EP12: ពិតជារបស់ល្អមែន?

3K 241 0
                                    

  ពេលតាមផ្លូវមកសាលាថេហ្យុងមិនសម្បីនិយាយជាមួយរាងក្រាស់សម្បីតែមួយម៉ាត់ព្រោះតែគេខឹងជាមួយនិងខ្លួនមិនទាន់បាត់ ទោះបីជុងហ្គុកខំប្រឹងនិយាយជាមួយបែកអូលហូស្ទឹងក៏ថេហ្យុងនៅតែព្រងើយកន្តើយដដែល។ គ្រាន់តែមកដល់សាលាថេហ្យុងក៏ស្ទុះចេញពីលើឡានយ៉ាងលឿនមិនសម្បីចាំរាងក្រាស់ទាល់តែសោះ

« ថេហ្យុង ឈប់ខឹងទៅបានទេ? បងសុំទោស »ជុងហ្គុក អង្រួនស្មានាយតូចតិចៗ និយាយអង្វរករលន់តួយ៉ាងណាក៏ថេហ្យុងមោនអើពើជាមួយ នេះនាយអស់វិធីនិងលួងហើយ បើថាកាលពីមុននាយមិនដែលតាមលួងអ្នកណាមុននោះទេមានតែមនុស្សស្រីមករកគេមុន ថេហ្យុងនេះណាជាមនុស្សដំបូងហើយដែលគេស្រលាញ់ប្រាកដប្រជាជាមួយ មិនដូចអ្នកដទៃ

« ចង់ឲបងធ្វើអីក៏បានដែលណាៗៗ »

« ប្រាកដហើយ?? »ថេហ្យុង ត្បកសួរវិញបញ្ជាក់ខ្លាចថារាងក្រាស់ប្រែប្រួលចិត្ត

« អ្ហឹមៗ បងនិងធ្វើតាមថេហ៍បញ្ជាគ្រប់យ៉ាង »

« ល្អណាស់ ចឹង...»នាយតូចញញឹមឡើងសមចិត្តព្រោះតែគេមានគំនិតល្អមួយឲនាយធ្វើ ព្រោះថាវាមិនអាក្រក់ប៉ុន្មានទេ ងាយៗស្រួល គ្រាន់តែឃើញទឹកមុខថេហ្យុងញញឹមស្រស់បែបនេះ ជុងហ្គុកចាប់ផ្ដើមានអារម្មណ៍មិនស្រួលក្នុងចិត្តខ្លាចថាថេហ្យុងនិងសងសឹកគេវិញនោះ ចប់មិនខានទេ

« លោកត្រូវឈប់រំខានខ្ញុំចាប់ពីពេលនេះតទៅ »ថេហ្យុងនិយាយម៉ាត់ៗធ្វើឲជុងហ្គុកធ្វើមុខតូចចិត្ត ព្រោះថាគេមិនអាចញោះថេហ្យុងលេងបានទៀតទេ ធ្វើចឹងដូចបង្ខំខ្លួនឯងស្លាប់យ៉ាងមិចមិនដឹង ព្រោះបើគេមិនញោះមិនកេងចំណេញរាងតូច ចុះកាលណាទើបបានកូនកម្លោះគេធ្វើសង្សារទៅ

« តែ...»

« គ្មានតែទេ ធ្វើឬមិនធ្វើ »ថេហ្យុង សម្លក់មុខនាយធ្វើឲជុងហ្គុករកតបមិនទាន់ បានត្រឹមងក់ក្បាលធ្វើតាមថេហ្យុងប្រាប់

« ធ្វើក៏បានដែល »

« ល្អណាស់ធ្វើខ្លួនស្ងៀមៗ ធ្វើជាក្មេងល្អណា »ថេហ្យុង ញញឹមឡើងទាំងសប្បាយចិត្តដែលអាចបញ្ជាគេឥធ្វើតាមខ្លួនបែបនេះ។ នាយសើចឡើងតិចៗហើយក៏លើកដៃទៅអង្អែលក្បាលរាងក្រាស់ធ្វើដូចជានាយជាកូនឆ្កែមួយក្បាលចឹង។ ឯជុងហ្គុកវានត្រឹមធ្វើមុខចង់យំបន្តិចអីបន្តិចហើយក៏ក្រាបតុអោនមុខចុះស្ងៀមស្ងាត់មិនហ៊ានរំខានថេហ្យុងនោះទេ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now