[ Skip ]
មិនយូរប៉ុន្មានការជួបជុំរបស់គ្រួសារទាំង២បានបញ្ចប់ទៅទាំងរអាក់រអួលរបស់កូនៗរបស់ពួកគាត់ពត់មិនឡើងទាល់តែសោះតែទោះជាយ៉ាងណាក៏ដោយ ក៏ពួកគាត់បានឲ្យពួកគេទាំង២សម្របខ្លួនទោះមិនព្រមក៏ដោយ សង្ឃឹមថាពេលវេលាអាចសម្របគេទាំងពីរបានទៅចុះ ។
( សាធុៗ )__________________________________
កាត់មកកម្លោះតូចថេយ៉ុងវិញ គេនិងជុងយ៉ុនបានមកដល់ប្រទេសជប៉ុនហើយ ហើយវាក៏រាងល្ងាចណាស់ហើយដែរ គេមិនទាន់ចូលទៅប្រាប់ទេ ដោយជុងយ៉ុនប្រាប់ថាចាំទៅដល់ផ្ទះរបស់នាងសម្រាកស្រួលបួលសិនទៅចាំខលក៏មិនអីដែរ ។
ផ្ទះរបស់ជុងយ៉ុន
« ថេយ៍ហ្អា៎ យើងគិតថាឯងទៅសម្រាកសិនទៅ យើងបានឲ្យគេរៀបចំបន្ទប់ឲ្យឯងហើយៗ » ជុងយ៉ុននិយាយមើលទៅថេយ៍
« ហេតុអីផ្ទះស្ងាត់ម្លេះជុង អ្នកផ្ទះទៅណាអស់ហើយ » រាងតូច
« អរ ផ្ទះយើងមានតែអ៊ំមេផ្ទះ និង ប៉ារបស់យើងទេ ប្រហែលប៉ារបស់យើងគាត់រវល់ការងារក្រុមហ៊ុនហើយបានភ្លេចថាថ្ងៃនេះយើងមក » នាងនិយាយទាំងញញឹមស្ងួត ព្រោះតាំងពីតូចមកនាងនៅជាមួយលោកយាយនៅឯកូរ៉េមក ចំណែកឪពុកនាងធ្វើមានក្រុមហ៊ុននៅជប៉ុននេះឯង ឯម្តាយរបស់នាងបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បាត់ហើយ ប៉ារបស់នាងរវល់ការងារណាស់យូរៗទើបទៅលេងនាងនៅកូរ៉េម្តង ជួន១ឆ្នាំ ទៅបានតែម្តងក៏មាន ទើបធ្វើឲ្យទំនាក់ទំនងពួកគេទាំង២មិនសូវចុះសម្រុងនិងគ្នា ចំណែកឯរឿងមកជប៉ុននេះក៏ព្រោះតែប៉ានាងអង្វរមកដែរ តែពេលនាងមកដល់បែជាមិនឃើញគាត់ទៅវិញ :) ។
« ហ៊ឺយ ឯងកុំគិតច្រើនអី យើងឡើងទៅសម្រាកហើយ » ថេយ៍ដោយឃើញជុងយ៉ុន ដូចជាតូចចិត្តនិងប៉ានាងក៏លួងលោមបន្តិចមិនចង់ឲ្យនាងគិតច្រើនទេ
« អឺ.. បន្ទប់ឯងនៅស្តាំដៃ ទល់មុខបន្ទប់យើងណា៎ »
« ហឹម ដឹងហើយ »
----------------------------
ចូលមកដល់បន្ទប់ភ្លាមគេក៏បោះខ្លួនទៅពូកតែម្តង ដោយមានអារម្មណ៍ថារាងនឿយហត់ព្រោះគេចេញមកតាំងពីព្រឹកព្រលឹមហើយ ឥឡូវនេះល្ងាចហើយទើបគេមកដល់ បានរាងអស់កម្លាំងបន្តិច សម្ងំមួយសន្ទុះគេក៏នឹកឃើញខលទៅប្តី អ្ហាស៎ច្រឡំ ខលទៅប្រាប់បងប្រុសរបស់គេ ។
ESTÁS LEYENDO
បងប្រុសសំណព្វ💖🌸
Historia CortaJoen Jungkook x Kim Teayung Jk Top & Tea Btt Bl novel 💕 Enjoy to reading 💗✨ * នេះជាស្នាដៃដំបូងរបស់ខ្ញុំបើខុសឆ្គង ខ្វះខាត ឬ លើសលស់អីសូមមេត្តាអធ្យាស្រ័យផងចុះ🙏💕 ។