ឋិតនៅលើដំបូលអគារនៃមន្ទីរពេទ្យដ៏ធំមួយដែលស្រោបទៅដោយភាពស្ងប់ស្ងាត់មានតែសម្លេងខ្យល់បក់កាត់ទៅតាមទិសដៅរបស់វា បើទោះបីជាភាពងងឹតគ្របដណ្ដប់នៅបរិយាកាសជុំវិញខ្លួនក៏ដោយក៏នៅមានមួយផ្នែកតូចមួយដែលមានពន្លឺសម្រាប់បំភ្លឺដល់មនុស្ស2នាក់ដែលអង្គុយនៅទីនោះសម្លឹងមើលទៅកាន់ទីក្រុងដ៏ស្ងប់ស្ងាតដែលមានភ្លើងពណ៌ចម្រុះនៅតាមតំបន់សម្រាប់មនុស្សឆ្លងកាត់នាពេលយប់
"បងដឹងខ្លួនហើយមែនទេ?"Xiao zhanស្រដីទៅកាន់អ្នកដែលលង់លក់នៅលើភ្លៅរបស់ខ្លួនអស់មួយសន្ទុះអង្គុយរង់ចាំរហូតដល់តែនាយភ្ញាក់ដឹងខ្លួនឡើងវិញ
"អ...អូនសុំទោស..."នាពេលដែលសម្លឹងចំកែវភ្នែករបស់yiboធ្វើឲ្យxiao zhanនឹកស្រណោះដល់តំណក់ឈាមដ៏មានតម្លៃខ្លាំងបំផុតនោះ កាយតូចស្ដើងយកដៃក្ដោបពោះរបស់ខ្លួនស្របពេលទឹកនេត្រានៃភាពឈឺចាប់កំពុងតែប្រដេញគ្នាស្រក់ចុះមកតក់លើធរណីជាច្រើនដំណក់
"សុំទោសអីទៅ?ឲ្យតែអូនអស់អីគឺល្អហើយ!"ដៃមាំក្រាស់លើកទៅផ្ដិតយកទឹកភ្នែករបស់អ្នកក្បែរខ្លួនថ្នមៗរួចញញឹមថើរៗបើទោះជាផ្ទៃមុខរបស់ខ្លួនកំពុងតែមានរបួសក៏ដោយ
Yiboងើបឡើងអង្គុយក្បែរxiao zhanវិញព្រោះនាយមិនចង់បង្កភាពចុករោយជើងដល់រាងល្អិតបើទោះជាខ្លួនកំពុងល្វើយចង់សម្រាកខ្លាំងប៉ុណ្ណាក៏ដោយ
"បើអូនក្លាហានជាងនេះគ្រប់យ៉ាងនឹងមិនដល់ថ្នាក់នេះនោះទេ!"
"មិនមែនកំហុសរបស់អូននោះទេ!កើតមកជាomegaដែលទន់ខ្សោយសុទ្ធតែធម្មជាតិជាអ្នកចែងមកកុំបន្ទោសខ្លួនឯងអី!បងគិតថាពពួកomegaដែលទន់ខ្សោយដូចជាអូនគួរឲ្យស្រឡាញ់ទៅវិញទេ!"ស្របនឹងសម្ដីរបស់ខ្លួននាយលើកដៃអង្អែលក្បាលរបស់xiao zhanរួមទាំងសើចតិចៗកុំឲ្យរាងល្អិតមានអារម្មណ៍មិនល្អ
"ចុះបង?បងប្រុងលាក់រឿងដែលបងជាalphaដល់ពេលណា?"
"អីយ៉ា......នេះអូនដឹងដោយរបៀបណា?ហ្ហឺយ...គិតទៅបងមិនពូកែខាងលាក់បាំងសោះ!"yiboបង្ហាញទឹកមុខរបៀបអស់សង្ឃឹមបូកឡំនឹងភាពអស់សំណើចនឹងខ្លួនឯងមិនស្ទើរនោះទេ
YOU ARE READING
ពន្លឺនៃស្នេហ៍(ចប់season1)
Romance+ស្នេហាស្ងៀមស្ងាត់របស់omegaអភិជនម្នាក់ដែលជាជនពិការជាមួយនឹងalphaថ្នាក់ទាបម្នាក់! Yibo wang(top) x Xiao zhan(bottom) សរសេរដោយhatake-qing