ធ្មិចបើកៗ ពេលវេលាទាំងប៉ុន្មានកំពុងតែរំកិលទៅមុខឥតឈប់ឈរ មនុស្សដែលចំណាយពេលវេលាខ្ចះខ្ចាយនៅតែបន្តខ្ចះខ្ចាយ ឯអ្នកដែលរង់ចាំនៅតែបន្តរង់ចាំមិនថាទោះជាត្រូវរង់ចាំរហូតក៏ដោយ
តុកៗ*
អ្នកដែលក្រាបនៅគៀនគ្រែក្បែរដៃរបស់អ្នកជំងឺចាប់ផ្ដើមងើបក្បាលឡើងមកសម្លឹងទៅកាន់មាត់ទ្វារបំណងចង់ដឹងពីវត្តមានរបស់អ្នកម្ខាងទៀតថាជានរណា
"សួស្ដី!"សម្លេងតូចស្ដើងបន្លឺឡើងដោយសេចក្ដីសោះកក្រោះតាមបែបមុឺងមាត់រួចបោះជំហ៊ានចូលទៅក្បែរនាយបន្ទាប់ពីបើកទ្វាររួចមក
"លោកមិនទៅថតទេឬ?"
"កាលវិភាគថ្ងៃនេះរបស់ខ្ញុំបានបញ្ចប់ហើយទើបខ្ញុំឈៀងមកបន្តិច!គេគេងយូរប៉ុណ្ណាហើយ?"lixingដោះម៉ាស់ចេញទុកកាតាបលើកៅអីមុននឹងដើរទៅមាត់បង្អួចស្រូបខ្យល់បន្តិចព្រោះខ្លួនពាក់ម៉ាស់រាងយូរហប់ដង្ហើមគ្រាន់បើរ
"2ថ្ងៃហើយ!"yiboផ្ដល់ចម្លើយទៅកាន់រាងតូចមុននឹងដើរទៅចាក់ទឹកយកឲ្យគេ
"លោកដឹងពីប្រវត្តិរូបរបស់គេទេ?"រាងសង្ហារបានត្រឹមក្រវីក្បាលបន្តិចបញ្ជាក់ថាខ្លួនមិនដឹងអ្វីទាក់ទងនឹងរាងតូចច្រើននោះទេ
"ធ្វើជាដៃគូយ៉ាងមិចសូម្បីប្រវត្តរូបក៏មិនដឹង!"កាយមាំក្រាស់ស្ងៀមស្ងាត់ក្រោយពីឮមួយប្រយោគនេះចេញពីមាត់របស់រាងស្ដើង មិនខុសពីត្រូវមួយដៃកណ្ដាលមុខនោះទេ
"ណ្ណើយ!ខ្ញុំគ្រាន់តែចង់បានប្រវត្តរូបរបស់គេយកមកតែប៉ុណ្ណោះ!ជៀសវាងយឺតពេលនាំឲ្យពិបាក!"
"អូរ.....ខ្ញុំទៅក្រៅមួយភ្លេត!"ក្រលែកមួយឆ្វាចឃើញcrដើរកាត់បន្ទប់ កាយតូចស្ដើងផ្លាស់ប្ដូរទឹកមុខជាគួរឲ្យស្រលាញ់មុននឹងទះស្មាyiboបន្តិចរួចដើរចេញទៅតាមអ្នកខាងក្រៅបាត់
អ្នកដែលនៅខាងក្នុងពេលដែលងាកឃើញlixingចេញទៅរកគ្រូពេទ្យម្នាក់នោះរួចមក អតីតកាលកាលពីមុនចាប់ផ្ដើមរំលេចឡើងនៅក្នុងខួរក្បាលរបស់នាយមួយរំពេច
នាយមិនអាចភ្លេចបានឡើយថាពេលដែលពួកគេចាប់ផ្ដើមដំបូងនៅពេលណា!នាយចាំពេលដែលរាងតូចប្រឹងឱបជើងខ្លួនផង អង្វរខ្លួនផងទម្រាំអាចបានសម្រេចនិងដាក់ងារឲ្យគ្នាថាdaddyនិងbabyនៅតែដក់ជាប់ក្នុងកែវភ្នែកថ្លាទាំងគូរបស់ខ្លួន
YOU ARE READING
ពន្លឺនៃស្នេហ៍(ចប់season1)
Romance+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bottom) សរសេរដោយhatake-qing