Ep 10 : មីក្មីន !! អាឆ្មាខ្លាចទឹក !!

499 43 3
                                    

[ Skip ]
     ពេលវេលាចេះតែរំកិលទៅមុខជារឿយៗ មិនយូរប៉ុន្មានក៏ដល់ពេលដែលកម្លោះតូចថេយ៉ុងត្រូវបញ្ចប់ការសិក្សា ហើយក៏ត្រូវទៅរៀនបន្តនៅឯបរទេសហើយ ។

« ថេយ៍ហ្អា៎ អូនរួចរាល់នៅជិតដល់ម៉ោងហើយ » រាងក្រាសសម្លឹងមើលនាឡិកាបន្តិចរួចក៏និយាយឡើង

« ហើយៗបង » រាងតូចចុះមកអូសជាមួយវ៉ាលីធំល្មម និង កាតាបមួយស្ពាយនៅពីក្រោយ

« ហឹមចឹងតោះទៅ » រាងក្រាសញញឹមបន្តិចរួចនាំងរាងតូចចេញទៅឡើងឡានដោយមានអ្នកជំនិតជាអ្នកបើកដើម្បីឆ្ពោះទៅព្រលានយន្តហោះ

តាមផ្លូវ...

« ហេតុអីអូនមិនទៅកាណាដាវិញ ក្រែងម៉ាក់បងនៅទីនោះស្រួលមើលថែរអូនជំនួសបង » ជុងហ្គុកនិយាយ ព្រោះនៅទីនោះមានម៉ាក់របស់គេ គេស្រួលទុកចិត្ត តែរាងតូចបែរជាចង់ទៅជប៉ុនទៅវិញ គេមិនបានជំទាស់អ្វីនោះទេគ្រាន់តែចង់សួរបញ្ជាក់ហេតុផលប៉ុណ្ណោះ

« មកពីអូនចង់ទៅទីនោះនិងណា បងមិនបាច់បារម្មណ៍ទេអូនអាចមើលថែរខ្លួនឯងបាន ណាមួយជុងយ៉ុនក៏ទៅជាមួយអូនដែរតើ » ថេយ៍ និយាយ គេមិនមែនទៅតែម្នាក់ឯងឯណា មិត្តភ័ក្កសំណព្វរបស់គេក៏ទៅដែរទាំងមូលនេះដែរតើ

« ចុះអូនចង់ទៅប៉ុន្មានឆ្នាំដែរ? » ជុងហ្គុក

« ហឹម...ប្រហែលតែ៤-៥ឆ្នាំប៉ុណ្ណោះ » ថេយ៉ុង

« ព្រះអើយ អូនទៅយូរយ៉ាងនេះបងនឹកអូនស្លាប់ហើយ » រាងក្រាសនិយាយទាំងពេបមាត់តិចៗ  ព្រះអើយទៅយូរយ៉ាងនិង បើគេមិននឹកទើបចម្លែក

« សឺត... អូនទៅរៀនតើ មិនបានទៅដើរលេងឯណា » រាងតូចឆ្មក់ទៅថើបរាងក្រាសបន្តិចរួចនិយាយឡើងបែបលួងលោម ចុះមិនគិតទេឬ ថាគេក៏ប្រាកដជានឹកនាយមិនស្ទើរដែរ មនុស្សដែលធ្លាប់តែមិនដែលឆ្ងាយគ្នា ពេលបែកគ្នារហូតដល់៤-៥ឆ្នាំ ពួកគេប្រាកដជា នឹកប្រណាំងគ្នាជាមិនខាន
( ឆីថេយ៍នឹកតាប្រូគុកហ្អេស៎ អត់នឹកអេដស្មីនដែរទេហ្អ៎ 🙁)

    បន្ទាប់មកពួកគេនិយាយគ្នាពីនេះពីនោះនៅលើឡានជាមួយគ្នាយ៉ាងសប្បាយរីករាយ ព្រោះបន្តិចទៀតនេះពួកគេនិងនៅឆ្ងាយគ្នាហើយលែងបានសន្ទនាគ្នាបែបនេះទៀតហើយ
♫︎ បន្តិចទៀតនេះ យើងនឹងនៅឆ្ងាយគ្នា.... កុំព្រួយពុំងារ... ♫︎
តោះកុំនៅត'ប៉ែមួយអេដមីនទៅតសាច់ហឿងវិញលេតស្កូរ (ง'̀-'́)ง!!

បងប្រុសសំណព្វ💖🌸Where stories live. Discover now