Ep10: លោកបោកប្រាស់ខ្ញុំ

3.3K 249 0
                                    

#បន្ទប់ពេទ្យ

« មិចក៏យើងនៅទីនេះចឹង »គ្រាន់តែក្រោកពីសន្លប់ភ្លាមជុងហ្គុកក៏ងាកមកចាប់ភ្លឹកមើលជុំវិញ ដែលស្គាល់ច្បាស់ថាទីនេះគឺជាបន្ទប់ពេទ្យនៅក្នុងសាលាឲ ហើយក៏ក្រោកអង្គុយនិងរកនឹកថាមកទីនេះបានយ៉ាងមិច ព្រោះមិញគេចច្បាស់ណាស់ថាគេនៅបណ្ណាល័យជាមួយរាងតូច

« លោកភ្ងាក់ហើយហ្អេស? »សម្លេងនាយតូចបន្លឺឡើងដែលជាចាប់អារម្មណ៍ឲរាងក្រាស់ងាកមកព្រមជាមួយស្នាមញញឹមទៅកាន់នាយតូច ថេហ្យុងបិទទ្វារហើយក៏ដើរមកគ្រែរាងក្រាស់ហើយក៏អង្គុយចុះស្របពេលរាងក្រាស់បន្លឺសំណួរសួរឡើង

« ថេហ៍មិចក៏បងនៅទីនេះចឹង »

« គឺលោកសន្លប់ខ្ញុំក៏យកលោកមកទីនេះ »ថេហ្យុង និយាយឡើងទាំងញញឹមតិចៗហើយក៏ងាកមកមើលអាការៈរាងក្រាស់វិញ ដែលនៅសុខៗក៏សន្លប់បើលោកពូអ្នកមីងដឹងវិញច្បាស់ជាបារម្ភស្លាប់ហើយ ឯក្នុងក៏លួចបារម្ភពីនាយខ្លះដែល

« បានធូរឬនៅ »

« នៅ...នៅទេ ដូចជាឈឺក្បាលអួយ!! »ជុងហ្គុក យកដៃខ្ទប់ក្បាលពត់ធ្វើជាឈឺទាំងដែលការពិតនាយមិនឈឺអីនោះទេគ្រាន់តែរាងក្ដៅបន្តិចប៉ុណ្ណោះ តែបើគេឈឺទាក់ទាញចំណាប់អារម្មណ៍ដលើថេហ្យុងឲងាកមកព្រួយបារម្ភពីគេ គេសុខចិត្តធ្វើឈឺចសំខាន់បានអូននៅថែ។

គ្រាន់តែលឺថានាយឈឺក្បាលថេហ្យុងក៏ទាញយកថ្នាំដែលគ្រូពេទ្យបានឲមករួចក៏ប្រញាប់ហុចឲនាយលេបយ៉ាងរហ័ស ដោយភ័យជាខ្លាំងខ្លាចថាវាធ្វើឲនាយពិបាក បើមិនដោយសារគេឲនាយជួយករកសៀវភៅក៏នាយមិនមានរឿងមកជំពប់ជើង ហើយក៏សន្លប់បែបនេះដែល

« លេបថ្នាំសិនទៅ »

« បាទ »ជុងហ្គុក ក៏ទទួលយកថ្នាំទាំងលួចញញឹម បើមើលតាមទឹកមុខថេហ្យុងហាក់ខ្វល់ខ្វាយពីគេខ្លាំងណាស់ អួយអំភើបណាស់បើដឹងចឹងគេឈឺចឹងតាំងពីយូរហើយ តែពេលនេះវាក៏មិនទាន់ហួសពេលដែល

« ថ្ងៃនេះមិនបាច់រៀនទេចាំខ្ញុំជូនលោកទៅផ្ទះ »

« តែ... »ឈឺហើយនៅចង់រៀនទៀតវហរយសម្នាក់នេះមិនខ្វល់ពីសុខភាពខ្លួនឯងក៏ខ្វល់ពីអ្នកដែលបារម្ភពីគេដែល បើរៀនដល់ថ្នាក់សន្លប់ម្ដងទៀតគិតយ៉ាងមិច? មិនបានទេត្រូវនាំគេទៅផ្ទះទើបបាន

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Kde žijí příběhy. Začni objevovat