PART 42: ចង់ដាក់ទោស ក៏អញ្ជើញ

1K 111 1
                                    

ក្រាក...

  សម្លេងបើកទ្វារចូលមក បានធ្វើឲ្យ jungkook ងាកឃើញនេះសឹងតែធ្វើឲ្យគេ រត់ទៅចាប់អោបហើយ តែនាយសុំលេងឬកបន្តិចសិន ដោយអង្គុយពិនិត្យនិងមើលឯកសារត ដោយអ្នកដែលលើកអាហារ ក៏យកទៅដាក់លើតុ មិនជ្រលក់មាត់សួរមួយម៉ាត់ ។

" អូយ ឈប់សិនមើល Jimin អូនសម្លាញ់កុំទាន់ទៅ" ដោយសារស្ងាត់មិនតបត ទើបធ្វើឲ្យ jungkook ស្រវ៉ាចាប់ដៃជាប់មិនឲ្យទៅរួច ។

" បងមានរឿងអីចង់និយាយទេ ឬក៏មានការងារឲ្យអូនធ្វើ "

" អូនខឹងនិងបងយូរណាស់មែនទេ នេះគេចមុខបងយូរណាស់ណា " jungkook ធ្វើសម្លេងស្រទន់ដោយបានបង្ហាញពីរការចុះចាញ់ ដោយទុកឲ្យក្មេងតូចនេះជាអ្នកឈ្នះ ។

"អូនមិនបានចង់គេចទេ អូនឃើញបងរវល់ពេក ទើបអូនចេញទៅអង្គុយលេងខាងក្រៅ ព្រោះមិនចង់ឲ្យបងឈឺក្បាលទេ "

" អូនសំខាន់ជាងដឹងទេ ការងារនិងចង់ធ្វើពេលណាក៏បានដែរណា សឺត..អឹម..នឹកក្លិនខ្លួនអូនណាស់ " មិនឲ្យចាំយូរ នាយក៏ចាប់ក្រសោបចង្កេះតូចឲ្យមកអង្គុយពីលើភ្លៅខ្លួន ថែមទាំងមិនភ្លេចថើបស្រូបយកក្លិនក្រអូបឲ្យអស់ អារម្មណ៍សប្បាយគឺកំពុងតែលាក់ក្នុងចិត្តហើយ ។

" បងធ្វើការទៅ " Jimin និយាយតាមធម្មតាៗ មិនចង់ចុះទន់ចាញ់ទេ។

" បងសុំទោសណា បងឈប់និយាយពាក្យគ្មានបានការទៀតហើយណា អូនសម្លាញ់ណា "

" អូនមិនបានឈឺចិត្តស្អិតទ្រូងខឹងនិងបងទេ "

" អូនដកពាក្យវិញទៅណា ថាឈប់ខឹងបងហើយ" 

" ដកពាក្យ ដកពាក្យអ្វីហឹម..."

" កុំមកធ្វើភ្លេច នេះដេញបងមិនឲ្យដេកជាមួយហើយ និយាយថាមិនចង់ឃើញមុខបង បងនៅចាំមិនភ្លេចទេណា  " Jimin លឺហើយងក់ក្បាលតាមធម្មតាៗ ។

  " បងចេះខ្វល់ទៀត លើកក្រោយមិនបាច់យកដាក់ខ្លួនទេ អូននិយាយទូទៅ អូនជាប្រុសអូនគ្មានភាគរយយកកូនឲ្យបងបានទេ យល់ទេ "

" អូនកុំនិយាយបែបនេះ វាមិនមែនជារឿងលេងសើចទេណា "

" Ok អូនសុំទោស តែរឿងនេះអូននិយាយមែន វាជារឿងធម្មជាតិទៅហើយ អូនថាវាជាអារម្មណ៍មួយឆាវរបស់បងទេ ហើយពេលនេះអូនចង់រស់នៅជាមួយនិងអ្វីដែលខ្លួនឯងមាន ហើយបងជាប្រុសដែលអូនស្រលាញ់បំផុត "  Jimin បង្ហាញភាពកក់ក្តៅភ្លាម រហូតធ្វើឲ្យ jungkook ចង់ងើយថើបណាស់ ។

( Debt Meets Love) បំណុលជួបស្នេហ៍🥀ចប់🥀Where stories live. Discover now