Episode 03 : ក្រែងជើងដើរមិនបាន?

1.8K 125 3
                                    

     #សកលវិទ្យាល័យសេអ៊ូល
     ពេលព្រឹកថ្ងៃថ្មីឈានមកដល់មាននិស្សិតជាច្រើនកំពុងតែធ្វើដំណើរចូលក្នុងសាលាជារឿយៗ ភាគច្រើនសិស្សដែលរៀននៅទីនេះសុទ្ធតែកូនអ្នកមាន ក្រឡេកមកមើលរាងតូចដៃជើងតូចៗឯណេះវិញកំពុងអង្គុយចាំមិត្តនៅមុខថ្នាក់ ដោយសារតែយប់មិញគេសន្យានឹងប្រាប់ខ្លួនរឿងខ្លះៗទើបអង្គុយចាំគេតាំងពីព្រលឹម។
     " ថេយ៉ុងមិចមិនចូលរៀន ហើយឯងសម្លឹងរកមើលអ្នកណា? " ជីមីន ប៉ះស្មាគេពីក្រោយហើយសម្លឹងមើលតាមក្បាលគេងាកចុះឡើងចង់វិលមុខ
     " គឺរកមើលជីមីនមិនដឹងកាលវាមកទេ នេះម៉ោង៧នៅមិនទាន់ឃើញមកទៀត " ថេយ៉ុង គិតតែពីរអ៊ូមិនងាកទៅក្រោយមើលសោះថាខ្លួនកំពុងនិយាយជាមួយអ្នកណា?
     " ចុះឯងមិនគិតងាកក្រោយមើលខ្លះទេ? ថាកំពុងនិយាយជាមួយអ្នកណា? "
     " អៅ....ឯងមកតាំងពីពេលណាមិនប្រាប់អោយគ្នាដឹងសោះ " ថេយ៉ុង ងាកខ្វាច់ក៏ចំពីមុខជីមីនតែម្ដង ហើយមកតាំងពីកាលមិនប្រាប់ឱ្យដឹងសោះ
     " នេះនែ៎! (វៃក្បាលថេយ៉ុង) មិនប្រាប់យ៉ាងមិច! ចុះយើងនិយាយជាមួយឯងមុនហ្នឹង អឺ!ថេយ៉ុង... " ធ្វើមុខស្ងួតហៅមិត្ត
     " ហាស៎? " ថេយ៉ុង ឮមិត្តហៅចឹងក៏ប្រញាប់ឆ្លើយព្រោះគិតថា ជីមីន មានរឿងសំខាន់ប្រាប់គេ
     " យើងថាឯងគួរតែទៅឱ្យពេទ្យពិនិត្យហើយ " ជីមីន រក្សាទឹកមុខដដែរហើយសម្លឹងមើលក្បាលមិត្ត
      " ទៅធ្វើអី! ឬមួយក្បាលយើងចេញឈាម ឯណា! " ថេយ៉ុង យកដៃស្ទាប់ក្បាលដូចគ្មានទឹកបញ្ជាក់ថាជាឈាមទេ ជីមីន ក៏និយាយត
     " គ្មានឈាមទេ "
     " អុញ~ហើយឯងឱ្យទៅពេទ្យធ្វើអី? " ថេយ៉ុង ជ្រួញចិញ្ចើមសួរមិត្ត មុនដំបូងឱ្យគេទៅពេទ្យដល់គេសួរមានត្រូវរបួសត្រង់ណា គេតបថាគ្មាន ហើយចឹងឱ្យទៅពេទ្យធ្វើអី?
