Ep 2 : ស្រឡាញ់ណាស់ !!

884 70 0
                                    

* ក្លឹបYoong

កាលដែល JUNGKOOK ចេញមកក្រៅគេមិនបានទៅធ្វើការបន្តនោះទេ គេគ្រាន់តែមកក្លឹបរបស់មិត្តភក្តិដើម្បីពិភាក្សារឿងផ្ទាល់ខ្លួនមួយចំនួនដែលស្ត្រេសគិតមិនចេញតែប៉ុណ្ណោះ ។

« Yaa អាឆែបសម្លាញ់ ថ្ងៃនេះប្រហែលមេឃរន្ទះបាញ់ហើយ ដែលឯងមកលេងហាងរបស់យើងវើយ!! »Yoongieដែលជាមិត្តនិយាយបាញ់រាងក្រាស់ព្រោះគេមិនងាយមកទេ ទាល់តែមានរឿងសំខាន់ទើបគេមក><

« មែនហើយ មានរឿងអីក៏ឯងនិយាយមកយើងបើកត្រចៀកស្តាប់ហើយ » J hopeដែលអង្គុយជិតនោះវាយស្មារាងក្រាសតិចៗព្រោះគេដឹង ចរិកមិត្តដុះស្លឹមរបស់គេនេះច្បាស់ណាស់

« ចាក់ស្រាឲ្យយើងមួយកែវសិនមកចាំនិយាយ » នាយក្រាសនិយាយទាំងទឹកមុខស្អុយប៉ែស

« អើ !! » Yoongie និយាយបណ្តើររៀបចំស្រាឲ្យនាយក្រាសបណ្តើរ

« ហើយឯង មានរឿងអីមែនល្មមនិយាយប្រាប់យើងបាននៅវើយ..» Namjoon និយាយច្រត់ដៃនិងតុទៅកាន់មិត្ត

« គឺ ... យើងលួចស្រឡាញ់មនុស្សម្នាក់តែយើងមិនដឹងថាយើងគួរបន្តយ៉ាងណានោះទេព្រោះខ្លាចវាមិនអាចទៅរួច » រាងក្រាសនិយាយងុលៗទាំងបើកភ្នែកមិនចង់រួច

« ក៏ចាប់គេមកធ្វើជារបស់ឯងទៅ (អាអីគេនោះហ្អ៎>< ) » J hope

« ឆើស ខួរក្បាលឯងគិតតែពីរឿងចឹងឬ រោគចិត្តឆុយម៉ាយ » រាងក្រាសនិយាយហើយសើចហួសចិត្តនិងមិត្តរបស់ខ្លួន

« ក៏ ឯងសារភាពប្រាប់គេ ទៅ .. » Namjoon

« មកពីយើងមិនហ៊ានទើបមកសួរពួកឯងនិងណា ចំមែន » រាងក្រាសនិយាយ

« តាមញ៉ែគេល្អទេ? » Yoongie

« ហ៊ឺយ .. គំនិតពួកឯងម្នាក់ៗយកជាការមិនបានសោះ » រាងក្រាស់និយាយទាំងទឹកមុខធុញទ្រាន់

« ហើយចុះ និយាយចឹងឯងស្រឡាញ់នរណាគេហ្អា៎ ម៉ាហ្វៀស្អីគ្រាន់តែស្រឡាញ់គេមិនហ៊ានសារភាពខ្មាសគេងាប់ហើយ » J hope និយាយទាំងសើចតិចៗ

« គឺយើងស្រឡាញ់ប្អូនប្រុសរបស់យើង យើងស្រឡាញ់គេណាស់ មិនបានទុកគេត្រឹមប្អូននោះទេ » រាងក្រាសនិយាយមួយៗច្បាស់ៗ
ល្មមឲ្យកំពូលមិត្តស្តាប់យល់

បងប្រុសសំណព្វ💖🌸Tempat cerita menjadi hidup. Temukan sekarang