EP26: ឈប់យំទៅអស់អីហើយ

2.7K 205 4
                                    

#ពេលចេញទៅផ្ទះ

« អូនទៅជាមួយបងទេ?? » SungHoon ងាកមកសួសង្សារព្រោះគេដល់ពេលទៅផ្ទះល្មមណាមួយគេក៏ចង់ជូនជីមីនទៅផ្ទះវិញដែល

« មិនអីទេ អូនមានអ្នកមកទទួលហើយ »Jimin ងាកមកប្រាប់វិញទាំងញញឹមនិងបដិសេពមិនចង់ឲរាងក្រាស់មកពិបាកជូនគេទៅមកនោះទេ ណាមួយគេក៏មានមកទទួលហើយ

« ចឹងបងទៅហើយ »SungHoon ថាហើយក៏បើកឡានចេញទៅបាត់ ព្រោះគេមានការប្រញាប់នៅសល់តែជីមីនដែលញញឹមបន្តិចនិងទម្លាក់ទឹកមុខចុះវិញក្រោយរាងក្រាស់ចេញទៅផុត

ទឺតៗ

  សម្លេងទូរស័ព្ទរោទន៍បន្លឺឡើងធ្វើឥតសងតូចប្រញាប់បើកការបានមកទទួលទូរស័ព្ទនិងមើលលេខបន្តិច ពេលដឹងថាជាអ្នកណាមុននិងចុចទទួលយ៉ាងលឿុន

« អាឡូបងសាន់ »

« អ្នកប្រុស ខ្ញុំសាន់ណា »

« បងមានអីមែនទេ?? »

« គឺអ្នកប្រុសឡានខូចខ្ញុំប្រហែលទៅទទួលអ្នកប្រុសមិនបានទេ »

« មិនអីទេ ចាំខ្ញុំជិះឡានក្រុងបានហើយ ប៉ុន្នឹងចុះ »ថាហើយរាងតូចក៏បិទទូរស័ព្ទទុកនិងដើរទៅផ្ទះវិញដោយមិនជិះឡានក្រុងនោះទេព្រោះគេមិនធ្លាប់ជិះ មិនដឹងថាត្រូវធ្វើយ៉ាងមិចខ្លះទើបសម្រេចចិត្តដើរទៅផ្ទះតែម្ដងទៅ

នៅតាមផ្លូវទៅផ្ទះម្នាក់ឯងJiminដើរទាំងអារម្មណ៍មិនស្រួលព្រោះផ្លូវនេះស្ងាត់ខ្លាំង ធ្វើឲគេមិមហ៊ានដើរទៅមុខបន្តទៀត ដើរយូរទៅគេចេះតែមានអារម្មណ៍ថាមានអ្នកណាតាមពីក្រោយ

« មិចក៏ផ្លូវនេះស្ងាត់ម្លេះ »Jimim រអ៊ូម្នាក់ឯហសម្លឹងមើលផ្លូវដ៏ស្ងាត់ជ្រងុំដែលពេលនេះមានតែគេម្នាក់ទេដែលនៅលើផ្លូវដ៏ធំទូលាយនេះ

« អេ ក្មេងតូចដើរម្នាក់ឯងទេហេស?? ឲបងជូនទៅទេ »អ្នកលេងពីរនាក់ដើរចេញមកពីក្រោយរាងតូចធ្វើឲគេលោះព្រលឹងមិនស្ទើរនិងចាប់ផ្ដើមភ័យឡើងក្រោយឃើញបុរសចម្លែកទាំងពីរនាក់នេះ

« ចេញទៅកុំមកនិងយើង »Jimin ក្រវាសដៃបុរម្នាក់នោះចេញមិនឲពួកគេស្របពេលដែលអ្នកម្ខាងទៀតលូកដៃមកលូលាន់រាងតូចដែលកំពុងភិតភ័យ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Onde histórias criam vida. Descubra agora