Ep 4 : First kiss

752 69 0
                                    

* Morning 😚❣️✨

ថ្ងៃបានមកដល់ ដែលថ្ងៃអាទិត្យជាថ្ងៃដែលមនុស្សគ្រប់គ្នាសម្រាកពីការសិក្សា និងការងារក៏ជាពេលអាចសម្រាកលំហែកាយបាន ។

« អេ៎ បងប្រុងទៅណានិង ក្រែងថ្ងៃនេះជាថ្ងៃអាទិត្យមែនទេ » រាងតូចដែលកំពុងមើលទូរទស្សន៍លើសាឡុង
បានចាប់អារម្មណ៍ទៅរាងក្រាសកំពុងរៀបចំខ្លួនទៅណាក៏មិនដឹង

« បងត្រូវទៅឃ្លាំងមួយភ្លែតទេណា៎ » រាងក្រាសនិយាយទាំងញញឹមស្រទន់ទៅកាន់រាងតូច

« អូនសុំទៅដែរ ណាណា នៅផ្ទះអផ្សុក » រាងតូចនិយាយពេបមាត់ដាក់រាងក្រាស

« ទីនោះវាមិនល្អសម្រាប់អូនទេ » រាងក្រាសនិយាយ គេគិតថានៅទីនោះសុតតែប្រុសៗ មាឌធំៗហើយក៏ជាកន្លែងជួញដូរ ទំនិញនិងអាវុធខុសច្បាប់ដែរ គេមិនចង់ឲ្យរាងតូចទៅជាមួយគេដោយសារគេជាម៉ាហ្វៀសត្រូវគ្រប់ទិសទីអាចលបខាំគេបានគ្រប់ពេល

« ហូយ៎ មិនអីទេអូនចង់ទៅជាមួយបងដែរណាណា » រាងតូចនិយាយអង្វរទាំងធ្វើមុខ cute cute ដាក់រាងក្រាស អ្នកណាទៅដាច់ចិត្តនោះ ទើបរាងក្រាសសម្រេចចិត្តយករាងតូចទីជាមួយដែរទៅ ។

*ឃ្លាំង 🏭

ចំណាយពេលរាងយូរគួរសមពួកគេក៏បានមកដល់ឃ្លាំងដែរជារបស់រាងក្រាស រាងតូចមើលទាំងចំហរមាត់ព្រោះឃ្លាំងនេះវាចង់ធំរាងរោងចក្រទៅទៀត ហើយអ្វីដែរពិសេសនោះគឺមានបន្ទប់របស់រាងក្រាសសម្រាប់ហាត់វៃ និង ហាត់តេក្វាន់ដូទៀតផង ។

« មកដល់ហើយ អូនអង្គុយចាំបងនៅទីនេះហើយណា បងត្រូវទៅពិនិត្យទំនិញបន្តិច » រាងក្រាសឲ្យរាងតូចអង្គុយលើសាឡុងមួយដែរជាបន្ទប់សម្រាប់រាងក្រាសនិយាយជាមួយភ្ញៀវសមរម្យ មិនមែនគេទុកឲ្យរាងតូចនៅម្នាក់ឯងនោះទេ រាងក្រាសក៏បានឲ្យមានអ្នកយាមនៅទីនោះផងដែរ ការពារបង្ការខ្លាចមានលួចទៅបាត់
( ប្អូនស'ណព្វតែមួយគ្រាប់ផង>< )

« សួស្តី » មួយសន្ទុះក្រោយមកមានសំឡេងគ្រលធំមួយបានបន្លឺឡើងទាក់ទាញឲ្យរាងតូក្រឡេកទៅមើល

« បាទសួស្ដី » ថេនិយាយទាំងញញឹមគួរសមតែមើលទៅក៏រាងភ័យតិចដែរព្រោះនាយតូចមិនដែលស្គាល់បុរសម្នាក់នោះពីមុនមកនោះទេ

បងប្រុសសំណព្វ💖🌸Where stories live. Discover now