PART 44: បងកុំថ្នមពេកបានទេ⚠️

1.2K 90 2
                                    

បន្ទាប់ពីញ៉ាំអាហារពេលយប់រួចរាល់ Jimin ក៏ឡើងមកបន្ទប់ដោយ jungkook ចាប់ទាញឲ្យអង្គុយនៅលើគ្រែហើយនាយក៏ឡើយទៅកើយភ្លៅ ស្រឡូនភ្លាម។

   Jungkook ឈោងដៃទៅស្ទាបអង្អែលពោះរបស់រាងតូច ថ្នមៗគេកំពុងតែមានអារម្មណ៍ថាសង្ស័យខ្លះដែរ  Jimin និងគេបានដេកនៅជាមួយគ្នាអស់រយះពេលបីខែហើយ  Jimin ក៏អាចទទួលការមានកូនខ្លះដែល នេះបើសិនជាមានមែនគេនិងសប្បាយព្រោះវាជាការដូក្នុងជីវិតរបស់គេ។

" មិចក៏ បងមកស្ទាបពោះអូនអ៊ីចឹង " Jimin ជ្រួញចិញ្ចើមទាំងឆ្ងល់ភ្លាម ភ័យតិចតួចដែរពោះឃើញ jungkook ស្ទាបពោះមិនឈប់ ។

" អូនមានរឿងអីចង់ប្រាប់បងអត់ "

" បងថារឿងអីគេ " Jimin ធ្វើមុខឆ្ងល់ ហើយបកសំណួរសួរទៅវិញភ្លាម។

" គ្រប់យ៉ាងទាំងអស់ បងដឹងថាអូនកុហកបង "  jungkook គេមិនបានទៅល្ងង់នោះទេ ព្រោះខ្សែភ្នែកភ្លឺថ្លារបស់ Jimin កំពុងតែកុហកគេ។

" អត់មានទេ " Jimin គ្រវីក្បាល ' នេះចង់ឲ្យអូនប្រាប់បងថា អូនជាប្រុសដែលមិនសមធ្វើជាគូអនាគតបងទេ ព្រោះយាយបងចាត់ទុកអូនជាក្មេងយកខ្លួនមកដោះបំណុលអ៊ីចឹង ហ៎រ' jimin លួចសួរខ្លួនឯងក្នុងចិត្ត រឿងនេះនៅតែដក់ជាប់ខួរក្បាលមិនឈប់សោះ។

"  Jimin ប្រាប់បងមកណា កុំលាក់អីសោះបើអូនមិនប្រាប់បងនិងខឹងភ្លាម ដឹងទេ "

" អូនពិតជាគ្មានមែនណា បងនេះចេះតែចាប់ការកុហកអូនបែបនេះនោះ"

" អូនលាក់បងមែនទេ ព្រោះអូនមិនដែលនិយាយថាអូនមានកូន នេះអូននៅមិនទទួលយកកូននិងបងទៀតមែនទេ ព្រោះបងមិនទាន់បានឲ្យការរៀបការមកអូនមែនទេ " jungkook និយាយប៉ាន់ស្មានភ្លាម។

" មិនមែនជារឿង និងទេ"

" បានចអូន មានពេលមកស្តាប់ក៏បាន ព្រោះអូនជាស្តេចក្បាលរឹងណាស់ សាកសមនឹងធ្វើជាប្រពន្ធនិងម្តាយកូនបងណាស់ "  jungkook ធ្វើជាមួម៉ៅភ្លាម ដល់ថ្នាក់អ្នកស្តាប់បើកភ្នែកធំៗភ្លាម ។

" នេះបងថាអូន ជាប្រពន្ធបងចឹងហ៎េ "

" អូនកើតអ្វីមែនទេ "

" អត់ទេ អូនមិនដែលលឺថាបងនិយាយពាក្យប្រពន្ធពេញៗមាត់បែបនេះសោះ"  Jimin ថ្ពាល់ចាប់ផ្តើមក្រហមភ្លាម ពាក្យនេះមិនសូវទម្លាប់សោះ ព្រោះនាយនិយាយពាក្យតែទាសករលើគ្រែរហូត ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now