ក្រោយការទទួលទានអាហារត្រូវបានបញ្ចប់ ជុងហ្គុកគេក៏ចេញទៅធ្វើការដូចធម្មតាដោយមិភ្លេចផ្តែផ្តាំសំណព្វចិត្តរបស់គេឡើយ ។
« ម៉ែដោះហ្អា៎ ម៉ែដោះ » រាងតូចស្រែកហៅម៉ែដោះដែលនៅផ្ទះបាយ
« ចាស៎ អ្នកប្រុសតូចមានអ្វីដែរចា ? » ម៉ែដោះនិយាយឡើង
« ខ្ញុំចង់ទៅដើរផ្សាររកទិញរបស់បន្តិច ម៉ែចង់ទៅជាមួយខ្ញុំទេ? »រាងតូចនិយាយឡើងព្រោះគេមិនចង់នៅតែក្នុងផ្ទះពេកនោះទេ គ្រាន់ចង់ដើរលេង ដើរផ្សារខ្លះ
« ម៉ែដោះប្រហែលមិនបានជូនទៅទេ ហើយចុះអ្នកប្រុសជីមីន ឬ អ្នកនាងជុង នោះអ្នកប្រុសតូច ? » ម៉ែដោះ
« អ៎មែនហើយ ជុងយ៉ុន បាននាំសាណាទៅជប៉ុនវិញព្រឹកនេះហើយ តែខ្ញុំខកមិនបានទៅជូនដំណើរពួកគេសោះ » ថេយ៍និយាយ
« មិនអីទេអ្នកប្រុសតូចអ្នកនាងជុងយ៉ុន គាត់មិនថាអីទេ ព្រោះគាត់បានតេមកប្រាប់ទូរស័ព្ទក្នុងផ្ទះហើយដោយគាត់ថាតេមកអ្នកប្រុសមិនចូល » ម៉ែដោះ
« អ៎បាទ... ចឹងខ្ញុំគិតរកបបួលជីមីនវិញក៏បានដែរ » រាងតូច
បន្ទាប់មករាងតូចក៏បបួលជីមីនទៅជាមួយវិញ ចំណែកជីមីនគេក៏បានយល់ព្រមដែរព្រោះគេថាពេលដែលដើរផ្សារចប់ គេចង់ទៅលេងក្រុមហ៊ុនរបស់ជុងហ្គុកដែរព្រោះគូរដណ្តឹងរបស់គេគឺយ៉ុងហ្គីប្រាប់ថាគេទៅប្រជុំជាមួយជុងហ្គុកអំពីការងារ ។
____________________________________
Super Market 🛍️🛒
« ថេយ៍ ឯងទិញរបស់ញ៉ាំច្រើនម្លេះ » ជីមីននិយាយឡើងពេលឃើញរាងតូចកំពុងទិញនំចំណីសំពីងសំពោងពេញខ្លួន
« ទិញទុកញ៉ាំនៅ ក្រុមហ៊ុនបងប្រុសខ្លះនិងណា៎ » ថេយ៍និយាយឡើងទាំងកាន់របស់ញ៉ាំពេញដៃ
« អើ ទិញឲ្យច្រើនៗទៅ យើងញ៉ាំដែរ » ជីមីនិយាយឡើងទាំងមើលទៅនំចំណីទាំងលេបទឹកមាត់
« នេ៎ យើងទិញប៉ុណ្ណឹងញ៉ាំមិនចង់គ្រាន់ផងយ៉ាងមិចនិងអាចចែកឲ្យឯងនោះ » ថេយ៍និយាយទាំងសម្លក់ជីមីនថ្មែរ
« ចិត្តអាក្រក់ណាស់ ចាំមើលយើងឈប់លេងចូលឯងហើយ » ជីមីនខាំមាត់រកពេបបន្តិច អីបន្តិច សុំនំគេញ៉ាំ គេអត់ឲ្យ😭😭
YOU ARE READING
បងប្រុសសំណព្វ💖🌸
Short StoryJoen Jungkook x Kim Teayung Jk Top & Tea Btt Bl novel 💕 Enjoy to reading 💗✨ * នេះជាស្នាដៃដំបូងរបស់ខ្ញុំបើខុសឆ្គង ខ្វះខាត ឬ លើសលស់អីសូមមេត្តាអធ្យាស្រ័យផងចុះ🙏💕 ។