EP32: បងលែងរំខានអូនហើយ

2.7K 221 3
                                    

« ចង់មើលរឿងទេ? »Jungkook ងាកមកសួររាងតូចដែលអង្គុយក្បែរនោះដោយទឹកមុខញញឹមរីករាយក្នុងចិត្តព្រោះនាយកំពុងតែមានល្បិច

« តែបងត្រូវរៀនណា »Tae និយាយឡើងទាំងចងចិញ្ចើមមិនពេញចិត្តព្រោះតែគេមិនចង់ឲនាយយកពេលទំនេរមកចោលបែបនេះ

« តែមួយថ្ងៃទេ »Jungkook លើកដៃមួយធ្វើជាសញ្ញាធ្វើមុខស្ងួតៗបន្លឺសម្ដីហាក់អង្វរ ក រាងតូចឲទន់ចិត្តតែក៏បានផលពិតមែន Taehyung ងាកមកសម្លឹងមុខនាយទាំងមិនដាច់ចិត្តនិងទឹកមុខអង្វរប្រៀបបានដូចកូនទន្សាយធ្វើឲគេប្រញាប់ងក់ក្បាលយល់ព្រមឡើងព្រោះតែចាញ់និងការលួងលោមរបស់រាងក្រាស់

« ក៏បាន »នាយតូចង់ក្បាលយល់ព្រមទាំងបិទភ្នែកខ្នាញ់និងនាយជាខ្លាំង។ គ្រាន់តែទទួលបានការអនុញ្ញាតពីសង្សារបណ្ដូលចិត្តភ្លាមធ្វើឲរាងក្រាស់ញញឹមបិទមាត់មិនជិតនិងស្ទុះទៅរើសរឿងដែលត្រូវមើល

« មើលរឿងអីទៅ រឿងស្នេហា រឿងខ្មោច ឬរឿង...»ស្របនិងសម្ដីអ្នកម្លោះងាកមកសួរយោបល់រាងតូចបន្តិចព្រោះតែនាយមិនដឹងថាត្រូវមើលរឿងអ្វីទៅ?ទាំងដែលក្នុងចិត្តនាយកំពុងតែលាក់គំនួចមានគំនិតចង់កេងចំណេញរាងតូចនោះអី

« មើលរឿង ស្នេហាទៅ »Tae ផ្ដល់យោបល់ឡើងធ្វើឲទឹកមុខញញឹមដូចគ្រាប់ជីរបស់រាងក្រាស់រលុបវិញវិញភ្លាមៗប៉ុន្តែនៅតែព្យាយាមញញឹមទាំងមិនសូវសមព្រោះតែនាយចង់ម់លរឿងខ្មោចនិងអាលបាននាយតូចមកអោបកៀកកើយនាយនោះអី ប៉ុន្តែគ្រប់យ៉ាងគឺរលាយ រលាយដូចអំបិលត្រូវថ្ងៃចឹង

« ចឹងបងចាក់ហើយណា »Jungkook រត់ទៅចាក់រឿងយ៉ាងលឿនឲទាន់ចិត្តនាយជាសង្សារនិងដើរត្រឡប់មកអង្គុយជិតនាយតូចវិញនិងនាំគ្នាអង្គុយមើលរឿងតែពីរនាក់។ រឿងចេះតែបន្តជារើយៗពួកគេនាំគ្នាមើលបណ្ដើរនិងញាំុនំបណ្ដើរ

« ហិហិ មិចក៏កម្សត់ម្លេះ »Tae ស្រាប់តែយំឡើងធ្វើឲ Jungkook នាយភ័យមិនស្ទើរព្រោះតែឃើញនាយតូចស្រាប់តែយំ។ Taehyung យំបណ្ដើរភ្នែកសម្លឹងទូរទស្សន៍បណ្ដើរទាំងចូលអារម្មណ៍ស្របនិងដៃកំពុងទាញក្រដាសមកជូតទឺកភ្នែកមិនឈប់

« Tae គេគ្រាន់តែសម្ដែងឲមើលទេ មិចក៏អូនចូលតួម្លេះអួយ...»Jungkook ស្រែកឡើងខណៈដែលនាយតូចចាប់មួលគេធ្វើឲនាយប្រញាប់អង្អែលត្រង់កន្លែងដែលនាយតូចក្ដិចដោយទឹកមុខជូរហួញ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now