Ep 6 : លួចប្រច័ណ្ឌ

720 52 0
                                    

*Morning ✨🌤️

ថ្ងែថ្មីបានមកដល់ព្រះអាទិត្យចាប់ផ្តើមរះ បញ្ចេញពន្លឺសំឡេងសត្វយំចចេច ចចាចទឹកសន្សើមដក់ទើរលើស្លឹកឈើរជុំវិញបរិវេណវិមាន អាកាសធាតុបែបនេះធ្វើឲ្យរាងតូចហាក់មិនទាន់ចង់ក្រោកពីដំណេកដ៏ស្កប់ស្កល់មួយនេះឡើយ ។

« សឺត ...ក្រោកបាននៅក្មេងតូច » រាងក្រាសដើរចេញពីបន្ទប់ទឹកដែលមានកន្សែងបាំងល្វែងក្រោម ដើរចូលទៅដាស់រាងតូចបន្តិច
(ថើបយក morning kiss🥲)

« ហឹម..... អាវ៎ថេយ៍មិនទាន់អស់ងងុយទេ ថ្ងៃនេះខ្ជិលទៅរៀនណាស់ ចង់គេងវិញ.... » រាងតូចនិយាយទាំងមមីមមើរមនុស្សមិនទាន់អស់ចំហាយងងុយនៅឡើយ ហើយត្រូវពេលព្រឹកព្រលឹមមេឃស្រទំុត្រជាក់ៗបែបនេះ ទោះដេកដល់ថ្ងៃត្រង់ទៀតក៏មិនថ្វីដែរ><

« អឺ.... គេងតក៏គេងចុះ តែថាថ្ងៃនេះបងចង់នាំទៅលេងក្រុមហ៊ុន....» រាងក្រាសនិយាយហើយក៏ទៅផ្លុំសក់

« ហ្អាស៎ ទៅលេងក្រុមហ៊ុនបង ? យូរហើយមិចក៏មិនប្រាប់ ចឹងបានថ្ងៃនេះមេឃស្រទុំ ចាំបន្តិចថេយ៍ទៅងូតទឹកហើយ » និយាយហើយក៏យកកន្សែងរត់ត្រុយទៅបន្ទប់ទឹក

ផាំង !!
ដោយរត់លឿនពេករាងតូចមិនបានប្រយ័ត្នក៏បុកនិងទ្វារបន្ទប់ទឹកនោះទៅ 😹 ។

« ហាសហា តាមសម្រួលបងមិនទៅចោលឯណា » រាងក្រាសនិយាយហើយសើច និងក្មេងចរិកមិនចេះធំបែបនេះ

រាងតូចមិនមាត់បានត្រឹមអង្អែលក្បាលតិចៗហើយ សម្លក់ថ្មែរទៅកាន់បងប្រុសកំហូចរបស់គេ នេះគេបុកក្បាលប៉ុន្នេះហើយនៅមកសើចឌឺទៀតចង់តែដាល់ឲ្យបែកមាត់ខិលនិងទេលោកអើយ >< ។

មួយសន្ទុះមករាងតូចបានរៀបចំខ្លួនរួចរាល់ដោយរាងតូចគេពាក់ អាវដៃវែងរលុងបន្តិចមានឡេវកិប ខោខ្មៅរលុងឆ្នូតពណ៍ស ជាមួយសក់ខ្ម្មៅរលោងសិតវែកជាពីរជំហៀង
( គេនៅហៀនឃូអត់ឲ្យលាបពណ៍សក់ហ្អេ៎ )
គឺមើលទៅពិតជាស្រស់ស្អាតបែបយុវវ័យណាស់ ចំណែកឯរាងក្រាសវិញគេគ្រងឈុតអាគ្រហ្សេខ្មៅ ខោខ្មៅមានក្រវ៉ាត់ក និងវែកសក់ទៅមួយជំហៀងមើលទៅក៏ពិតជាសង្ហាមិនធម្មតាដែរ >< ។
( Reader ស្រមៃខ្លួនឯងហូវ Admin ខ្ជិលដាក់រូបហ៎ា 🌚 )

បងប្រុសសំណព្វ💖🌸Where stories live. Discover now