      " គឺ....ទៅលាងខួរក្បាលចេញនោះអី! ព្រោះឯងកំពុងតែមានបញ្ហាហើយ " ជីមីន និយាយចប់លើកដៃបាយៗហើយរត់ទៅកុំឱ្យ ថេយ៉ុង ចាប់បានចំណែកអ្នកខាងនេះឮចឹងក៏ប្រញាប់ដេញតាមភ្លាម ថេយ៉ុង រត់តាមមិត្តមិនប្រយ័ត្នក៏មានឡានមួយកំពុងបើកមកពេលគេរត់ឆ្លងផ្លូវ
" ថេយ៉ុង.... " ជីមីន នៅដែលឈរនៅម្ខាងទៀតស្រែកហៅមិត្តឡើងភ្លាត់សម្លេង ព្រោះគិតថាឡានបើកបុកមិត្តទៅហើយ
" លោក....? " ជីមីន ឃើញមិត្តដួលនៅលើ អ្នកដែលខ្លួនឯងលួចស្រឡាញ់ក៏ឧទានទាំងភ្ញាក់ផ្អើល
" លែងទៅ " ថេយ៉ុង ប្រញាប់ងើបចេញពី ជុងហ្គុក តែពេលឈរស្រាប់តែជើងឈឺជើងរកដួលតែសំណាងនាយឈរនៅក្បែរទើបជួយទប់ទាន់
" ឯងកើតអី? " ជីមីន សួរពេលឃើញទឹកមុខមិត្តមិនសូវល្អ ជាពិសេសត្រង់កជើងរបស់គេដូចជាឈរមិនទ្រង់
" គឺយើងឈឺជើង " ថេយ៉ុង ធ្វើមុខស្អុយដាក់មិត្តតែមិនភ្លេចងាកមើលមុខនាយកម្លោះដែលកំពុងសម្លឹងមើលមុខខ្លួន
" អាហ្គុកនៅឈរមើលដល់ណាទៀត មិចមិននាំទៅពេទ្យទៅ " យ៉ុនហ្គី ឮចឹងក៏ដេញមិត្តឱ្យជូនរាងតូចទៅមន្ទីរពេទ្យ កាលបើដឹងពីបំណងរបស់មិត្តហើយនាយក៏លើកបីរាងតូចនៅចំពោះមុខពួកគេ
" ចង់ធ្វើអី? " ថេយ៉ុង ភ្ញាក់ផ្អើលក៏បើកភ្នែកធំៗពេល ជុងហ្គុក លើកខ្លួនបីនៅចំពោះមុខគេគ្រប់គ្នា
" ក្រែងជើងដើរមិនបាន?ទើបយើងបី " 
" អត់ទេ ដាក់យើងចុះទៅ នែ!! " ថេយ៉ុង បាននៅលើដៃគេនៅមិនស្ងៀមវៃខ្នង ជុងហ្គុក ឌឹបៗ មិនខ្វល់ថាគេឈឺឬក៏អត់សោះ នាយទ្រាំឱ្យគេវៃរហូតដើរទៅដល់ឡាន ហើយក៏ប្រញប់ជូនគេទៅមន្ទីរពេទ្យ
" ជីមីន! ជីមីន! ជីមីន.... " យ៉ុនហ្គី ឃើញគេឈរមើលពីរនាក់នោះ នាយក៏ដឹងទៅហើយថាគេគិតអីលើមិត្តខ្លួន
" បាទ? "
"  កុំបារម្ភអី! អាហ្គុកវាជូនមិត្តឯងទៅហើយ "
" បាទ ចឹងខ្ញុំសុំទៅរៀនសិនហើយ "
" ហ្អឹម "  យ៉ុនហ្គី ឈរមើល ជីមីន ដើរចេញទៅទាំងទឹកមុខក្រៀមក្រំ អ្នកណាក៏ដោយពេលដែលឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ហើយគេស្រឡាញ់អ្នកដទៃ វាឈឺជាងគេយកកាំបិតមកចាក់ទៀត។
#មន្ទីរពេទ្យសេអ៊ូល
" រួចរាល់ហើយចា៎ គឺជើងប្អូនក្រិចថ្ងៃដំបូងវាអាចនិងឈឺបន្ដិចនិងឡើងហើម ហើយហាមឱ្យជើងត្រូវទឹកណា អ្នកគ្រូមានតែប៉ុណ្ណឹងទេប្អូនអាចទៅបើកថ្នាំហើយត្រឡប់ទៅផ្ទះវិញបាន" អ្នកគ្រូពេទ្យស្អាត
