EP35: រីករាយថ្ងៃកំណើត

2.8K 212 7
                                    

  បន្ទាប់ពីការប្រឡងត្រូវបានបញ្ចប់ពេកនេះគឺជាពេលវ៉ាកងឈប់សម្រាក។ Taehyung ពេលទំនេរដូចនេះគេមិនទាន់បានទៅស្រុកភ្លាមៗនោះទេព្រោះគេចង់នៅសម្រាកនៅផ្ទះមួយរយៈសិន ដោយគេមិនងាយបានទំនេរនោះទេមួួយថ្ងៃៗគឺដឹងតែខំរៀនមួយមុខគត់

« Tae »Jungkook ដើរចុះពីលើផ្ទះហៅឈ្មោះរាងតូចដែលកំពុងដេកលើសាឡុងមើលទូរទស្សន៍យ៉ាងរំភើយធ្វើឲអ្នកកម្លោះមុខស្អុយមិនឈប់

« យ៉ាងមិច? »Tae ឆ្លើយទាំងគម្រោះគម្រើយមិនខ្វល់ពីវត្តមានអ្នកកម្លោះនិងនៅតែផ្ដោតអារម្មណ៍ទៅទូរទស្សន៍បណ្ដាលឲអ្នកកម្លោះអន់ចិត្តនិងនាយតូចជាខ្លាំងព្រោះមួយរយៈកន្លងមកនេះគេហាក់ដូចជាមានអារម្មណ៍ថា Taehyung ដូចជាព្រងើយកន្តើយជាមួយនាយរហូតធ្វើឲគេអន់ចិត្តតែក៏មិនហ៊ានសួរនាំអ្វីដែរ

« អូនដឹងថាថ្ងៃនេះជាថ្ងៃអីទេ »Jungkook ដកដង្ហើមទាំងតឹងទ្រូងមាអារម្មណ៍ថាណែនៗក្នុងទ្រូងនិងព្យាយាមសួររាងតូចដោយទឹកមុខស្រពោន

« ថ្ងៃឈប់សម្រាកនិងហើយ »Tae ឆ្លើយទាំងមិនខ្ចីងាកមើលមុខអ្នកកម្លោះសម្បីតែបន្តិចវាធ្វើឲគេកាន់តែអន់ចិត្តបន្ថែមទៀតព្រោះមើលទៅ Taehyung មិនដឹងទេថាថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាយ

« ទេមិនមែនទេ បងចង់មានន័យថា »Jungkook ព្យាយាមពន្យល់ប៉ុន្តែត្រូវបានរាងតូចបង្អាក់សម្បីមិនឲនិយាយ ត ទៅទៀត

« ស្ងាត់អូនរវល់ មើលរឿងបង »Tae

Ring~~

« អាឡូ អាយ៉ុន »Jungkook មើលលេខបន្តិចឃើញថាជាលេខទូរស័ព្ទយ៉ុនហ្គីទើបប្រញាប់ចុចទទួលលេខមិត្តដើរចេញមុខខាងក្រៅបន្តិច

« ចេញមកជួបយើងបន្តិច »សម្លេងម្ខាងទៀតនិយាយឡើង ទើបJungkookនាយងាកមើលរាងតូចបន្តិចនិងងាកសួរមិត្តវិញ

« មានការអីឯង »Jungkook

« មានការនិងហើយបានហៅ អីឡូវមកឬមិនមក »Yoongi

« អឺៗបានហើយ ទៅក៏ទៅ ប៉ុន្នឹងចុះ »Jungkook យល់ព្រមនិងចុចបិទទូរស័ព្ទវិញយ៉ាងលឿនដាក់ចូលហោប៉ៅនិងដើរទៅជិត Taehyung

« Tae បងទៅក្រៅមួយភ្លេត »Jungkook ដើរមកប្រាប់អ្នកជាសង្សារហើយក៏ទាញសោរឡានដើរចេញទៅទាំងមុខមិនរីកព្រោះតែគេចេញខាងក្រៅហើយក៏ Taehyung នៅតែមិនខ្វល់ពីគេដែល

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now