Ep 13 : យើងកំពុងញ៉ែឯង ( Yoongmin )

398 36 2
                                    

Skip
មកមើលគូរឆ្មាកណ្តុរនេះម្តង គឺថាថ្ងៃជាថ្ងៃដែលរាងក្រាសយ៉ុងហ្គីកម្លោះសង្ហារ ទំនេរមិនធ្វើការ ក៏ត្រូវព្រះមាតាបិតាបង្ខំឲ្យទៅយករាងតុញជីមីន ដើរលេងដើម្បីឲ្យទំនាក់ទំនងពួកគេកាន់តែជិតស្មិតជាងមុន ។
( ងាប់អៃអ៊ំ តិចនាងមីនចាប់កូនអ៊ំឯងធ្វើឃាតចោលដាច់ពូជបាត់ឡូវហើយ😑 )

« ពុទ្ធោអើយប៉ា!! ខ្ញុំមិនចង់ទៅទេ » រាងក្រាសនិយាយទាំងទឹកមុខមិនស្រស់ដូចប៉ុលពតប្រុងយកទៅវាយចោល-,-

« នេ៎ បើនៅតែបែបនេះពេលណាទើបត្រូវគ្នា ក្រែងឯងជាTop ដូច្នេះត្រូវតែមុខក្រាស់ ដៃរហ័ស ចិត្តសឿងបន្តិច បើនៅតែកំសាកបែបនេះមកធ្វើជាម៉ាហ្វៀក្បាលឯងស្អី? » លោកមីនរ៉េបមួយខ្សែដាក់ម្ចាស់កូនទាំងភ្នែកនៅមិនដកពីកាសែត

« ហ៊ឺយប៉ាហ្អ៎.... ឈប់ៗប៉ា ប៉ាឯងនិយាយស្អីមិញឮតែ ក្រាស់ៗ រហ័សៗអីគេ? » រាងក្រាសពេបមាត់បន្តិច ក៏ភ្លេចចាប់អារម្មណ៍និងពាក្យប៉ុន្មានម៉ាត់អម្បាញ់មិញ គិតទៅដូចរាងទំនងបស់គេ ហុហុ

« គឺដូចជំនាន់ប៉ាញ៉ែម៉ាក់ឯងហ្នឹងហើយ គឺត្រូវតែមុខក្រាស ដៃរហ័ស ចិត្តសឿង ទោះជាគេចង់ជេរ ឬ ចង់ដេញយ៉ាងម៉េចគឺត្រូវតែមុខក្រាសមិនចុះចាញ់ ហើយម្យាងទៀតឯងត្រូវចេះយកចិត្តគេ និយាយផ្អែមដាក់គេ បើបែបនិងអាណាមិនលង់អាកូនល្ងឺ!! " ផុស៎ " » លោកមីននិយាយយ៉ាងក្បោះក្បាយ បាច់បូរហូរព្រែក ហើយទីបញ្ចប់គាត់ក៏មិនភ្លេចដាក់ក្បាលរាងក្រាសមួយកាសែតកុំឲ្យខួរនឹងវាស្ពឹកពេក បើអារឿងញ៉ែស្រីដូចរៀងចំណាប់ណាស់ បែជាមកល្ងង់គ្រាន់តែរឿងប៉ុន្នឹងទៅកើត អត់មិនបានថែមមួយកាញ៉ទៀតឡូវហើយ-_-
( អ៊ំនាំកូនខូច😔 )

« អូយ៎ប៉ា... គ្រាន់តែប្រាប់ហេតុអីចាំបាច់ប្រើអំពើហិង្សាដាក់កូនដ៏ស្លូតបូតម្នាក់នេះធ្វើអី »

« ស្លូតបូតអាច***🙃 »លោកមីន

« ប៉ាហ្អ៎... តែបានផលមែនហី » រាងក្រាស

« អឺ យើងធានាគុណភាព បើក្លែងក្លាយយើងធានា៥ ថ្នេរឲ្យ » លោកមីន

« អូ៎ ចឹងខ្ញុំទៅហើយជម្រាបសួរប៉ា » ថាហើយក៏រត់ត្រុយទៅបាត់ដោយខ្លាចលោកមីនគាត់ធាក់បាក់ចង្កេះទាន់-,-

បងប្រុសសំណព្វ💖🌸Where stories live. Discover now