ព្រឹកនាថ្ងៃថ្មី ថេយ៉ុង ងើបឡើងទាំងក្ដោបភួយជាប់ព្តមជាមួយទឹកមុខសោកសៅ។ ដៃស្រឡូនប្រៀបដូចមនុស្សស្រីរាវស្រវារកផ្លូវទៅបន្ទប់ទឹក ។បន្តិចក្រផយមលនាយក៏ចេញមកវិញនិងរៀបចំខ្លួនយ៉ាងមានរបៀប ដៃរាវរកទូរខោអាវរួចក៏ប្រមូលខោអាវខ្លួនដាក់ចូលទៅក្នុងវ៉ាលីរួចក៏ទាញក្រដាសមួយមកសរសេរទើបដើរទៅរកគ្រែដែលកំពុងមានរាងក្រាស់កំពុងគេង។
« អូនសុំទោសបងលំបាកហើយ បុ៉ន្តែអូនមិនចង់ឲ្យបងលះបង់ចំពោះអូនថ្នាក់នេះទេ លាហើយអូនស្រឡាញ់បង សឺត!!..... »Tae ពោលពាក្យលាទាំងអាល័យ ប៉ុន្តែគេមិនធ្វើបែបនេះក៏មិនកើតដែល ដើម្បីជុងហ្គុកគេសុខចិត្តចាកចេញក៏មិនឲ្យនាយមកពិបាកនិងគេដែល ព្រោះថ្ងៃដែលជុងហ្គុកនិយាយរឿងវះកាត់ប្ដូតភ្នែកជាមួយJakeនោះ គេស្ដាប់លឺទាំងអស់ នេះជាហេតុផលដែលគេត្រូវចាកចេញព្រោះគេមិនចង់ឲ្យជុងហ្គុកលះបង់ធំធេងថ្នាក់នេះឲ្យគេបោះទេ ហើយបើគេចាកចេញទៅជុងហ្គិកនិងមានបន្ទុកហត់នឿយដែលត្រូវមកតាមមើលថែមនុស្សពិការដូចជាគេនោះទេ។
« ហ្អឹម!! Tae អូននៅបន្ទប់ទឹកមែនទេ?? »ពេល ថេយ៉ុង ចេញបានមួយសន្ទុះជុងហ្គុកក៏ក្រហឹមបំពង់ក.បន្តិចដៃរាវរករាងតូចមកអោបតែក៏មិនទើបប្រញាប់បើកត្របកភ្នែកឡើងអើត.កមើលក្តែងថេយ៉ុងចូកបន្ទប់ទឹក បុ៉ន្តែនាយនៅតែមិនបានឃើញអ្វីក្រៅពីភាពទទេស្អាត។ ឃើញដូចជាមិនស្រួលគេក៏ទាញកន្សែងមករើនខ្លួនហើយក៏រត់ចុះមកក្រោយរកមើលបន្តទៀត តែនៅតែរកមិនឃើញទើបនាយរត់ទៅបន្ទប់ដេកវិញបើកទូរខោអាវ ហើយអ្វីដែលគេគិតគឺមិនខុសទេ ខោអាវដែលគេតែងតែឃើញរាល់ថ្ងៃពេលនេះវាបានបាត់អស់ទៅ
« Tae លឺបងហៅទេTaehyung សំបុត្រ »Jungkook ស្រែកខ្ទរពេញផ្ទះទាំងមិនអស់ចិត្តហើយក៏ក្រឡែកភ្នែកឃើញសំបុត្រមួយនៅលើតុធ្វើការរបស់គេ។ គ្រាន់តែឃើញភ្លាមនាយក៏បើកមើលដែលស្គាល់ច្បាស់ដែលនោះគឺជាអក្សររបស់ថេយ៉ុងពិតមែន មិនទាន់បានអានផងទឹកភ្នែកមួយតណក់ក៏រមៀលធ្លាក់ពីលើមុខរបស់រាងក្រាស់បាត់ទៅហើយ
" ជូនចំពោះមនុស្សជាទីស្រឡាញ់របស់អូន ពេលបងបានអានសំបុត្រនេះអូនបានចាកចេញបាត់ទៅហើយ សុំទោសដែលចេញទៅមិនបានលា អរគុណគ្រប់យ៉ាងកន្លងមកដែលបងបានធ្វើដើម្បីអូន លះបង់ដើម្បី បុ៉ន្តែអូនមិនចង់ឲ្យបងលះបង់កែវភ្នែករបស់បងព្រោះតែអូនទេ ហើយបើអូនមិនចាកចេញទេបងប្រាកដជាមិនបោះបង់និងធ្វើរឿងនេះទេ កុំបារម្ភអីអូននិងរស់នៅឲ្យបានល្អ បងក៏ដូចគ្នា មើលថែខ្លួនឯងផង ពីអូន
គីមថេយ៉ុង "
YOU ARE READING
🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)
Actionបងស្រលាញ់អូនយូរមកហើយស្រលាញ់តាំងពីតូចរហូតដល់ពេលនេះបងក៏នៅតែស្រលាញ់អូន បងសុខចិត្តធ្វើគ្រប់យ៉ាងឲតែបានអូនមកក្បែរខ្លួនបង ក្បែបងតែម្នាក់គត់ គ្មានអ្នកណាមានសិទ្ធបានអូននោះទេ !!! Date: 7/8/21 - 12/09/22 Writer: RaaFaaa🌸🌸 ជម្រឹតស្នេហ៍Omengaតូច ឬ ជម្រឹតស្នេហ៍...