EP15: គួរឲស្រឡាញ់យ៉ាងនេះផងឬ??

3K 245 2
                                    

@ភូមិគ្រឹះJEON

ពេលយប់បានចូលមកដល់អ្នកក្នុងផ្ទះក្នុងភូមិគ្រឹះមួយនេះគេងលង់លក់អស់ទៅហើយ ចម្លែកអីនៅតែនាយតូចម្នាក់នេះដែលមិនព្រមដេក គេអង្គុយធ្វើកិច្ចសាលាបណ្ដើរភ្នែកដៀងមើលម៉ោងនៅទូរស័ព្ទដែលនៅជិតនោះ ហាក់កំពុងទន្ទឹមរង់ចាំផ្លូវនរណាម្នាក់។ Taehyung អង្គុយធ្វើកិច្ចសាលាបណ្ដើរស្ងាបបណ្ដើរព្រោះតែងងុយដេក ប៉ុន្តែគេនៅដេកមិនទាន់បាននោះទេ គេត្រូវបញ្ចប់កិច្ចការទាំងនេះសិនព្រោះស្អែកត្រូវប្រគល់ឲគ្រូហើយ។

ពេលនេះម៉ោង11យប់ហើយតែនៅតែមិនទាន់ឃើញJungkookត្រឡប់មកវិញទៀត សន្យាជាមួយគេហើយថានិងឆាប់ត្រឡប់មកវិញតែមើលចុះ មនុស្សកុហក ប្រហែលពេលនេះនាយកំពុងដើរផឹកស្រាដាច់យប់ដូវមុនមិនខានទេ ហើយមិនបាវ់ឆ្ងល់ទេថាគេដឹងរឿងនេះមកពីណា គឺម៉ាក់នាយនេះហើយជាអ្នកប្រាប់ ហើយគាត់ក៏ផ្ដាំឲជួយមើលគេផងមិនឲគេដលរដាវ់យបើទេប៉ុន្តែមើលពេលនេះចុះ ?? ហើុយ!!!

« ស្មានេះហើយនៅមិនទាន់មកផ្ទះទៀត »Tae បន្លឺសម្ដីឡើងនិយាយម្នាក់ឯងទាំងខឹង ចាំមើលណាបើមកដល់បិញដឹងគ្នាមិនខានទេ កុំសង្ឃឹមថាគេនិយាយរកឲសោះ ចាំមើលទៅមនុស្សឡប់Jeon Jungkook អាមនុស្សប្រុសព្រាន។ Taehyung រអ៊ូជេខាងក្រៅមិនអស់ចិត្តបន្តជេរនាយនៅក្នុងចិត្ត ព្រោះតែខឹងៗៗ ណាស់លោកអើយ!!!

« អេ Kim Taehyung ឯងខ្វល់ពីគេធ្វើអី »Tae ស្ដីបន្ទោសខ្លួនឯងបន្តិច នេះគេមិនខ្លួនឯងទេថាគេកំពុងគិតអី?? ចាំបាច់អីមកអង្គុយកើតទុក្ខឈឺក្បាលព្រោះតែរឿងនេះនោះ ចំមែនហើយ

« អូនកំពុងខ្វល់ពីអ្នកណា Tae?? »សម្លេងធំ ក្រល.របស់រាងក្រាស់បន្លឺឡើងក្រោយត្រចៀករាងតូចធ្វើឲគេភ្ងាក់បិះនិងផ្ងារក្រោយទៅហើយ ប៉ុន្តែស្រាប់តែមានដៃមាំក្រាស់ចាប់ទប់ជាបើមិនឲដួលទាន់។ Taehyungបើកភ្នែកឡើងតិចៗ ព្រោះមិញនេះគិតថាដួលផ្ងារក្រោយទៅហើយ តែឈប់សិនដៃអ្នកណាទប់អញ្ចេះ?? Taeគិតបន្តិចក៏ងើយមុខមកមើលរាងក្រាស់បើកភ្នែកភ្លឹះៗសម្លឹងរាងក្រាស់ដែលកំពុងមើលគេទាំងទឹកមុខស្មើថេង

« នេះមកស្ងាត់ៗចង់ឲខ្ញុំលួងព្រលឹងស្លាប់មែនទេ?? »Tae ក្រោកពីដៃរាងក្រាស់យ៉ាងប្រញាប់ ងាកមកស្ដីបន្ទោសឲនាយ ដែលមកអីស្ងាត់ៗបែបនេះ ជាមនុស្សឬខ្មោច?? បានជាចូលចិត្តធ្វើឲគេភ្ងាក់ខ្លាំងយ៉ាងនេះ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Tahanan ng mga kuwento. Tumuklas ngayon