង្កេះភ្លាម ។

" អូនឃើញមុខបង គឺបង្ហាញច្បាស់ណាស់អូនឈឺចាប់ អូនមិនចង់ឃើញមុខបងទេ " ពាក្យសម្តីនេះហើយដែលឲ្យ jungkook ឈឺចាប់ភ្លាម វាហាក់បានបង្ហាញច្បាស់ថា Jimin មិនចង់ឃើញមុខខ្លួនទៀតទេ ទាំងដែល Jimin ជាមនុស្សតែម្នាក់គត់នៅលើលោក ដែលមិនចេះស្អប់លើខ្លួនគេ ។

សុំទោសដែលរត់ទៅយូរណា🥺🥺
ស្រលាញ់អ្នកអាន❤️❤️
Anny 🍁♒🍁

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now