Ep 15 : ផ្ចាញ់គ្នា ?

540 46 1
                                    

Skip
    ព្រឹកថ្មីបានមកដល់ពន្លឺព្រះអាទិត្យចាំងចូលតាមចន្លោះបង្អួច បង្ហាញឃើញឲ្យមនុស្ស២នាក់គេងឱបគ្នាយ៉ាងស្អិតរមួតបន្ទាប់ពីត្រូវបានឃ្លាតគ្នាអស់រយ:ពេលយ៉ាងយូរ ។

« ហ្អឹម..... » រាងតូចក្រហឹមដើមកបន្តិចមុននិងប្រឹងបើកភ្នែកទទួលពន្លឺថ្ងៃ

« សឺត.... ភ្ញាក់ហើយមែនទេ » រាងក្រាសឆ្មក់ទៅថើបថ្ពាល់ក្រពុំ មិននិងនិយាយ

« ហ្អឹម... នេះបងមិនប្រញាប់ទៅងូតទឹកធ្វើការទេឬ ? » រាងតូចងក់ក្បាលតិចៗ មុននិងសួរទៅរាងក្រាស

« អត់ទេ ថ្ងៃនេះសម្រាកតើ៎ » រាងក្រាសនិយាយព្រោះវាក៏ជាថ្ងៃសម្រាកពិតមែន ហើយណាមួយក៏ចង់នៅក្បែររាងតូចផង

« អ៎ ... »

     បន្ទាប់មកពួកគេក៏រៀបចំចុះមកក្រោមហើយទទួលទានអាហារពេលព្រឹកជុំគ្នា ។ មួយសន្ទុះក្រោយមកលេចនូវវត្តមានជុងយ៉ុន សាណា ជីមីន និងសាគិមកដល់ផ្ទះគេតែម្តង ។

« អ៎ ពួកឯងមកបានយ៉ាងមិចនិង » រាងតូច

« ហោះមកទេដឹង » ជុងយ៉ុននិយាយទាំងសើចតិចៗ

« ហើយឯងមកដល់អត់មានប្រាប់យើងទេ អាមិត្តទូរទស្សន៍ !! » ជីមីននិយាយទាំងសម្លក់រាងតូថ្មែរ

« យើង.. យើងភ្លេចនិងណា៎ ម៉ោះចូលក្នុងអង្គុយលេងសិនមក » ថេយ៉ុង

« ថេយ៍.... អ៎ជុងយ៉ុន ជីមីន ហើយ២នាក់ទៀតជានរណាដែរ ជាមិត្តថេយ៍ដែរឬ » រាងក្រាសនិយាយទាំងញញឹរាក់ទាក់

« ខ្ញុំសាណាជាសង្សារបស់បងជុងយ៉ុន ហើយនេះអ៊ីណូសាគិជាមិត្តរបស់ពួកយើង » សាណា នាងនិយាយណែនាំទាំងញញឹមតប

« អ៎ ចឹងនាំគ្នាអង្គុយលេងសិមក » រាងក្រាសនិយាយទាំងរួសរាយ

« និយាយចឹងពួកឯងមក មិនប្រាប់យើងមិនសោះ » រាងតូចនិយាយព្រមទាំងអង្គុយជិតរាងក្រាស ហើយរាងក្រាសក៏កៀកស្មាអង្អែលដៃនាយតូចលេង ធ្វើឲ្យអ្នកនៅជិតនោះទ្រាំមើលសឹងមិនបាន

« ថេយ៍ ម្សិលមិញឯងមកដល់ផ្ទះម៉ោងប៉ុន្មាន » អ៊ីណូសាគិនិយាយទាំងងើបទៅអង្គុយជិតរាងតូច

បងប្រុសសំណព្វ💖🌸Where stories live. Discover now