Ep49: លះបង់🔞

2.7K 123 1
                                    

#ថ្ងៃថ្មី

« អាយ !!! »សម្រែកបន្លឺឡើងធ្វើឲ្យអ្នកដែលកំពុងឈរនិយាយការងារប្រាប់ចុចទូរស័ព្ទបិទស្ទុះមកជួយលើករាងតូចឲ្យងើបឡើង ដោយសារតែគេបានជំពប់ដួលនៅលើកាំជណ្ដើរ

« Tae អូនយ៉ាងម៉េចហើយ?? »Jungkook លើករាងតូចឡើងហើយក៏ប្រញាប់សួរនាំខ្លាចថា ថេយ៉ុង មានរបួសត្រង់ណា

« អូន...ហុឹកៗអូនចង់ចុះមកក្រោមតែ....»Tae ចាប់ផ្ដើមយំ សម្បីតែចុះជណ្ដើរក៏គេចុះមិនកើតផង គេពិតជាអត់បានការណាស់ មិនត្រឹមមិនអាចជួយការងាររបស់ ជុងហ្គុក បានទេគេថែមទាំងធ្វើខ្លួនជាបន្ទុកដល់នាយទៀតផង

« កុំយំអីណា មោះបងជួយ »Jungkook និយាយលួយងលោមដោយសម្លេងផ្អែមស្រទន់ហើយក៏ដើរបណ្ដើរថេយ៉ុងឲ្យមកអង្គុយនៅលើសាឡុង

« អូនអត់បានការណាស់មែនទេ? អូនចង់ធ្វើអីក៏ធ្វើមិនបាន »Tae ចាប់បន្លឺសំណួរទៅកាន់ជុងហ្គុកទាំងបន្ទោសខ្លួនឯង

« Tae ស្ដាប់បងណា អូនមិនមែនមនុស្សអត់បានការទេ អូនជាក្មេងរឹងមាំ ទ្រាំបន្តិចទៀតទៅណា »Jungkook ចាប់ស្មាតូចជាប់ និយាយដោយសម្លេងម៉ាត់ៗលួងលោម ព្រោះថេយ៉ុងមិនមែនជាមនុស្សគ្មានបានការទេ គ្រប់យ៉ាងត្រូវតែមានដំណោះស្រាយ

« អ្ហឹមបាន »Tae

រុឺងៗៗ

« បងលើកទូរស័ព្ទបន្តិច »Jungkook លើកទូរស័ព្ទមកមើលរួចក៏ហើយមុខមកប្រាប់រាងតូចហើយក៏ដើរចេញមកនិយាយនៅខាងក្រៅ

" ជម្រាបសួរលោកគ្រូពេទ្យ "

« ខ្ញុំមានដំណឹងមកប្រាប់លោក សុំទោសណាលោកចន ពេលនេះមន្ទីពេទ្យយើងមិនមានកែវភ្នែកផ្លាស់ប្ដូរឲ្យអ្នកប្រុសទេ ព្រោះភ្នែកគឺសំខាន់ណាស់គ្មានអ្នកណាហ៊ានស្ម័គ្រ្មចិត្តបរិច្ចាគទេ ទោះបានលុយប៉ុន្នាក៏មិនមានអ្នកបរិច្ចាគដែរ "

" ហុឹម!!ខ្ញុំយល់ហើយ មិនអីទេបុ៉ន្នឹងចុះ "Jungkook ដកដង្ហើមផ្លុំខ្យល់ចេញមាត់ទាំងអស់សង្ឃឹម រួចក៏ប្រឹងធ្វើដូចធម្មតាដើរចូលមកក្នុងវិញ

« អ្នកណាខលមក »Tae

« គឺគ្រូពេទ្យប្រាប់ថាមានអ្នកព្រមបរិច្ចាគភ្នែកឲ្យអូនហើយ »Jungkook ញញឹមបន្តិចតបទៅរាងតូចទាំងស្នាមញញឹម

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now