PART 31: ពិសពុលដូចគ្នា

1K 97 4
                                    

" សួរស្តី អ្នកប្រុស Jimin " Bam ដើរចូលមកនិយាយរាក់ទាក់ភ្លាម ដល់ថ្នាក់ Jimin ត្រូវងាកមកមើលយ៉ាងភ្ងាក់ផ្អើល ។

" លោក Bam មានការអ្វីមែនទេ ខ្ញុំប្រហែលជាត្រូវទៅរំដោះគ្រោះចេញហើយ ព្រោះមិនចង់ជួបមុខលោកសោះ"

" អូយ Jimin សុំទោសណាតែនេះវាជានិស្ស័យទៅវិញទេ ហើយនាំមិត្តភក្តិមក shopping មែនទេ" Bam ងាកសួរភ្លាម ព្រោះតែឃើញនារីម្នាក់ដែលឈរនៅជិតនិងរាងតូច ។

" មិនមែនទេ អឺ..អ្នកនាង sohi នេះជាមិត្តភក្តិរបស់លោក jungkook" Jimin កាន់ដៃនាងហើយ និយាយណែនាំភ្លាម ។

" សួរស្តីលោក ខ្ញុំមកទីនេះគឺក្នុងនាមជាគូរដណ្តឹងរបស់លោក jungkook ណា " នាងប្រញាប់ណែនាំខ្លួនភ្លាម ដល់ថ្នាក់ Bam និង Jimin ឈរនៅស្ងៀម។

" គូរដណ្តឹង មែនទេ jimin" Bam ងាកមកសួរទាំងឆ្ងល់ភ្លាម ។

" មែនហើយ លោកbam " Jimin និយាយទាំងទឹកមុខស្ងួតភ្លាម ព្រោះមិនចង់និយាយអ្វីច្រើន ហត់និងស្រីម្នាក់នេះណាស់ ដើរប្រកូកប្រកាសពេញទី ទាំងដែលទីនេះជាហាងរបស់ jungkook ។

" ពិតជាគួរឲ្យចាប់អារម្មណ៍មែន ចឹងអ្នកនាងអាចទៅផឹកកាហ្វេជាមួយខ្ញុំបានទេ ខ្ញុំមានរឰងចង់និយាយជាមួយគូរដណ្តឹងជាពិសេស " Bam និយាយបែបបបួលភ្លាម សម្រាប់ Jimin ក្រវីក្បាលបដិសេធហើយនាងជាអ្នកទទួលភ្លាម ។

" ចាស ពិតជាបានណា "

" អ្នកនាងsohi មិនអាចទៅរវល់ជាមួយនិងលោក bam បានទេ..." Jimin និយាយមិនទាន់ចប់ផង ក៏មានសម្លេងមកនិយាយកាត់ភ្លាម ។

" ហេតុអ្វី "

" គេមិនដែលទុកខ្ញុំជាមិត្តទេ តោះទៅ "

" អ្នកនាងមិនអាចទៅបានទេ " Jimin ប្រញាប់និយាយហាមភ្លាម តែកែវភ្នែម្នាក់ទៀតសម្លក់មិនឈប់សោះ ។

" ខ្ញុំចង់ដឹងរឿងមនុស្សប្រុសដែលខ្ញុំស្រឡាញ់ បើសិនឯងចង់ទៅជាមួយនិង អាម្នាក់ទៅមុនទៅ" នាងនិយាយទៅ ទាំងមិនភ្លេចចង្អុលកូនចៅជំនិតរបស់ jungkook ដែលនៅក្នុងឡាន ។

តែសម្រាប់ Jimin វិញទោះចិត្តមិនចង់ទៅ តែគេក៏មិនអាចទៅយកនាងឲ្យនៅជាមួយនិងអតីតមិត្តភក្តិរបស់ jungkook បានទេទើបគេទៅតាម ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now