ពេលព្រឹកនៃថ្ងៃថ្មី រាងតូចជីមីនបើកត្របកភ្នែកនិងញីតិចៗព្រោះមិនទាន់ស្វាងនិងប្រញាប់ស្ទុះងើបឡើងយ៉ាងលឿនសម្លឹងមើលបរិវេនដែលនៅក្នុងបន្ទប់ដែលគេមិនដឹងទេថាពេលនេះគេកំពុងនៅឯណា។ Jimin ងាកមកមើលអ្នកដែលនៅខាងស្ដាំដៃបន្តិចដែលកំពុងតែគេងអោ ដៃនៅក្បែរគ្រែនិងងាកទៅមើលចានដែកនិងទឹកដែលនៅក្បែរនោះ
« ទីនេះជាផ្ទះអ្នកណា?? Yoongi? » Jimin ងាកមកឃើញរាងក្រាស់និងបន្លឺសម្ដីយ៉ាងភ្ងាក់ផ្អើល នេះគេមកគេងទីនេះបានយ៉ាងមិចទៅ។ ជីមីនលួចញញឹមសប្បាយចិត្តបន្តិចដោយមិនដឹងខ្លួននិងរំភើបចិត្តជាខ្លាំងព្រោះតែរាងក្រាស់បានចំណាយពេលមើលថែគេពេញមួយយប់។ ដៃតូចច្រឡឹង ស ខ្ចីលោទៅអង្អែលផ្ទៃមុខរបស់រាងក្រាស់និងញញឹមឡើង
« ហឹុម! ជីមីនអូនភ្ងាក់ហើយមែនទេ?? » Yoongi ងើបឈរឡើងទាំងមីុងមាំព្រោះមិនទាន់អស់ងងុយតែក៏ត្រូវភ្ងាក់ឡើងដោយសាររាងតូចស្របពេលដែលជីមីននេះវិញប្រញាប់ដកដៃចេញវិញយ៉ាងលឿននិងអង្គុយលើគ្រែធ្វើដូចជាធម្មតា
«...»
« អូនសម្អាតខ្លួនទៅ និងអាលញាំុបាយជាមួយគ្នា » Yoongi ងើបឈរនិយាយនិងពត់ពែងខ្លួនព្រោះតែគេគេងបែបនេះពេញមួយយប់ ខ្លួនប្រាណរបស់គេគឺឈឺខ្លាំងណាស់
« លោក អឺខ្ញុំចង់សួរថា មិចក៏ខ្ញុំមកនៅទីនេះបាន » Jimin ងើយមុខសួរ បង្អាក់ដំណើរនាយមិនទាន់ទៅណា
« អូនមិនចាំរឿងម្សិលមិញទេហេស?? » Yoongi ងាកមុខសួរវិញ
« ម្សិលមិញ!! ខ្ញុំ...» Jimin នឹកគិតឡើងនៅរឿងដែលវានកើតឡើងម្សិលមិញប៉ុន្តែវាដូចជាស្រពិចស្រពិលនៅចាំមិនច្បាស់ អ្វីដែលគេដឹងច្បាស់នោះគឺរាងក្រាស់បានមើលថែគេពេញមួយយប់នៅពេលដែលគេសន្លប់នោះ
« បើអូនមិនចាំ មិនបាច់គិតទេ រៀបចំខ្លួនទៅ » Yoongi មិនចង់ឲនាយតូចគិតច្រើននិងនិយាយដោយញញឹមតិចនិងដើរចុះទៅក្រោមបាត់ទុកឲ Jimin រៀបចំខ្លួនឲរួចរាល់ព្រោះនាយត្រូវជូនរាងតូចត្រឡន់ទៅផ្ទះវិញ បាត់មួយយប់ហើយមិនដឹងជាអ្នកផ្ទះបារម្ភយ៉ាងណាទេ
ក្រោយរាងក្រាស់ចេញទៅផុត Jimin អង្គុយសម្លឹងមើលទ្វារទាំងលួចញញឹមសប្បាយនៅក្នុងចិត្តនិងប្រញាប់ប្រញាល់រៀបចំខ្លួននិងយកសម្លៀកបំពាក់ដែលនាយរៀបចំឲយកមកផ្លាស់។ ចំណាយពេល20នាទីនាយតូចក៏បានរៀបចំខ្លួនរួចរាល់និងចុះមកខាងក្រោមឯភ្នែកក៏សម្លឹងមើលបរិវេនផ្ទះមួយនេះ ព្រោះផ្ទះធំយ៉ាងនេះ គេរស់តែម្នាក់ឯងទេឬ?
VOCÊ ESTÁ LENDO
🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)
Açãoបងស្រលាញ់អូនយូរមកហើយស្រលាញ់តាំងពីតូចរហូតដល់ពេលនេះបងក៏នៅតែស្រលាញ់អូន បងសុខចិត្តធ្វើគ្រប់យ៉ាងឲតែបានអូនមកក្បែរខ្លួនបង ក្បែបងតែម្នាក់គត់ គ្មានអ្នកណាមានសិទ្ធបានអូននោះទេ !!! Date: 7/8/21 - 12/09/22 Writer: RaaFaaa🌸🌸 ជម្រឹតស្នេហ៍Omengaតូច ឬ ជម្រឹតស្នេហ៍...