Ep 12 : ទម្លាប់មួយដែលមិនអាចខ្វះបាន!

407 38 2
                                    

Skip Morning 🌤️
     រាងតូចស្រឡូនបានភ្ញាក់ពីដំណេក រៀបចំខ្លួន រៀងលឿនបន្តិចព្រោះគេបានមកអាស្រ័យផ្ទះគេបែបនេះនេះគេក្រែងចិត្តណាស់ទោះជាផ្ទះមិត្តក៏ដោយ ។

« អេ៎ ក្មួយថេយ៍ភ្ញាក់លឿនម្លេះ »

« អរុណសួស្តីលោកអ៊ំ »

« បាទអរុណសួស្តី »

« អរុណសួស្តីលោកប៉ា »

« បាទអរុណសួស្តីកូន ម៉ោះនាំគ្នាញ៉ាំបាយទៅនឹងអាលឆាប់បានទៅរៀន »

     មិនយូរប៉ុន្មានពួកគេទាំងអស់គ្នាក៏បានបញ្ចប់ការទទួលទានអាហារពេលព្រឹករួចរាល់ហើយដែរ ប៉ារបស់ជុងយ៉ុនក៏បានឲ្យអ្នកបើកឡានជូនថេយ៍និងជុងយ៉ុនទៅសាលា ចំណែកគាត់ក៏ចេញទៅធ្វើការដូចរាល់ដង មិនបាច់ឆ្ងល់ទេថាហេតុអីប៉ារបស់នាងចូលចិត្តថេយ៉ុងនោះ ព្រោះគាត់ជាមនុស្សចិត្តទូលាយនិងស្រឡាញ់ថេហ៍ទុកដូចជាកូនបង្កើតយ៉ាងអញ្ចឹង ។

University 🏢✨

     មកដល់សាលាភ្លាមពួកគេក៏ដើរចូលទាំងពីរអ្នកតែម្តងជុងយ៉ុននាងដើរទាំងជឿជាក់ ដែលខុសពីថេយ៍ដែលរាងអឹមអៀនព្រោះនេះជាថ្ងៃចូលរៀនដំបូងហើយមានក្រសែភ្នែករាប់គូរសម្លឹងមកទៀត មកពីគេមិនដែលស្គាល់គេឯងទេទើបរៀនលាក់ចរឹកបន្តិច តែបើហ៊ានមាននរណាហ៊ានមកbully គេក៏មិនទ្រាំឲ្យគេមកធ្វើតាមចិត្តដែរគ្រាន់លាក់ចរឹកសិនប៉ុណ្ណោះ ។ ( ក'ថេកូនខ្ញុំឡូតណាស់ គ្រាន់តែប៉ះរលាក🙂🙏 )
     មកដល់ក្នុងថ្នាក់គ្រូក៏ចាប់ផ្តើមណែនាំពួកគេទាំងពីរនាក់ ទៅសិស្សផ្សេងៗរួចក៏ចាត់ឲ្យរកកន្លែងសម្រាប់អង្គុយរៀងខ្លួនទៅ ។

« សិស្សគ្រប់គ្នារង់ចាំបន្តិចគ្រូមានធុរ:បន្តិច » ថាហើយគាត់ក៏ចេញទៅ

« សួស្តី អ្នកទាំងពីខ្ញុំគឺ សាណា សុំរាប់អានផងបានទេ » ក្មេងស្រីដែលជាជនជាតិជប៉ុន ជាសិស្សរួមថ្នាក់ជាមួយពួកគេក៏បាននិយាយឡើង

« បាទ មិនអីទេ » ថេយ៍និយាយឡើងទាំងញញឹមតិចៗ

« ចាស៎ រីករាយដែលបានស្គាល់ » ជុងយ៉ុននិយាយទាំងញញឹមខ្ជិបដាក់នាងតូច ទោះគេជាស្រីមែនតែក៏ព្រានមិនធម្មតាដែរ 

បងប្រុសសំណព្វ💖🌸Where stories live. Discover now