ភាគទី7:រៀបការ?

575 55 3
                                    

"ន...នេះលោកមិនយល់ដល់មុខរបស់ខ្ញុំដែលជាអតិថិជនទេឬ?បើអង្គុយអង្អែលឆ្មានោះដដែលមិចមិនដេកផ្ទះម្ដងទៅចាំបាច់ធ្វើការធ្វើអី?"

"សុំទោស!"yiboងាកភ្នែកចេញពីឆ្មានោះរួចចាប់ផ្ដើមកិច្ចការរបស់ខ្លួន

"បន្តិចទៀតខ្ញុំមកយក"រាងតូចប្រឹងធ្វើខ្មើតចង់បង្ហាញនាយថាខ្លួនកំពុងតែខឹងនឹងនាយតែមើលទៅអ្នកម្ខាងទៀតហាក់មិនដឹងខ្យល់អីសោះ

គេងាកទៅប្រាប់អង្គរក្សឲ្យនាំខ្លួនចូលទៅលេងផ្ទះលោកយាយshangបាត់ទៅ

Yiboវិញដកដង្ហើមធូរទ្រូងបញ្ចេញនូវភាពធុញថប់របស់ខ្លួនចេញមក មិចក៏មនុស្សម្នាក់នេះនៅមើលនាយស្គាល់ទៀត?មើលទៅស្អែកបែបត្រូវលាបធ្យូងមកហើយមើលទៅ

_______________

ប៉ុន្មានម៉ោងក្រោយមក*

ក្រោយពីស្បែកជើងរបស់ខ្លួនត្រូវបានជួសជុលផ្នែកនៃភាពដាច់រហែកមក កាយតូចក៏បានត្រឡប់មកផ្ទះវិញស្រាប់តែឃើញវត្តមានរបស់មនុស្សប្លែកមុខនៅក្នុងផ្ទះអង្គុយលើសាឡុងជាមួយប៉ារបស់គេ អ្នកស្រីxiao Xiao chen

"អូរកូនប្រុស!កូនមកល្មម!"អ្នកជាឪពុកក្រោកឈរពេញកម្ពស់បង្ហើបសំនៀងហៅxiao zhanស្របពេលនៅលើផ្ទៃមុខបង្ហាញនូវស្នាមញញឹមយ៉ាងកក់ក្ដៅចេញមក

"ប..បាទ?"

"មកនេះមកជំរាបសួរពូមីងមកកូនសម្លាញ់!"លោកម្ចាស់xiaoដើរទៅរុញរទេះរបស់រាងស្ដើងមកកាន់សាឡុងដាក់ឲ្យអង្គុយក្បែររាងកាយមាំក្រាស់មួយនោះ

"ជ..ជម្រាបសួរអ្នកមីងលោកពូ!"Xiao zhanលើកដៃសំពះនិងឱនក្បាលបន្តិចពួកគាត់ក៏ញញឹមតបតទៅកាន់គេវិញ

"ហើយលោក..."ពេលដែលងាកមករករាងសង្ហារដែលអង្គុយក្បែរខ្លួននោះគេក៏ឈប់គាំងបន្តិចព្រោះមិនស្គាល់នាយ

"ហៅបងថាបងប្រុសguang(គ័ង)!!"

"ប..បាទជម្រាបសួរបងប្រុសguang!"

"មិនដឹងជាហៅបងធ្វើអីទេស៎ជិតក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ!"អ្នកស្រីwangសើចតិចៗអស់សំណើចនៅភាពភ័យខ្លាចរបស់រាងស្ដើង គួរឲ្យស្រឡាញ់ខ្លាំងណាស់

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now