មួយចំហៀងនៃពិភពលោកដែលបានគ្របដណ្ដប់ដោយភាពខ្មៅងងឹតកំពុងតែចាប់ផ្ដើមទទួលបានពន្លឺដែលបំភ្លឺដោយព្រះអាទិត្យកំពុងរំលេចឡើងលើភពផែនដីជំនួសដោយព្រះចន្ទបង្ហាញពីការឈានចូលថ្ងៃថ្មីកែប្រែថ្ងៃចាស់ឲ្យក្លាយជាអតីកាលជំនួសដោយថ្ងៃថ្មីដែលជាបច្ចុប្បន្នកាល
ឋិតនៅក្នុងវិមានដ៏ធំស្កឹមស្កៃរបស់ត្រកូលអភិជនមួយព្រឹកនេះកំពុងតែមានការរត់ឆ្វេចឆ្វាចរៀបចំការងារតាមតួនាទីរបស់ខ្លួនអ្វីដែលពិសេសថ្ងៃនេះត្រូវតែឲ្យបានរៀបរយជាងរាល់ដងព្រោះមានភ្ញៀវមកលេងមិនចង់ឲ្យមានកំហុសនាំតែម្ចាស់របស់ខ្លួនត្រូវបាក់មុខ
បើកក្រលែកទៅមើលអ្នកដែលទើបនឹងភ្ញាក់ពីដំណេកនៅក្នុងបន្ទប់ឯណេះវិញព្យាយាមស្រវេស្រវាយកទូរសព្ទមកភ្លាមទាំងមិនទាន់ងើបពីគ្រែស្រួលបួលសង្ឃឹមថានឹងមានសារពីមនុស្សដែលខ្លួនស្រឡាញ់
ពិតជាដូចការគិតពិតមែន!yiboបានផ្ញើសារអរុណសួស្ដីមកកាន់ខ្លួននិងសួរថាគេទៅក្រុមហ៊ុនឬអត់ បើមិនទាន់ញ៉ាំអាហារពេលព្រឹកចាំនាយធ្វើយកទៅឲ្យ
ផ្ទៃមុខស្លេកស្លាំងលោចស្នាមញញឹមស្រស់ទាំងព្រឹកព្រលឹមហាក់ដូចផ្កាដែលរីកស្គុះស្គាយយ៉ាងអញ្ចឹង!
Xiao zhanសម្រួលអារម្មណ៍កុំឲ្យអៀនខ្លាំងពេករួចតបថា"យល់ព្រម"ឲ្យនាយយកអាហារឲ្យដល់ក្រុមហ៊ុននៅម៉ោង9
Xiao zhanក្រលែកមើលម៉ោងឃើញថាម៉ោង8ទៅហើយទើបរហ័សចូលទៅរៀបចំខ្លួនដើម្បីទៅក្រុមហ៊ុនព្រោះថ្ងៃនេះត្រូវទៅថតផង
__________________
សម្លេងអ៊ូអររបស់មនុស្សប៉ុន្មាននាក់នៅខាងក្រោមបន្ទប់ទទួលភ្ញៀវហាក់ដាស់អារម្មណ៍របស់រាងល្អិតដែលទើបនឹងរៀបចំខ្លួនចេញទៅក្រៅត្រូវអាក់ដំណើរបន្តិចភ្ញាក់ផ្អើលនឹងវត្តមានរបស់ភ្ញៀវនៅព្រឹកនេះ
"ជាក្មួយចាន់ពិតមែនទេ??មីងសឹងមិនជឿនឹងភ្នែកឡើយ!"អ្នកស្រីwangពោលឡើងទាំងក្ដីភ្ញាក់ផ្អើលបូកឡំនឹងភាពសប្បាយត្រេកអរដែលបានឃើញអនាគតកូនប្រសាអាចជាសះស្បើយដើរវិញបានដោយមិនមានអ្វីជាជំនួយ
YOU ARE READING
ពន្លឺនៃស្នេហ៍(ចប់season1)
Romance+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bottom) សរសេរដោយhatake-qing