ភាគទី27:ពួកយើងរៀបការទៅ

379 41 0
                                    

ប៉ុន្មានអាទិត្យក្រោយមក*

ធ្មិចបើកៗវាឈានចូលដល់ថ្ងៃដែលរាងល្អិតត្រូវdebut!ជារឿងធម្មតាហើយដែលថ្ងៃនោះត្រូវមានការជជែកវែកញ៉ែកអំពីតារាថ្មីរបស់JZ groupដែលទើបនឹងdebut!

បើទោះជាខ្លួនកំពុងមានផ្ទៃពោះក៏ពោះរបស់គេមើលទៅនៅតែតូចឡើងសាច់តែបន្តិចព្រោះomegaមនុស្សប្រុសខុសពីមនុស្សស្រីនៅពេលដែលពពោះគឺមិនធំដូចមនុស្សស្រីនោះទេ!

Xiao zhanលែងហ៊ានខ្ចះខ្ជាយប្រាក់កាក់ដូចពេលមុនព្រោះពេលនេះកាតខ្មៅប្រើការលែងកើតទាំងអស់ មានតែពឹងលើប្រាក់ផ្ទាល់ខ្លួនរបស់រាងសង្ហារតែប៉ុណ្ណោះ

Yiboក៏ដូចគ្នា!គេត្រូវបើកហាងឲ្យដំណើរការភ្លាមៗដើម្បីរកចំណូលមិនអាចនៅតែផ្ទះដូចមុននោះទេ!

ពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងពីថ្ងៃបើកហាងមកការងារកាន់តែមមាញឹកព្រោះភ្ញៀវចេញចូលច្រើនប្រែក្លាយពីតំបន់ដែលមនុស្សរស់នៅស្ងប់ស្ងាត់ទៅជាតំបន់ដែលពោរពេញទៅដោយមនុស្សឆ្លងកាត់

អាចថាមកពីភាពស្រស់សង្ហាររបស់yiboបូកឡំនឹងភាពបុិនប្រសព្វផងនោះ មិនខ្វះឡើយភ្ញៀវ

"អរគុណច្រើនហើយ!លើកក្រោយសូមអញ្ជើញមកទៀតណា៎!"នាយឱនក្បាលគោរពឈោងដៃបើកទ្វារឲ្យភ្ញៀវចាកចេញទៅក្រោយពីរួចរាល់នូវសម្លៀកបំពាក់ថ្មី

"ប្រុសសង្ហារ!មមាញឹកយ៉ាងនេះមិចមិនជួលបុគ្គលិកបន្ថែមទៅ?"

"ហិហិ!អត់នោះទេ!"yiboងាកទៅឆ្លើយតបទៅកាន់ស្រីស្អាតដែលដើរចេញពីកន្លែងលរសម្លៀកបំពាក់នៅផ្នែកម្ខាងទៀតនៃហាង

នាងដើរទៅមើលកញ្ចក់សារេឈុតដែលខ្លីត្រឹមជង្គង់ពណ៌ក្រហមតាមបែបសុីវិល័យសម្រាប់ចូលកម្មវិធីជប់លាងក៏បែរទៅរកនាយឲ្យជួយដាក់ឡេវនៅខាងក្រោយខ្នងឲ្យនាងបន្តិច

ស្របពេលដែលកំពុងតែដាក់ឡេវឲ្យទៅនាង ភ្លាមៗកណ្ដឹងហាងលាន់ឡើងរីងៗបញ្ជាក់ថាកំពុងតែមានភ្ញៀវចូលទៅក្នុងហាងបានបង្វែរចំណាប់អារម្មណ៍របស់រាងសង្ហារឲ្យងាកទៅរកមាត់ទ្វារ

"ស្រស់ស្អាតហើយ!"ក្រោយពីដាក់ឡេវឲ្យនាងរួចមកនាយលើកមេដៃសរសើរដល់រាងតូចច្រឡឹងដែលសាកសមជាមួយនឹងឈុតមួយនេះបង្ហាញទៅកាន់នាង ស្រីស្រស់បានត្រឹមមុខក្រហមបង្វែរខ្លួននៅខាងមុខកញ្ចក់ឈ្លក់វង្វេងនឹងសម្រស់របស់ខ្លួនឯងមិនស្ទើរឡើយ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now