PART 48: លោកយាយសាកសមនិងខ្ញុំស្អប់ ដែលពិនត្រចៀកស

1.1K 99 1
                                    

Jimin បានឈានចូលមក ផ្ទះនៅមាត់បឹងខាងក្រោយភូមិគ្រឹះរបស់ bam ដោយអារម្មណ៍ភ័យខ្លាច ព្រោះផ្ទះនេះជាផ្ទះរបស់សត្រូវស្នេហារបស់ jungkook បើនៅទីនេះវាច្បាស់ណាស់ដូចជាក្បត់ទៅនិងទំនុកចិត្តរបស់ jungkook ដែរ ។

" ផ្ទះតូចពេកមែនទេ ឬក៏មិនទុកចិត្តខ្ញុំ " Bam ងាកមកសួរទាំងញញឹម ។

" អត់ទេ គ្មានបញ្ហាទាំងនោះទេ ខ្ញុំនៅបាន វាល្អខ្លាំងណាស់ដែលលោកបានផ្តល់កន្លែងឲ្យដេក "

" ខ្ញុំដឹងថាឯងមិនពេញចិត្តនោះទេ តែខ្ញុំគឺសប្បាយចិត្តបំផុតពេលឯងព្រមទទួលបែបនេះ ផ្ទះនេះជាផ្ទះរបស់លោកយាយរបស់ខ្ញុំ វាឆ្ងាយពីភូមិគ្រិះបន្តិច ហើយផ្ទះនេះអាចស្ងប់ស្ងាត់បន្តិចហើយ "

" មិចក៏លោកចង់ជួយខ្ញុំ "

" ខ្ញុំមិនដឹងថាឯងសុខចិត្តរត់ចេញពី jung ទេហើយឯងក៏ស្រលាញ់វាដែរ ខ្ញុំគ្រាន់តែចង់ដឹងថាឯងរត់ចេញពីវាធ្វើអ្វី " Bam សួរភ្លាមព្រោះមនុស្សគេគឺចូលចិត្តនិយាយត្រង់ៗ ។

" ខ្ញុំគិតថាខ្ញុំមិនសាកសមនិងគេទេ "  Jimin ឆ្លើយតបយ៉ាងខ្លីភ្លាម ។

" ចរឹកអា Jung វាមិនបានខ្វល់អ៊ីចឹងទេ "

" តែមនុស្សជិតខ្លួនរបស់គេ គឺតែងតែគិតអ៊ីចឹងឯង "

" ឯងនេះ ខ្វល់ខ្វាយពីអ្នកដទៃពេកហើយ បើឡាយតែខ្វល់ខ្វាយនិង ឯងមានក្តីសុខទេ " Jimin ងើបមើលមុខ bam ដោយស្រពិចស្រពិលភ្លាម ។

" លោកគួរតែសប្បាយចិត្ត ពេលខ្ញុំបានរត់ចេញទៅជាមួយនិង jungkook ទៅវិញ ព្រោះលោកជាប្រុសដែលចង់ឲ្យខ្ញុំចេញពីរគេស្រាប់ "

" ឯងជាមនុស្សដែលល្ងង់បំផុតហើយ យើងចង់ដឹងថាឯងវាល្អជាង hanna ប៉ុណ្ណាទៅបានជាអា Jung មានចំណាប់អារម្មណ៍លើឯងនិង "

" លោកគិតថាខ្ញុំស្រដៀង ប្រពន្ធលោកត្រង់ណា បានជាផ្តល់សំណើរបែបនេះ មកឲ្យខ្ញុំ "

" បានហើយខ្ញុំរវល់ ឯងអាចនៅបាន ល្ងាចបន្តិចមេដោះនិងយកអាហារពេលយប់ឲ្យឯងហើយ " និយាយចប់ bam ក៏ដើរចេញភ្លាម ។

" ខ្ញុំប្រាប់លោក ខ្ញុំមិនបានដូចប្រពន្ធលោកសូម្បីតែមួយជំរៀក "  Jimin ស្រែកខ្លាំងៗភ្លាម ដល់ថ្នាក់ bamឈប់ហើយងាកមកនិយាយភ្លាម ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now