ភាគទី2:ខ្ញុំជាបេតា

854 75 3
                                    

ទីតៗ*

ក្នុងគ្រានោះដែរ សម្លេងសុីផ្លេម៉ូតូរបស់អង្គរក្សរាងតូចប៉ុន្មាននាក់បន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍អ្នកទាំង2ឲ្យងាកទៅផ្នែកម្ខាងទៀត

"សូមអ្នកប្រុសត្រឡប់ទៅវិញជាមួយពួកយើង!"អង្គរក្សទាំងនោះខាំបបូរមាត់ទប់កំហឹងរបស់ខ្លួនដោយពាក់មុខយក្សដដែល ហេតុអីក៏អ្នកប្រុសម្នាក់នេះក្បាលរឹងបែបនេះ?សមហើយដែលអ្នកស្រីមិនចូលចិត្តនោះ!

"គ..គេមានរបួសដោយសារតែខ្ញុំ!ខ...ខ្ញុំចង់នាំគេទៅលាងរបួស!"Xiao zhanតបទៅវិញដោយមិនហ៊ានសម្លឹងមើលមុខរបស់មនុស្សអស់ទាំងនោះឡើយ

"សូមកុំធ្វើឲ្យពួកខ្ញុំលំបាកអី!"កែវភ្នែកដ៏មុតថ្លាក្រោមកញ្ចក់វែនតាពណ៌ខ្មៅសម្លឹងមើលទៅកាន់អ្នកនៅក្បែររាងល្អិតរបៀបមិនពេញចិត្ត

"គេនិយាយក៏ត្រូវ!របួសប៉ិននេះមិនជាបញ្ហាសម្រាប់ខ្ញុំឡើយ!លោកត្រឡប់ទៅវិញទៅ!"ក្រោយពីទទួលបាននូវការដឹងអំពីអារម្មណ៍មិនពេញចិត្តរបស់អង្គរក្សទាំងនោះ yiboរហ័សប្រកែកភ្លាម

មើលទៅមនុស្សម្នាក់នេះមិនមែនឋានៈតូចតាចឡើយ!

"មិនអីទេ!ចាំខ្ញុំជាអ្នកដោះស្រាយជាមួយនឹងអ្នកស្រីxiaoតាមក្រោយ!ពួកលោកកុំបារម្ភអី!"ដៃស្រឡូនម្ខាងរហ័សឈោងទៅចាប់ជាយអាវរបស់រាងក្រាស់ជៀសវាងកុំឲ្យនាយចាកចេញពីខ្លួនទាន់

ទង្វើរនេះក៏ធ្វើឲ្យyiboភាំងមិនស្ទើរដែរ!មិចក៏មកចាប់ជាយអាវរបស់នាយទៅវិញ?

"បើលោកមិនស្ដាប់តាមខ្ញុំ!ខ្ញុំប្រាប់ប៉ារបស់ខ្ញុំដែលពួកលោកមិនស្ដាប់តាមបញ្ជារបស់ខ្ញុំ!"

"អ្នកប្រុស!!!!!!"

"បាទ!?"សម្លេងខ្សាវៗបន្លឺឡើងដោយមានស្នាមញញឹមនៅលើផ្ទៃមុខ តែលើកនេះវាបង្ហាញអំពីការឌឺដងទៅវិញទេ

ទោះគេទន់ខ្សោយតែមិនមែនបានន័យថាគេមិនចេះឌឺដងឡើយ!

"ពួកខ្ញុំលែងហ៊ានប្រឆាំងហើយ!"

____________________

មិនយូរប៉ុន្មាន កង់ឡានរួមជាមួយនឹងកង់ម៉ូតូប៉ុន្មានគ្រឿងកំពុងរំកិលមកដល់វិមានត្រកូលxiaoត្រឹមមួយប៉ព្រិចភ្នែក

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now