EP23: អនាគតកូនប្រសារ

2.7K 218 2
                                    

  ក្រោយពីជិះកន្រ្តកវិលរួចហើយពួកគេបាននាំគ្នាត្រឡប់មកផ្ទះវិញព្រោះពេលនេះយប់ល្មមខ្លាចថាអ្នកផ្ទះបារម្ភ។ នៅតាមផ្លូវមកវិញពួកគេមិនហ៊ាននិយាយគ្មាឡើយព្រោះតែអៀនរៀងៗខ្លួនទើប Jungkook ផ្ដើមនិយាយនិងសួរមុនទើប Taehyung ព្រមឆ្លើយ ដៃមាំរបស់រាងក្រាស់សន្សឹមៗលូកទៅចាប់ដៃរាងតូចដែលដាក់លើកៅអីនិងអង្អែលបន្តិចនិងដៃម្ខាងទៀតបើកឡានឯ Taehyung ឃើញបែបនេះមិននិយាយអ្វីឡើយគឺគេបានត្រឹមអង្គុយអស់សំណើចព្រមទាំងស្នាមញញឹម

@ ភូមិគ្រឹះJEON

  គ្រាន់តែចុះពីលើឡានភ្លាមពួកគេក៏កាន់ដៃបណ្ដើរគ្នាទាំងទឹកមុខញញឹមសប្បាយរីករាយនិងសម្លឹងមើលគ្នានឹកអស់សំណើចឡើង។ ហើយពួកគេក៏បោះជំហានដើរចូលទៅក្នុងភូមិគ្រឹះបាត់

  « មកវិញហើយហេស?? កូនJung ក្មួយថេយ៍ »Mrs Jeon បន្លឺសម្ដីឡើងធ្វើឲជុងហ្គុកនិងថេយ៉ុងភ្ងាក់ព្រឺតមិនស្ទើរព្រោះគិតថាគ្មានអ្នកណានៅផ្ទះទេតែគិតអីត្រូវនេះគឺខុសស្រឡះ។ អ្នកស្រីNaraសួរឡើងទាំងញញឹមនិងសម្លឹងមើលពួកគេទាំងពីរនិងសង្កេតឃើញពួកគេដូចជាកាន់ដៃគ្នាចូលមកទៀតផងធ្វើឲអ្នកជាម្ដាយញញឹមឡើងបិទមាត់មិនជិតព្រោះកំពុងតែចង់បានថេយ៉ុងធ្វើជាកូនប្រសារតែពេលនេះពួកគេចុះសម្រុងគ្នាល្អណាស់

Taehyungឃើញគាត់ចេះតែក្រលែកមើលគេបែបនេះទើបប្រញាប់ប្រលែងដៃរាងក្រាស់យ៉ាងលឿន នេះសង្ឃឹមគាត់មិនបានឃើញអ្វីទៅចុះ ព្រោះគេខ្លាចថាគាត់មិនទទួលយកគេ ណាមួយគេមិនទាន់ចង់បើកជំហរទំនាក់ទំនងរបស់ពួកគេនៅឡើយទេ គេខ្លាចថាម្ដាយជុងហ្គុកនិងជំទាស់

  « បាទអ្នកមីង » Tae ញញឹមបញ្ចេញទឹកមុខមិនសូវសមដូចជារអៀសខ្លួនយ៉ាងមិចមិនដឹង Jungkookក្រលែកឃើញបែបនេះគេក៏ដឹងថាTaehyungនៅមិនហ៊ានបង្ហាញទំនាកើទំនងរបស់គេទេទើបគេប្រញាប់និយាយបង្វែរស្ថានការណ៍

  « តែមិចក៏ម៉ាក់ត្រឡប់មកវិញលឿនម្លេះក្រែងថ្ងៃនេះម៉ាក់ថាមិនមកផ្ទះឯណាឬ?? » Jungkook ធ្វើជាសួរឡើងព្រោះគាត់បានប្រាប់គេច្បាស់ណាស់ថាមិនមកវិញទេ គេខំតែបណ្ដើរគ្នាមកឡើងស្វីត តែមើលចុះរលាយអស់ហើយអ្នកម៉ាក់អើយ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now