តុកៗ*
"មានអ្វីឬចាន់?"jinឈោងដៃបើកទ្វារផ្ទះរបស់ខ្លួនឃើញថារាងល្អិតនោះហើយជាអ្នកដែលបានគោះទ្វាផ្ទះខ្លួនអំបិញមិញ
"H..... Hyung! បងjoonគាត់នៅទេ?បងក៏បានដែរជួយខ្ញុំជូនyiboទៅមន្ទីរពេទ្យបានទេ?"
"គេកើតអី?អូរព្រះអើយ!"មិនរង់ចាំស្ដាប់ចម្លើយចេញពីមាត់របស់រាងល្អិត jinរត់ទៅយកសោរឡានរួចរត់ចេញទៅផ្ទះរបស់xiao zhanជួយនាំyiboចេញ namjoonទៅធ្វើការតាំងពីព្រឹកដូចនេះមិនបាច់ឆ្ងល់ឡើយថាហេតុអីjinចេញទៅម្នាក់ឯង
ប៉ុន្មាននាទីក្រោយមកពួកគេបានមកដល់មន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីរង់ចាំអស់ជាង10នាទី រាងល្អិតក្រលែកទៅមើលម៉ោងឃើញថាម៉ោង12ជាងទៅហើយ គេនៅបន្តមិនបានឡើយព្រោះគៀកម៉ោងដែលត្រូវសំភាសន៍ បើយឺតច្បាស់ជាអត់ឱកាសមិនខាន
Jinទទួលបន្ទុកដូចតួនាទីក្នុងនាមជាបងប្រុសបើទោះជាមិនត្រូវជាប់សាច់ឈាមគ្នាក៏ដោយក៏គេស្រឡាញ់មួយគូនេះ(yizhan)ដូចប្អូនទៅហើយ
មិនយូរប៉ុន្មានគ្រូពេទ្យក៏ចេញពីបន្ទប់ពិនិត្យអ្នកជំងឺសម្លឹងរកអ្នកដែលជាគ្រួសារនឹងអ្នកជម្ងឺទើបjinក្រោកឡើងទៅនិយាយជាមួយគ្រូពេទ្យព្រោះគេនៅតែម្នាក់ឯងប៉ុណ្ណោះ
បន្ទប់ពិគ្រោះអ្នកជំងឺ*
"គេកើតអ្វីធ្ងន់ធ្ងរទេលោកគ្រូពេទ្យ?"
"សុខភាពគេរាងទន់ខ្សោយបន្តិច!អាការៈក៏មិនដូចអ្នកពុលអាហារ!រាងកាយគេនៅល្អនៅឡើយទេ!ទាស់ត្រង់ថាខ្ញុំពិបាកក្នុងការពិនិត្យរកមូលហេតុណាស់!តាមការពិនិត្យ តាំងពីដើមឡើយសុខភាពគេរឹងមាំល្អ!ភ្លាមៗបែរជាចុះខ្សោយខ្លាំងបែបនេះ!លោកមានដឹងពីមូលហេតុខ្លះទេ?"
"អត់នោះទេ!គេនៅក្បែរខ្ញុំគឺធម្មតានោះទេលោកគ្រូពេទ្យ"
"ចុះគេមានដៃគូទេ?"
"គេមាន!"
"ដៃគូរបស់គេនៅឯណា?"
"គេមានការបន្ទាន់ត្រូវចាកចេញបាត់ទៅហើយ!"
"អ្ហា៎....ខ្ញុំដឹងហើយ!ចាំពេលគេម្នាក់នោះត្រឡប់មកវិញរំខានលោកជួយនាំគេមកឲ្យខ្ញុំជួបផង!បានទេomegaស្អាត?"អ្នកជាalphaលើកដៃរបស់ខ្លួនអង្អែលដៃរបស់jinថ្នមៗដោយសម្លេងស្រាលស្រទន់លាយឡំនឹងស្នាមញញឹមបែបរាយមន្តស្នេហ៍ តែថា...ខុសមនុស្សហើយ!
YOU ARE READING
ពន្លឺនៃស្នេហ៍(ចប់season1)
Romance+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bottom) សរសេរដោយhatake-qing