ភាគទី32

321 36 0
                                    

កន្លងផុតទៅមួយសន្ទុះធំបរិយាកាសនៅក្នុងបន្ទប់ត្រូវបានផ្លាស់ប្ដូរលែងស្ងប់ស្ងាត់ដូចមុនក្រោយពីទម្លាយរឿងក្នុងចិត្តរបស់ខ្លួនប្រាប់ដល់អ្នកម្ខាងទៀតលែងចង់នឹងលាក់វាបន្តព្រោះមិនចង់ឃើញអ្នកនៅចំពោះមុខខ្លួនត្រូវឈឺចាប់នឹងទង្វើរបស់ខ្លួនរៀងៗខ្លួន

"សុំទោសដែលលាក់វា!"Xiao zhanខាំមាត់ទប់អារម្មណ៍របស់ខ្លួនកុំឲ្យរំជួលខ្លាំងជាងនេះជាពិសេសគឺទឹកភ្នែករបស់គេតែម្ដង

"កុំអីណា!អូនមិនបានធ្វើខុសអីនោះទេ!បងក៏អត់ខឹងដែរ!តែអូនប្រុងធ្វើបែបណាបន្ត?"yiboរាងស្លុងស្មារតីគួរសមនៅពេលដែលដឹងថាតាំងពីដើមមកខ្លួនបានប៉ះពាល់របស់មានម្ចាស់ទៅហើយ

"អ....អូនចង់ផ្ដាច់ពាក្យ...ត..តែអូនខ្លាចប៉ាមិនព្រម!"

"ក្រែងប៉ាអូននិយាយថាមិនជំទាស់នឹងពួកយើងឬ?បែបនេះហើយអូនកុំខ្លាចអី!"

"អត់ទេwang yibo!ខ្សែភ្នែកប៉ារបស់អូនសម្លឹងមកអូនលែងដូចពីមុនទៀតហើយ!អូនធ្វើអីខុសមែនទេ?"

"កុំគិតបែបនោះអីណា៎!អូនប្រហែលយល់ច្រឡំលើគាត់ហើយ!"ដៃមាំក្រាស់លើកទៅអង្អែលលើក្បាលរបស់កាយតូចស្ដើងថ្នមៗរួចប្រះខ្លួនគេងទៅលើគ្រែដោយគ្មានការអនុញ្ញាតិ

"ហេ!អ្នកណាឲ្យបងគេងលើគ្រែរបស់អូន?ក្រោកវិញមក!"Xiao zhanប្រឹងចាប់ទាញកាយមាំក្រាស់ឲ្យងើបឡើងចេញពីគ្រែរបស់ខ្លួនតែថា នាយនេះរឹងណាស់ប្រាប់មិនស្ដាប់ទេ

ភ្លាមៗស្រាប់តែដៃដែលចាប់ទាញនោះត្រូវបន្ធូរវិញញ័រអស់មួយរាងកាយអារម្មណ៍លែងនឹងនរមួយកន្លែងកម្ដៅនៅក្នុងខ្លួនត្រូវបានផ្លាស់ប្ដូរជាខ្លាំងបណ្ដាលឲ្យចំណង់កំពុងតែកើតមានយ៉ាងខ្លាំង

"អូនឡើងកម្ដៅមែនទេ?"yiboដែលត្រូវបានក្លិនអ័រម៉ូនរបស់xiao zhanទាក់ទាញខ្លួនបានសម្រេចហើយនោះនាំឲ្យនាយក៏កើតមានចំណង់ដូចគ្នាតែធ្ចើជាញញឹមសួរឌឺទៅកាន់គេ

Xiao zhanមិនបានឆ្លើយតបនឹងរាងក្រាស់គេប្រឹងក្រោកឡើងទាំងញ័រជើងតតាត់ដើម្បីទៅយកថ្នាំមករំងាប់កម្ដៅ

ផឹប*

នាយក្រោកឡើងទៅចាប់ឱបរាងល្អិតពីក្រោយរួចខ្សឹបដាក់ត្រចៀករបស់គេស្រាលៗ

ពន្លឺនៃស្នេហ៍(ចប់season1)Where stories live. Discover now