Ep 8: មានម្ចាស់បេះដូងហើយ

673 44 0
                                    

« អូនស្រលាញ់បង »រាងតូចនិយាយទាំងអោនមុខចុះដូចជាខ្មាសអៀនមាត់ខ្លួនឯង និងពាក្យដែលខ្លួននិយាយទៅកាន់បងប្រុសខ្លួនបែបនេះ តែវាជាការពិតតើព្រោះគេមិនសូវចេះលាក់អារម្មណ៍ប៉ុន្មាននោះទេ...

« ថេយ៍ នេះអូននិយាយថាមិចនិង ? » រាងក្រាសដំបូងរាងភាំងបន្តិចដែរ តែគេចង់សួរបញ្ជាក់ព្រោះខ្លាចថេយ៍គេនិយាយលេង

« អូនស្រលាញ់បង ទោះបងចាត់ទុមអូនត្រឹមប្អូនប្រុសក៏ដោយ » រាងតូចនិយាយនិងទម្លាក់ទឹកមុខចុះ

« នរណាថា បងចាត់ទុកឯងត្រឹមប្អូនប្រុស ? » រាងក្រាសនិយាយព្រមទាំងក្រសោបមុខរាងតូចមក ទាំងញោចស្នាមញញឹម

« ប.. បាទ? »

« ឯងដឹងទេ បងលួចស្រឡាញ់ឯងតាំងពីឃើញឯងដំបូងកាលនៅក្មេងៗម្លេះក្មេងល្ងើ បងស្មានថាមានតែបងទេដែលមានអារម្មណ៍បែបទៅលើឯងហើយតើ កាលដែលបងនៅកម្លោះចាស់ដល់សព្វថ្ងៃក៏មិនព្រោះតែឯងទេ ឬ ?ហឹម? » រាងក្រាសនិយាយទាំងទាញថ្ពាល់នាយតូចតិចៗ ដឹងទេថាពាក្យស្រឡាញ់នេះគេតែងតែរង់ចាំយូរមកហើយ ស្ទើរតែរកកាត់ចិត្តទៀតផង តែនេះ នេះគេបានឮហើយ តើដឹងទេថាគេរំភើបប៉ុណ្ណា?
( វគ្គហ្នឹងគេឆ្វីតហ្អា៎ )

« ហឹក ហឹក បងប្រុស » រាងតូចស្ទុះទៅឱបរាងក្រាសភ្លាមៗ ដំបូងគេក៏គិតដែរថារាងក្រាសនិងបដិសេធគេហើយតើ តែចម្លើយស្ទើរតែឲ្យគេរំភើបស្ទើរស្រក់ទឹកភ្នែកហើយតើដឹងទេ ? 

« កុំយំមើស៎ លែងស្អាតហើយ » រាងក្រាសយកដៃទៅជូតទឹកភ្នែកលើថ្ពាល់រសងតូចថើរៗ

« ហឹក ហឹក រំភើបពេកនិងណា៎ » រាងតូចនិយាយទាំងពេបមាត់

« ឃ្លាននៅបងទៅយកអារហារឲ្យញ៉ាំ ព្រោះមិនទាន់ឃើញអូនញ៉ាំអីនៅឡើយទេ »

« បាទ បងប្រុស...»

« ហៅបងបានហើយ មិនបាច់ហៅបងប្រុសទៀតទេ ឬក៏ហៅប្តីក៏បានដែរ » រាងក្រាសនិយាយទាំងវៃចិញ្ចើមយ៉ាងច្រឡើម គួរឲ្យតប់ប់មួយដៃណាស់🥰

« អេ៎ បងឆ្កួតទេឬ ? បានហើយអូនឃ្លានហើយ » រាងតូចនិយាយទាំងអៀនស្ទើរជ្រែកដល់ស្នូរផែនដីហើយ អាមនុស្សគ្នាមិនដែលមានស្នេហាអីផង មកហៅប្តីស្អីណាទៀតដឹងតែគាំងបេះដូងខានហៅឡូវហើយ ><

បងប្រុសសំណព្វ💖🌸Where stories live. Discover now