EP18: ឯងស្រឡាញ់គេហើយមែនទេ?

3.3K 219 4
                                    

បន្ទាប់ពីញាំុអីហើយJungkookក៏មិនទាន់នាំTaehyungត្រឡប់ទៅវិញដែរ ពួកគេនៅនាំគ្នាដើរលេងតាមមាត់ទន្លេហាន់ និងឲបានស្រកពោះខ្លះ ព្រោះតែមិញនេះម្នាក់ញាំុឡើង ហល់ ទៅហើយ ជាពិសេសគឺTaehyung មាត់ថាមិនឃ្លានប៉ុន្តែញាំុច្រើនជាងគេទៅទៀត។ ពួកគេដើរបណ្ដើរគ្នាដោយមិននិយាយអ្វីមួយម៉ាត់ ដៃវែងៗរបស់រាងក្រាស់សន្សឹមៗទៅចាប់កាន់ដៃរាងតូច ឯមុខងាកចេញមិនហ៊ានសម្លឹងមុខគ្នាឡើយ

Taehyungញញឹមឡើងខ្ចឹបបិទមាត់មិនជិតនិងចាប់កាន់ដៃនាយវិញទាំងញញឹម។ គ្រាន់តែបាននាយតូចរូបស្រស់ស្រាក់កាន់ដៃគេវិញ Jungkookគេងាកមើលមុខរាងតូចទាំងភ្ងាក់ផ្អើល ហើយញញឹមឡើងកាន់ដៃបណ្ដើរគ្នាប្រផបដូចជាគូរសង្សារ ចំណែកឯម្នាក់ៗក៏អៀនគ្នាទៅវិញទៅមកមិនឈប់។

« Tae ចង់ញាំុស្ករសំឡីទេ?? »អ្នកកម្លោះដាច់ចិត្តងាកមកសួរព្រោះតែឃើញTaehyungសម្លឹងមើលរហូត បើចង់ញាំុមិចមិនប្រាប់គេទៅ គេទៅទិញឲ បែរជាសុខចិត្តឈរសម្លឹងអាឡោះអាល័យចឹងទៅកើតដែល គ្រាន់តែហាមាត់សុំគេបន្តិចទៅធ្ងន់មែនទេ??

« ទេៗ មិនចង់ញាំុទេ »Tae ប្រញាប់ប្រកែកយ៉ាងលឿនព្រោះតែមិនចង់គេដឹងថាខ្លួនចង់ញាំុវា។ ជើញប្រតិកម្មម្ចាស់ចិត្តបែបនេះ គេដឹងរួចហើយថារាងតូចពិតជាចង់ញាំុ ប៉ុន្តែមាត់ខំប្រកែកយកឈ្នះទៅកើតដែល តែគិតថាគេជឿឬ??

« ចាំមួយភ្លេត »ថាហើយនាយក៏ដើរចេញទៅបាត់ធ្វើឲតូចជ្រួញវិញ្ចើឆ្ងល់ថាគេចង់ទៅណាអញ្ចេះ?? សុខក៏ដើរទៅណាមិនដឹង។ មិនចាំយូរTaehyung រហ័សដើរទៅរកបង់ដើម្បីអង្គុយចាំរាងក្រាស់មកវិញ

« នេះសម្រាប់អូន »Jungkook រត់មកវិញព្រមជាមួយស្ករសំឡីនៅនិងដៃហុចឲទៅរាងតូចទាំងញញឹម Taehyungងាកមកទាំងភ្ងាក់ផ្អើនិងរំភើបចិត្ត នេះគរទៅបាត់មិញនេះព្រោះតែចង់ទិញស្ករសំឡីឲខ្លួនមែនទេ?? មិននឹកស្មានថាJungkookគេស្រលាញ់ខ្លួនយ៉ាងនេះសោះ គេកំពុងតែព្យាយាមហើយ គេនិងព្យាយាមបើកបេះដូងទទួលនាយទៅចុះ

« ទិញមកធ្វើអី?? បើប្រាប់ថាមិនចង់ញាំុផងនោះ »Tae តបទៅវិញធម្មតាទាំងដែលគេនេះកំពុងសប្បាយចិត្តដែលរាងក្រាស់ទិញឲខ្លួន គិតទៅJungkook មិនមែនអាក្រក់អ្វីដូចគេនិយាយទេ ពេលនៅជាមួយគេរាល់ថ្ងៃ រាល់ពេលរាល់វេលាបែបនេះទើបដឹងថាគេក៏ជាមនុស្សប្រុសកក់ក្ដៅ ផ្អែមល្ហែម យកចិត្តទុកដាក់ តែងតែបារម្ភចំពោះគេជានិច្ច អាចថានាយដូចជាបុរសដ៏ល្អម្នាក់អញ្ចឹង បុរសល្អដែលបិទបាំងក្រោមភាពមិនល្អក្នុងក្រសែរភ្នែកមនុស្សគ្រប់គ្នា

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Donde viven las historias. Descúbrelo ahora