សម្រែកនៃក្ដីស្រែកយំដែលគ្របដណ្ដប់ទៅដោយភាពឈឺចាប់ដែលមិនអាចលាក់វានឹងជិតបានកំពុងតែវាយលុកដល់ផ្លូវអារម្មណ៍របស់មនុស្សវ័យចំណាស់ដែលស្រឡាញ់មនុស្សនៅចំពោះមុខខ្លួនស្មើនឹងកែវភ្នែករបស់គាត់ទៅហើយ គាត់អាចទ្រាំមើលគេយំដោយសារតែស្នាដៃឪពុកដ៏ល្អរបស់គេបានទេ?
"ពុទ្ធោអ្នកប្រុសរបស់ម៉ែដោះ!អ្នកប្រុសត្រូវតែយំបញ្ចេញវាមកទាំងអស់ឲ្យអស់ ពេលយំអស់ហើយអ្នកប្រុសត្រូវសម្រួលអារម្មណ៍និយាយវាប្រាប់ដល់ម៉ែដោះមកម៉ែដោះនឹងជួយអ្នកប្រុសដោះស្រាយពីបញ្ហានេះតាមដែលអាចធ្វើបាន!អ្នកប្រុសត្រូវសន្យាថានឹងមិនទន់ជ្រាយខ្លាំងបែបនេះទៀតនោះទេដឹងទេ?ម៉ែដោះចង់ឃើញអ្នកប្រុសរឹងមាំខ្លាំងណាស់!"មនុស្សវ័យចំណាស់លើកដៃទៅអង្អែលក្បាលរបស់xiao zhanថ្នមៗទាំងមានតំណក់ទឹកថ្លាហូរកាត់ពីចុងកន្ទុយភ្នែកចេញមកអត់មិនបាននឹងអាណិតដល់ក្មេងប្រុសដ៏ស្លូតត្រង់ម្នាក់នេះឡើយ
___________________
ឆ្លងផុតអស់ជាច្រើនថ្ងៃវាឈានចូលដល់ថ្ងៃរៀបការហើយមែនទេ?ការរង់ចាំពី1ថ្ងៃទៅមួយថ្ងៃទម្រាំដល់ថ្ងៃរៀបការ សម្រាប់លោកxiaoគឺរង់ចាំយូរណាស់!តែxiao zhanបែរជាគិតថាវាលឿនខ្លាំងដល់ថ្នាក់គេសម្រួលអារម្មណ៍មិនទាន់រួចរាល់នោះទេ
Omegaតូចអង្គុយនៅខាងក្នុងបន្ទប់តែងខ្លួនគ្រងឈុតរៀបការរបស់ពពួកomegaមនុស្សប្រុសដែលជាឈុតពណ៌សនិងមានផាត់មុខតុបតែងបែបស្រាលៗឲ្យមើលទៅដូចធម្មជាតិកាន់តែបង្ហាញភាពលេចធ្លោឥតឧបមា!តែចុះបើព្រះភក្រ្តស្រពោនមិនអាចសូម្បីតែញញឹមបាននោះ?វានៅតែមើលទៅឃើញស្រស់ស្អាតដែរទេ?
ដំណឹងការរៀបការរបស់គេត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គមអស់ហើយឲ្យគេយកមុខទៅទុកឯណា?ពេលនេះប៉ារបស់គេបានលុបចោលនូវកាលវិភាគគេទាំងអស់នឹងប្រាប់ដល់មហាជនថាxiao zhanនិងxiu wangគឺជាមនុស្សតែ1និងជាកូនប្រុសរបស់ត្រកូលxiaoដូចគ្នា!គាត់ក៏បញ្ឈប់គេចេញពីសិល្បៈដូចគ្នាទាំងដែលគេចូលមិនទាន់បាន1ខែស្រួលបួលផង!
ក្រាក*
សម្លេងបើកទ្វារបន្ទប់បានបង្ហាញឡើងនូវកាយតូចស្ដើងគ្រងនូវឈុតគ្រស៊ែដែលក្នុងនាមជាភ្ញៀវកិត្តិយសនេះវិញកំពុងតែបង្ហាញនូវវត្តមានរបស់ខ្លួនចូលមកខាងក្នុងសម្ដៅរកអ្នកដែលមាននាមជាមិត្ត
YOU ARE READING
ពន្លឺនៃស្នេហ៍(ចប់season1)
Romance+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bottom) សរសេរដោយhatake-qing