មិនយូរប៉ុន្មានការរៀបចំខ្លួនសម្រាប់ទទួលអ្នកដែលមាននាមជាឪពុកស្វាគមន៍ក្នុងការត្រឡប់មកវិញក៏បានរួចរាល់ គ្រាន់តែប្រើពេលរាងយូរបន្តិច
ក្រាក*
"អ្ហា!អ្នកប្រុសរបស់ខ្ញុំស្អាតខ្លាំងណាស់សាកសមនឹងឈុតរាត្រីរបស់អ្នកប្រុសតែម្ដង!"ម៉ែដោះប្រើដៃថ្នមៗក្នុងការបើកទ្វារក៏លាន់មាត់សរសើរពេលដែលឃើញកាយតូចអង្គុយនៅខាងមុខកញ្ចក់គ្រោងឈុតគេងយប់ពណ៌សស្ដើងដែលជាពណ៌គេចូលចិត្តបំផុត ក្នុងបន្ទប់នេះ95%សឹងសុទ្ធតែលម្អទៅដោយពណ៌សដ៏ស្រាលស្រទន់
ជំហ៊ានជើងរបស់មនុស្សចាស់បោះសម្ដៅទៅកាន់រាងតូចដោយមានស្នាមញញឹមជាប់មាត់រួចឈោងទៅយកក្រាស់មកសិតសក់ឲ្យxiao zhanមុននឹងនាំគេទៅជួបនឹងលោកម្ចាស់ធំ
_________________
ផ្នែកម្ខាងទៀត*
គ្រូកៗ*
នៅក្នុងបន្ទប់ជួលដ៏តូចចង្អៀតមួយ សភាពបន្ទប់ពេលនេះពិបាកមើលជាខ្លាំងក៏ព្រោះតែម្ចាស់បន្ទប់មមារញឹកនឹងការងារខាងក្រៅរហូតដល់ថ្នាក់ភ្លេចរៀបចំដល់ថ្នាក់នេះ
ពេលនេះនាយកំពុងតែឈរកូរពងទាអាលនឹងដាក់ចៀនទទួលទានបាយពេលយប់
(ចង្រៃយ៎អើយ)រាងសង្ហារពោលឡើងក្នុងចិត្តព្យាយាមទប់អារម្មណ៍របស់ខ្លួន ពោលគឺប្រឹងខន្តីជៀសវាងបន្ទប់ជួលនេះត្រូវបានដុតដោយសារតែស្នាដៃរបស់នាយ
ហេតុអីថ្ងៃនេះចង្រៃខ្លាំងម្លេះ??គេដេញពីការងារមធ្យមងំដួលបែកក្បាលវិសនឹងបាក់ជើងដោយសាររទេះរុញកិនទៀត
បានលុយឯណាទៅពេទ្យ?
"អ្ហឺយ!!!!!!!!!!!"yiboស្រែកមួយទំហឹងកម្ចាយអារម្មណ៍ខឹងសម្បាររួចកាន់ចានពងទានដើរទៅបើកទូរទឹកកកយកស្លឹកខ្ទឹមស្រាប់តែរអិលនឹងក្រដាសដែលសើមទឹកនោះដួលផ្ងារក្រោយមួយទំហឹងបោកក្បាលជាលើកទី2ជាមួយនឹងឥដ្ឋឯពងទាមិនទាន់ដាក់ចៀននោះក៏ក្រពុបចេញពីចានគោមប្រលាក់ឃ្ទាតពេញរាងកាយរបស់នាយ ចំណែកចានគោមដាក់ពងទានោះក៏ធ្លាក់ចំកណ្ដាលមុខនាយតែម្ដង
"Son of b*tch!!!!!!!!!!!"
__________________
វិមានត្រកូលxiao*
YOU ARE READING
ពន្លឺនៃស្នេហ៍(ចប់season1)
Romance+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bottom) សរសេរដោយhatake-qing