Ep 7 : អូនស្រលាញ់បង

644 52 0
                                    

មិនយូរប៉ុន្មានការទទួលទានអាហាររបស់អ្នទាំង២បានបញ្ចប់ ទៅយ៉ាងរលូន ក៏ប៉ុន្តែទឹកមុខរបស់រាងតូចដីចជាមិនសូវល្អទាល់សោះ ។

« អូនមិនស្រួលខ្លួនឬ » រាងក្រាសដោយឃើញទឹកមុខរាងតូចខុសពីរាល់ដងក៏សួរទៅ

« ហ្អឹម ថេយ៍សុំទៅបន្ទប់ទឹកមួយភ្លែត » រាងតូច ជុងហ្គុកមិនមាត់ក៏អនុញ្ញាតឲ្យរាងតូចទៅ

មកដល់បន្ទប់ទឹករាងតូចលាងមុខបន្តិចមើលទៅកញ្ចក់រួចក៏សួរខ្លួនឯង ។

« ហេតុអី បានគាត់ស្និទស្នាលនិងស្រីម្នាក់នោះម្លេះ ? ហ្អើយ..... ហេតុអីក៏ខ្ញុំគិតច្រើនបែបនេះ ខ្ញុំមិនយល់ទេ » គេហាក់ដូចជាមិនយល់ខ្លួនឯងទាល់តែសោះ ហេតុអីកើតចិត្តខឹង មានអារម្មណ៍ទើសទាល់រកប្រាប់ថាមិនត្រូវនោះទេ

« ហឹម មកវិញហើយឬ » រាងក្រាសដែលកំពុងអង្គុយចាំបាននិយាយឡើង

« បាទ »

« ចឹងយើងទៅក្រុមហ៊ុនវិញតែម្តងទៅ » រាងក្រាស

ពួកគេទាំង២បានចេញទៅក្រុមហ៊ុនវិញរហូតដល់ល្ងាចឯណោះទើបត្រឡប់ទៅភូមិគ្រិះ ដោយរាងក្រាស់មានការងារបន្ទាន់ជាច្រើនដែលចាំបាច់ត្រូវតែធ្វើ ទាំងការងារក្រុុមហ៊ុននិង ការងារជួញដូរផ្សេងៗទៀត ចំណែកឯរាងតូចគេបានត្រឹម អង្គុយលេងដែលមានរបស់ញ៉ាំជាប់តែម្តង ។

គ្រីង គ្រីង ...
« ហាឡូ » រាងតូច

« ហាឡូថេយ៍ ឯងទំនេរទេ » យ៉ុមដែលមិត្តរបស់រាងតូចបានទូរស័ព្ទមក

« អ៎ អាយ៉ុមទេឬ យើងទំនេរតើឯងមានការអី »

« មកជួបយើងនៅក្លឹបបន្តិចយើងមានរឿងនិយាយជាមួយឯង »

« ក្លឹប ? ឯងចេះចូលក្លឹបពីអង្កាល ? »

« មិនដឹងទេ ឥឡូវមករកយើងសិនមក ចាំនិយាយ »

ទឺត......ប្រព័ន្ធទូរស័ព្ទបានកាត់ផ្តាច់

« វាកើតអីវា ? » រាងតូចសួរខ្លួនឯងទាំងឆ្ងល់ព្រោះមិត្តម្នាក់នេះថ្ងៃនេះដូចរាងប្លែកៗ រួចក៏រៀបចំខ្លួនចេញទៅ រាងតូចគេស្រឡាញ់រាប់អានយ៉ុងយ៉ុមណាស់គេទុកដូចជាបងប្អូនបង្កើតតែម្តង ហើយនៅពេលដែលរាងតូចឮថាគេនៅក្លឹបក៏បារម្ភ

បងប្រុសសំណព្វ💖🌸Where stories live. Discover now