* Morning 🌞💕
ពេលព្រឹកព្រលឹមព្រះអាទិត្យបញ្ចេញរស្មីសារជាថ្មី ជះពន្លឺចូលតាមបង្អួចកញ្ចក់ដែលបង្ហាញឲ្យឃើញមនុស្សពីរនាក់គេងឱបគ្នាយ៉ាងស្អិតរមួតបេះមិនចេញប្រៀបដូចជាគូរស្នេហ៍ខ្លាចគេបំយ៉ាងអញ្ចឹង ។
« ហឹម.... » កាយតូចបានគ្រហឹមដើមកបន្តិចដោយសារតែពន្លឺបានរំខានដំណេករបស់ខ្លួន
« ហឹម ភ្ញាក់ហើយឬ កូនក្មេងរបស់បង ជុប »រាងក្រាសបានបន្លឺឡើងខណ:ឃើញប្អូនសំណព្វបានភ្ញាក់ពីគេង ក៏បានឆ្មក់ទៅថើបថ្ងាសរាងតូចបន្តិច មិនខុសពីMorning kiss ដែលគេធ្វើដាក់គូរស្នេហ៍នោះទេ
( ចំណេញរហូត broಥ‿ಥ )« ហឹម ភ្ញាក់ហើយអូនទៅងូតទឹកហើយប្រញាប់ទៅរៀន » ដោយសារតែអៀន និងការថើបរបស់រាងក្រាស ថ្ពាល់ចាប់គេផ្តើមក្រហមដោយមិនចាំយូរក៏ប្រញាប់រកលេសគេចទៅ មិនអញ្ចឹងទេខ្លាចអាបងម្នាក់នេះស៊ីមិនសល់គ្រឿងក្នុងឡើយ
« ហឹស គួរឲ្យស្រឡាញ់ដល់ហើយ កុំតែគិតថាអាណិតទេកុំអីយើងស៊ីអែងមិនសល់ឆ្អឹង តាំងពីយូរហើយ » រាងក្រាសនិយាយម្នាក់ឯងតិចៗ ក្មេងស្អីគួរឲ្យស្រឡាញ់យ៉ាងនេះ កុំតែអាណិតថាជាប្អូននិងនៅ ក្មេងទេ កុំអីរាងក្រាសស៊ីគេតាំងពីយូរហើយ
( រោគចិត្តសាហាវ(╥﹏╥) )បន្ទាប់ពីពួកគេរៀបចំស្លៀកសម្លៀកបំពាក់រួច ហើយរាងក្រាសនិងរាងតូចក៏ចុះមកទទួលទានអាហារពេលព្រឹកដែលអ្នកបម្រើរៀបចំឲ្យ ( ជុងគុកធ្វើអាហារឲ្យរាងតូច ញ៉ាំតែពេលគេទំនេរតែប៉ុណ្ណោះ ) រួចក៏ចេញដំណើរដោយជុងគុកជាអ្នកជូនរាងតូចទៅសាលាដោយខ្លួនឯងជាមួយអ្នកជំនិតតែម្តង ។
មិនយូរប៉ុន្មានរាងក្រាសបានជូនរាងតូចមកដល់សាលាតែម្តង គ្រាន់តែរាងក្រាសចុះពីលើរថយន្តភ្លាមសំឡេងខ្សឹបខ្សាវរបស់ស្រីៗបានបន្លឺឡើង ប្រុសស្អីក៏សង្ហាម្លេះ ពីក្បាលដល់ចុងជើងគ្មានទាស់ត្រង់ណាបន្តិច ធ្វើស្រីៗទាំងនោះជ្រួលជ្រើម ខ្លះឲ្យភ្នែកខ្លះឲ្យច្រមុះ និយាយពីថាហាច់នោះហាច់-_-។
« នេ៎ ពួកនាងមើលស្អី » ថេដោយឃ្នើសចិត្តពេកក៏ស្រែកថាឲ្យតែម្តង ស្រីស្អីឃើញប្រុសស្អាតមិនបាន ចង់តែរុកភ្នែកឲ្យខ្វាក់ទេ ប៉ះណាមិនប៉ះមកប៉ះកាថេស្មោះ
ហើយចំណែកពួកនាងក៏លែងហ៊ានមើលទៀត មកធ្វើធម្មតាវិញ ព្រោះនាងដឹងថាថេកាច ឆ្នាស់ប៉ុណ្ណា ។
KAMU SEDANG MEMBACA
បងប្រុសសំណព្វ💖🌸
Cerita PendekJoen Jungkook x Kim Teayung Jk Top & Tea Btt Bl novel 💕 Enjoy to reading 💗✨ * នេះជាស្នាដៃដំបូងរបស់ខ្ញុំបើខុសឆ្គង ខ្វះខាត ឬ លើសលស់អីសូមមេត្តាអធ្យាស្រ័យផងចុះ🙏💕 ។