Ep48: អូនពិបាកទទួលយកណាស់

1.9K 141 4
                                    

  មួយសប្តាហ៍កន្លងផុតទៅយ៉ាងរហ័ស អាការៈថេយ៉ុងក៏បានធូរស្រាដូចគ្នា បុ៉ន្តែគេនៅតែរុំក្រណាត់និងភ្នែកដដែល។ បន្ទាប់ពីបើកថ្នាំនិងបង់វិក័យប័ត្រពេទ្យរួចរាល់អ្នកទាំងពីរក៏ត្រឡប់មកភូមិគ្រឹះវិញ

« Taeមោះដើរមួយៗណា »Jungkook គ្រារាងតូចដើរមួយៗចូលមកក្នុងផ្ទះ បណ្ដើររហូតមកដល់សាឡុងទើបដាក់ឲ្យរាងតូចអង្គុយថ្នមៗយ៉ាងយកចិត្តទុកដាក់

« បាទ Jung ពេលណាទើបអូនស្រាយបង់រុំបានទៅ អូនពិបាកដើរណាស់ »Tae ដាក់ខ្លួនអង្គុយបានបន្តិច ទើបចោទសួររាងក្រាស់តាមក្រោយដោយទឹកមុខក្រផមក្រំឆ។ មើលធ្លាប់តែមើលឃើញដើរទៅណាមកណាត្រុយៗ តែពេលនេះគេចង់ដើរក៏ពិបាកព្រោះមើលផ្លូវមិនឃើញ

« ប្រហែល ពីរបីខែទៀតជាហើយ »Jungkook ញញឹមខ្សោះហើយក៏តបនិងរាងតូចវិញ

« ញុាំផ្លែឈើទេ ចាំបងចិតឲ្យ »Jungkook

« ញុាំ »នាយតូចងក់ក្បាលទាំងញញឹមបន្តិច ទើបជុងហ្គុកប្រញាប់ទៅបើកទូរទឹកកយកផ្លែឈើមកសាក់លើតុក្បែររាងតូច

« ថ្ងៃនេះមានភ្ងៀវមកលេងណា »Jungkook ចិតបណ្ដើរនិយាយបណ្ដើរដោយញញឹមតិចៗ

« អ្នកណា?? »Tae ជ្រួញចិញ្ចើមគិតមើលថាជាអ្នកណា

« នោះមកល្មម »

« គឺយើង ជីមីនណាថេយ៍ »Jimin រត់ចូលមកទាំងសប្បាយចិត្ត រត់ទៅរកអ្នកជាមិត្តដែលបែកគ្នាយូរអើយសែនយូរ គេពុតជានឹកខ្លាំងណាស់

« Jimin!! »Tae លាន់មាត់ឡ់ងហើយស្នាមញញឹតូចមួយក៏លេចឡើងលើផ្ទៃមុខ ពេលដឹងថាជីមីនមកលេងខ្លួនបែបនេះ ពួកគេបែកគ្នាមិនបានទាក់ទងគ្នាក៏យូរល្មម រហូតដល់ថ្នាក់ភ្លេចថាគេក៏មានមិត្តភក្តិម្នាក់ដែរ

« យើងនឹកឯងណាស់Tae ចុះភ្នែកឯងកើតអី?? »Jimin  អោបរាងតូចដោយក្ដីនឹករលឹកហើយក៏ប្រលែងកាយតូចចេញពីខ្លួន ទើបចាប់ភ្លឹកថាមិត្តរបស់ខ្លួនមានរបួស

« អរគ្រាន់តែរបួសតូចមួយ បុ៉ន្នានខែជាហើយ »Tae ញញឹមតបទៅវិញធ្វើឲ្យជុងហ្គុកដែលអង្គុយស្ដាំពីរនាក់យ៉ុនហ្គីទម្លាកើទឹកមុខចុះព្រោះពួកគេដឹងថា ថេយ៉ុង និងមិនអាចមើលឃើញបានទៀតទេ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now