Ep52: ការជួបជុំគ្នាម្ដងទៀត

3K 190 6
                                    

« បងប្រុសឆ្ងាញ់ណាស់ »Sumi និយាយឡើងពេលកំពុងញុាំទៅកាន់បងប្រុស

« ពួកឯងមកជាមួយយើង មានប្រាប់ប៉ាម៉ាក់ឯងឲ្យដឹងឬអត់?? »Jungkook ចោទសួរទៅក្មេងទាំងពីរដោយមុខមាំ

« អត់ទេ »ក្មេងតូចទាំងពីក្រវីក្បាលឆ្លើយព្រមគ្នាទៅលោកពូសង្ហា ធ្វើឲ្យអ្នកដែលអង្គុយស្ដាប់នេះហួសចិត្តដែលក្មេងទាំងពីនេះក្លាហានណាស់ដែលហ៊ានមកតាមជាមួយនិងមនុស្សមិនស្គាល់

« ប៉ាម៉ាក់ឯងឈ្មោះអី »Jungkook

« អូនអត់មានម៉ាក់ទេ តែអូនមានប៉ា ប៉ាអូនស្អាតណាស់ »Sumi ឆ្លើយតបទៅវិញទាំងបួញមាត់ហលយក៏មិនភ្លេចអួតប្រាប់លោកពូសង្ហាពីប៉ារបស់គេ

« យើងសួរឈ្មោះមិនមែនសួរស្អាតឬអត់ឯណា »Jungkook ហាក់សំណើចនិងចម្លើយរបស់ក្មេងតូចដែលនិយាយអម្បិញមិញដែលអួតពីសម្រស់ប៉ារបស់នាងទាំងដែលគេមិនបានសួរ។ បើពេលនេះគរនិងថេយ៉ុងមានកូនជាមួយគ្នាកូនរបស់ពួកគេច្បាស់ជាអាយុប៉ុនពួកគេហើយក៏ឆ្លាតដូវពួកគេចឹងដែរ

« ប៉ាតូចគាត់ឈ្មោះ គីម.....ថេយ៉ុង »Jungwoon ងាកមកឆ្លើយជំនួសវិញម្ដងហើយក៏មិនភ្លេចសង្កេតមើលទឹកមុខរបស់លោកពូម្នាក់នេះផងដែរថាគាត់មានប្រតិកម្មយ៉ាងណា

« ថាមិច?? ចុះឯងមានរូបថតទេ »Jungkook ជ្រួញចិញ្ចើមទាំងពីរដោយលារភ្ងាក់ផ្អើល បេះដូងលូតភឹបហាក់ភ័យអរៗពេលលឺឈ្មោះនេះ ព្រោះវាដូចនិងឈ្មោះមនុស្សដែលគេតាមរកមកជាយូរ ។ អាចដែរទេដែលថាប៉ាតូចរបស់ក្មេងទាំងពីរនេះគឺជាថេយ៉ុង

« អត់ទេ »Sumi ក្រវីក្បាលតបទៅវិញ

« ញុាំលឿនៗទៅ ចាំយើងជូនទៅវិញ ប្រយ័ត្នប៉ាម៉ាក់ឯងបារម្ភ »Jungkook ទម្លាក់ទឹកមុខវិញទាំងអស់សង្ឃឹមទៅវិញ រួចក៏ប្រញាប់បន្តឿនឲ្យពួកគេញុាំឲ្យអាហាររបស់ពួកគេឲ្យអស់ អានិងបានគេជូនត្រឡប់ទៅវិញ ណាមួយគេក៏ចង់ឃើញមុខប៉ាតូចដែលពួកគេនិយាយដែលថាជា ថេយ៉ុង របស់គេមែនឬអត់?។ បន្ទាប់ពីជូនក្មេងតូចទាំងញុាំអាហាររួចរាល់ Jungkook ក៏បានជូនពួកគេត្រឡប់មកផ្ទះវិញ

« ចុះទៅដល់ហើយ »

« អរគុណលោកពូសង្ហា ចាត់ទុកថាជាការអរគុណដែលពូជូនពួកយើងដើរលេង ពូទៅញុាំបាយផ្ទះអូនទៅ អូខេទេ » Jungwoon  ងាកមកបបួលរាងក្រាស់ដោយមុចញញឹមរីករាយធ្វើមុខខ្ជូតៗដាក់នាយសង្ហារឲ្យយល់ព្រមរបស់គេ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Donde viven las historias. Descúbrelo ahora