ម៉ោង6ល្ងាច*
"អូរព្រះអើយ!!កូនអ្នកណាគេណ៎ពូកែយ៉ាងនេះ?"សម្លេងតូចដូចសារិកាបន្លឺឡើងពោរពេញទៅដោយភាពភ្ញាក់ផ្អើលនៅពេលដែលyiboអាចយកក្រដាសមកបត់រួមទាំងដេរជាមួយអំបោះផង និងឧបករណ៍មួយចំនួនបង្កើតទៅជាស្បែកជើងបានមួយចំហៀង
សឹងនឹងចំណាយពេលពេញមួយថ្ងៃទៅហើយក្នុងការជួយបង្រៀនអក្សរដល់yiboបើទោះជាមិនអាចចាំទាំងអស់ក៏អាចចាំបាន 10ពាក្យជាងផងដែរ
"កូនឆ្កែទេដឹង!"yiboពោលតិចៗរួចសើចដើមកបន្តិចតែមិនបានធ្វើឲ្យអ្នកក្បែរខ្លួនសើចតាមឡើយ
"ចាន់មិនធ្លាប់ឃើញម៉ាក់ប៉ារបស់yiboនោះទេ!ពួកគាត់នៅឯណាទៅ?"កាយតូចដែលអង្គុយនៅលើឥដ្ឋជាមួយyiboជុំវិញខ្លួនអ្នកទាំង2សុទ្ធតែឧបករណ៍និងរបស់តូចៗដែលទុកសម្រាប់ធ្វើស្បែកជើងព្រៀងទុកនោះ
"ខ្ញុំក៏ចង់ឃើញពួកគាតដែរ...ខ្ញុំធំឡើងជាមួយនឹងមណ្ឌលកុមារកំព្រាមិនធ្លាប់សូម្បីតែឃើញរូបថតរបស់ពួកគាត់!តែម្ចាស់មណ្ឌលកុមារកំព្រានៅទីនោះបានប្រាប់ថាពួកគាត់បានចែកឋានរួមជាមួយនឹងកម្ទេចភ្លើងដ៏ឆេះសន្ធោសន្ធៅបំផ្លាញគ្រប់យ៉ាងនោះអស់ទៅហើយ!មានតែខ្ញុំទេដែលអាចរួចជីវិត!"
"ស..សុំទោសផងណាដែលរំលឹកbabyពីរឿងបែបនេះ!"ទឹកមុខដឹងខុសកំពុងតែបង្ហាញលើព្រះភក្រ្តដ៏ស្រស់ស្អាតមួយនោះ មិនគួរណាខ្លួនមាត់នៅមិនចេះស្ងៀមសោះ
"ហិហិ!មិនអីទេ!បើចាន់មិនរំលឹក ប៉វិសនឹងភ្លេចថាខ្លួនធ្លាប់មានប៉ាម៉ាក់ទៅហើយ!"ដៃមាំក្រាស់ឈោងទៅអង្អែលក្បាលរាងតូចថ្នមៗដោយមានស្នាមញញឹមលើផ្ទៃមុខបញ្ចាក់ប្រាប់ថាខ្លួនមិនបានប៉ះពាល់ផ្លូវអារម្មណ៍ដោយសារតែរឿងប៉ុណ្ណេះនោះទេ
មិនមានក៏ល្អ!នាយមិនចង់ឲ្យខ្លួនក្លាយជាមូលហេតុដែលធ្វើឲ្យពួកគាត់ពិបាកចិត្តខ្លាំងឡើយព្រោះកាលពីក្មេងនាយជាមនុស្សម្នាក់ដែលបង្ករឿងខ្លាំងណាស់!រហូតដល់គេដេញចេញពីសាលានិងមណ្ឌលកុមារកំព្រាទៀតផង!គួរឲ្យអស់សំណើចណាស់!
ស្រមៃមិនចេញទេបើនៅពីក្មេងនាយមានប៉ាម៉ាក់នៅក្បែរត្រូវទ្រាំមើលភាពឈឺចាប់របស់គាត់ដោយសារតែកូនមិនល្អដូចជានាយឡើយ!
YOU ARE READING
ពន្លឺនៃស្នេហ៍(ចប់season1)
Romance+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bottom) សរសេរដោយhatake-qing