មិនយូរប៉ុន្មានរាងក្រាសក៏បានបញ្ចប់ការងារនៅឯឃ្លាំងរួចរាល់ ដោយប្រើពេលមិនតិចដែរព្រោះគេត្រូវការការត្រួតពិនិត្យទំនិញគឺត្រូវតែយកចិត្តទុកដាក់បំផុតមិនអាចប្រហែសបាននោះទេ ហើយជួនកាលក៏មានអ្នកឆ្លៀតមកនិយាយការងារមកថែមទៀតទាំងថ្ងៃនេះជាថ្ងៃសម្រាកចុងសប្តាហ៍នោះទេ ការងាររបស់នាយគឺមមារញឹកណាស់!! ។
( ណាគេបានធ្វើប្តីចាំតាដេកស៊ីទៅ✌️✨ )« ថេយ៍ ..!! » រាងក្រាសហៅសព្វនាមរាងតូចដោយសំឡេងស្រទន់ដូចសព្វដង
« បាទ... ? » រាងតូចដកភ្នែកពីទូរស័ព្ទងាកមកមើលម្ចាស់សំឡេង រំពេចនោះថ្ពាល់ចាប់ផ្តើមក្រហមព្រឿងៗភ្លាមដោយសារតែរូបភាពដែលរាងក្រាសថើបគេបានលេចចេញមកក្នុងខួរក្បាលរបស់រាងតូច
« បងឃ្លាការងាររួចរាល់ហើយ ថ្ងៃនេះជាថ្ងៃសម្រាកអូនចង់ដើរលេងទេ ? » រាងក្រាសអង្គុយជិតរាងតូច រួចក៏និយាយឡើង
« ចង់តើ ចឹងយើងទៅឥឡូវតែម្តងទៅ » រាងតូចនិយាយទាំងស្ញេញ មុខរីកដូចគ្រាប់ជីក្រោយពីរាងក្រាសបបួលដើរលេង ព្រោះនាយមិនសូវមានពេលទេ ទំនេរឆ្លៀតបានក៏ឆ្លៀត ណាមួយកាត់ស្រ្តេសខ្លះផង
បន្ទាប់មកជុងគុកក៏នាំថេយ៍មកសួនកំសាន្តមួយកន្លែង ដែលពួកគេធ្លាប់មកលេងជាមួយគ្នាកាលនៅក្មេងៗ ដែលកន្លែងនោះរាងប្លែកជាងមុនដោយសារការរៀបចំបន្ថែមដែលរាងប្លែកនិងស្អាតជាងកាលពីមុនផងដែរ ។
*សួនកំសាន្ត🎢🎡✨
មកដល់សួនកំសាន្តរាងក្រាសគ្រាន់តែនាំរាងតូចដើរមើលប៉ុណ្ណោះ ហើយជួនកាលក៏រាងតូចអូសដៃទៅលេងជាមួយទាល់តែបាន ជួនកាលអង្វរលេងគប់ប៉េងប៉ោងយកតុក្កតាក៏មាន ហើយក៏ទារញ៉ាំនេះញ៉ាំនោះមិនឈប់ ដែលមើលទៅដូចជាការរំលឹកអនុស្សាវរីយ៍កាលនៅក្មេងចឹង ។
នៅពេលនោះចៃដន្យអី ថេយ៍ក៏បាន
ឃើញយ៉ុងយ៉ុមជាមួយជីមីននិងមិត្តភក្តិផ្សេងទៀតបានមកទីនេះផងដែរ ។« អាវ៎ ថេឯងមកទីនេះដែរឬ ? » ជីមីននិយាយទៅកាន់រាងតូច
« ថេ មកជាមួយបង ព្រោះមួយថ្ងៃគិតតែពីរំអុកឲ្យបងជូនមកទើបបងជូនមកទៅ » រាងក្រាសនិយាយទាំងញញឹមបន្តិច
( ល'បៀបម៉ាញិបហ្អា 🤏 )
YOU ARE READING
បងប្រុសសំណព្វ💖🌸
Short StoryJoen Jungkook x Kim Teayung Jk Top & Tea Btt Bl novel 💕 Enjoy to reading 💗✨ * នេះជាស្នាដៃដំបូងរបស់ខ្ញុំបើខុសឆ្គង ខ្វះខាត ឬ លើសលស់អីសូមមេត្តាអធ្យាស្រ័យផងចុះ🙏💕 ។