វេលាយប់ព្រលប់កំពុងតែឈានចូលមកដល់ មនុស្សនៅក្នុងវិមាននាំគ្នាចូលសម្រាកអស់ក៏ព្រោះតែនេះជាពាក់កណ្ដាលយប់ទៅហើយ
ខុសអីតែរាងតូចអង្គុយនៅខាងក្រោយផ្ទះងើយក្បាលសម្លឹងមើលផ្កាយនៅក្បែរស្រះទឹកធំល្មសម្រាប់ចិញ្ចឹមត្រីនិងដាំផ្កាជុំវិញទុកតាំងលម្អ
ពេលខ្លះគេក៏មកគេងនៅផ្ទះតូចខាងក្រោយវិមាននេះក៏ព្រោះតែទីនេះមានបរិយាកាសស្រស់ស្រាយខ្លាំងណាស់
មានអារម្មណ៍ថាដូចជាឃ្លានទើបដៃស្រឡូនទាំងគូចាប់បង្វិលកង់រទេះរុញបំណងចូលទៅក្នុងវិមានសម្ដៅទៅកាន់ផ្ទះបាយគាប់ចួនជាឃើញស្រមោលស្ទង់ៗនិងមានពន្លឺចេញពីទូទឹកកកមកធ្វើឲ្យគេអាចមើលឃើញរូបរាងរបស់អ្នកម្ខាងទៀតបាត់ទៅហើយ
"ឯងធ្វើអីនៅទីនេះ?"រាងសង្ហារដែលកំពុងរាវរករបស់ក្លែមនឹងស្រាដែលខ្លួនផឹកក៏ត្រូវភ្ញាក់បន្តិចពេលដែលដឹងថាមានមនុស្សមកដល់
"ឮបងសួរទេ?"
"គ្រាន់មករកអីផឹកប៉ុណ្ណោះ!"ដៃដែលកាន់ស្រាស្រវ៉ាទុកដបស្រាប្ដូរមកជាទឹកដោះគោមុននឹងបែរទៅរករាងតូចដោយទឹកមុខក្រហមតិចៗរបៀបមនុស្សស្រវឹង
"ន..នេះឯងផឹកស្រា?ឯងមិនទាន់គ្រប់អាយុនោះទេchen!" Xiao zhanរហ័សសម្ដៅទៅរកអ្នកមាននាមជាប្អូនដោយក្ដីភ្ញាក់ផ្អើលហួសចិត្ត នេះទើបអាយុ17ហ៊ានផឹកស្រាដូចអ្នកប្រមឹកទៅហើយ
"ជារឿងរបស់ខ្ញុំ!"Xiao chenឱនទៅច្រត់ដៃនៅបង្កាន់ដៃរទេះរុញមុននឹងខិតផ្ទៃមុខរបស់ខ្លួនទៅរករាងស្ដើងម្ដងបន្តិចៗដោយទឹកមុខមាំ
"ច..ចេញពីបង!"
"ហេតុអីជាមនុស្សចង្រៃនោះ?ហេតុអីមិនមែនជាខ្ញុំ?"
"ឯ..ឯងនិយាយអី?"
"បងដឹងថាខ្ញុំស្អប់គេខ្លាំងប៉ុណ្ណាទេ?មិចក៏ពួកបងត្រូវរៀបការនឹងគ្នាទៅវិញ?បងដឹងទេថាខ្ញុំខឹងណាស់ពេលដែលគេស្និតស្នាលនឹងបង!"សម្លេងរបស់មនុស្សស្រវឹងកំពុងបន្លឺឡើងបញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្លួន ថ្ងៃមិញនាយប្រឹងទប់អារម្មណ៍ខ្លាំងណាស់មិនហ៊ានធ្វើផ្ដេសផ្ដាសឡើយ
YOU ARE READING
ពន្លឺនៃស្នេហ៍(ចប់season1)
Romance+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bottom) សរសេរដោយhatake-qing