"ឥវ៉ាន់របស់លោក!ខ្ញុំតេទៅលោកមិនចូលទើបសុំគេដើម្បីចូលមកក្នុងយកមកឲ្យលោក"អ្នកដឹកជញ្ជូនឥវ៉ាន់ដាក់ប្រអប់ឡាំងដ៏ធំគ្រាន់បើមួយចុះមុននឹងដោះម៉ាស់និយាយជាមួយនាយតាមបែបអតិថិជន
"អរគុណហើយ!ទូរសព្ទរបស់ខ្ញុំរលត់ទើបមិនដឹងថាលោកទាក់ទងមក!"នាយដើរទៅដកលុយចេញពីកាបូបឲ្យទៅអ្នកដឹកឥវ៉ាន់និងសុីញ៉េទទួលឥវ៉ាន់រួចអស់ទើបអ្នកដឹកឥវ៉ាន់ឱនក្បាលគោរពបន្តិចទុកជាការគួរសមមុននឹងចាកចេញពីទីនោះលែងហ៊ាននៅរំខានបន្តទៀត
Yiboដើរទៅបើកប្រអប់មើលសាច់ក្រណាត់ដែលខ្លួនបានកម្មង់នោះមុននឹងដើរទៅយកទូរសព្ទដែលសាកដោតដុយចោលនៅលើតុបើកវាឡើងវិញឃើញថាថ្មនៅ5កាំទើបឈ្លៀតចុចទាក់ទងទៅlixingរើសថ្ងៃដែលពួកគេត្រូវណាត់ជួបគ្នា
"ខឹកៗ...."ភ្លាមៗសម្លេងតូចស្ដើងបែបខ្សោះស្ដាប់សឹងមិនឮចាប់ផ្ដើមបន្លឺឡើងស្ដាប់ឮនៅគៀនត្រចៀករបស់រាងក្រាស់បណ្ដាលឲ្យអ្នកដែលបានស្ដាប់ឮចាប់ផ្ដើមគ្រប់គ្រងបេះដូងរបស់ខ្លួនមិនឲ្យលោតខ្លាំងបានផ្ទុយទៅវិញវាលោតកាន់តែខ្លាំងឡើងៗ
កែវភ្នែកទាំងគូរហ័សងាកទៅតាមប្រភពសម្លេងឃើញថាអ្នកនៅលើគ្រែចាប់ផ្ដើមធ្វើចលនាទើបទម្លាក់ទូរសព្ទចុះចុចបិតរត់ទៅចាក់ទឹកយ៉ាងលឿនតាមដែលអាចធ្វើបាន
ក្រោយពីបញ្ចុកទឹកដល់អ្នកនៅលើគ្រែរួចមកyiboយកដៃក្រវាសសក់ដែលបាំងភ្នែករបស់xiao zhanចេញសម្លឹងមើលរាងតូចពោរពេញទៅដោយភាពអត់នឹងបារម្ភមិនបាន
"B....baby....."
"សម្រាកទៅណា!ចាំខ្ញុំទៅហៅគ្រូពេទ្យមកពិនិត្យ!"ក្រោយពីលួងលោមទៅកាន់រាងល្អិតរួចមកនាយក៏ដាក់ឲ្យគេគេងវិញមុននឹងរត់ទៅហៅគ្រូពេទ្យមកតែម្ដង
_________________
"អបអរសាទរដែលអ្នកជំងឺអាចដឹងខ្លួនរហ័សមិនក្រោម1អាទិត្យ!គ្រាន់តែព្យួរសេរ៉ូនឲ្យគេមានកម្លាំង រកអាហារប៉ូវឲ្យគេនិងឧស្សាហ៍បង្រៀនគេឲ្យកម្រើកជើងបាននោះគឺគ្រប់គ្រាន់ហើយ!"លោកគ្រូពេទ្យសង្ហារលើកវែនតាបន្តិចក្រោយពីនិយាយពីស្ថានភាពរបស់អ្នកនៅលើគ្រែរួចមក
YOU ARE READING
ពន្លឺនៃស្នេហ៍(ចប់season1)
Romance+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bottom) សរសេរដោយhatake-qing