" បាទ អរគុណអ្នកគ្រូពេទ្យ " ជុងហ្គុក អរគុណអ្នកគ្រូពេទ្យស្អាតរួចហើយក៏រុញរទះដែលថេយ៉ុងអង្គុយទៅកន្លែងបើកថ្នាំ។ នៅលើឡាន ជុងហ្គុក មិននិយាយអ្វីមួយម៉ាត់ គឺគេផ្ដោតទៅលើការបើកបរច្រើនជាង ហើយណាមួយមិនចង់រំខាន ថេយ៉ុង ព្រោះដឹងថាគេមិនចូលចិត្តខ្លួន បើនិយាយច្រើននាំឱ្យគេអារម្មណ៍មិនល្អ បន្ទាប់ពីបរិយាកាសស្ងាត់ច្រងំបានត់ទៅ រាងតូចក៏ឧទានទាំងស្ទាក់ស្ទើរ។
" គឺ.... " ថេយ៉ុង ធ្វើមុខអឹមអៀនចង់និយាយតិចអត់តិច ជុងហ្គុក ឃើញចឹងគិតថាគេប្រហែលជាមិនចូលចិត្តខ្លួនទើបប្រញាប់និយាយ
" បើឯងមិនចូលចិត្តមុខយើងឯងបែបទៅខាងនោះក៏បានដែរ តែសុំឱ្យយើងជូនឯងទៅដល់ផ្ទះសិន " ជុងហ្គុក (បញ្ជាក់ជុងហ្គុកនៅខនដូរ គេមិនចង់នៅផ្ទះទេព្រោះគេនិងប៉ាមិនត្រូវគ្នា)
" យើងមិនចង់ទៅផ្ទះទេ យើងទៅខនដូរជាមួយឯងដែរបានទេ? " 
" ហាស៎...ឯងចង់ទៅជាមួយយើងពិតមែនហ៎? " 
" គឺយើងមិនចង់ឪ្យម៉ាក់បារម្ភ បើមិនអោយទៅក៏បានដែលយើងទៅរកកន្លែងផ្សេង "
" អ្នកណាថាមិនឱ្យទៅ យើងគ្រាន់តែចម្លែកចិត្ត ហើយចុះឯងលែងខឹងឬនៅ? " ជុងហ្គុក ដាច់ចិត្តសួរព្រោះចង់ដឹងឱ្យច្បាស់ព្រោះគ្រាន់តែឮរាងតូចទៅជាមួយខ្លួនរំភើប។ ថេយ៉ុង មិនតបហើយគេអង្គុយនៅស្ងៀម ជុងហ្គុក ឃើញចឹងក៏ឈប់ចង់ដឹងព្រោះខ្លាចគេខឹងជាងនឹង។
មកដល់ខនដូរ ជុងហ្គុក ក៏ជួយគ្រារាងតូចទៅអង្គុយនៅលើសាឡុងថ្នមៗ ហើយនាយទៅចាក់ទឹកយកមកអោយគេ។
" ផឹកទឹកសិនទៅ ចាំយើងទៅរកមើលរបស់ញុំាឱ្យឯង និងបានលេបថ្នាំ " ជុងហ្គុក ដើរទៅផ្ទះបាយបើកទូរមើលគ្មានអ្វីក្រៅពីបន្លែនិងសាច់ ត្រី ចឹងគេក៏សម្រេចចិត្តបបរសាច់ត្រីអោយរាងតូច ព្រោះគេញុំាសាច់មិនបានខ្លាចជើងកាន់តែហើម
" ហ្អឹម ឆ្ងុយណាស់ " ថេយ៉ុង អង្គុយមើលទូរទស្សន៍សុខៗ ជុងហ្គុក លើបបរមក ប៉ះគេកំពុងឃ្លានផងមិនគិតច្រើនក៏ញុំាយកៗរហូតដល់អស់ ហើយរាងក្រាស់ក៏ហុចថ្នាំឱ្យគេលេប
" នេះថ្នាំ បើឯងមិនលេបយើងចាប់បញ្ចុកហើយណា " ជុងហ្គុក ដឹងថារាងតូចមិនចូលចិត្តថ្នាំទើបគេគំរាមហើយកាន់កែវទឹកនិងថ្នាំហុចឱ្យគេ
" ហឹ្អម លេបក៏បាន " ថេយ៉ុង យកកែវទឹកនិងថ្នាំពីដៃនាយហើយសម្លឹងមើលថ្នាំរៀងយូរតិចបានដាច់ចិត្តលេប ជុងហ្គុក ឃើញបែបនេះក៏ញញឹម ពេលដែលរាងតូចមិនរឹងទទឹងឬខ្លាំងដាក់នាយដូចរាល់ដងគឺគួរឱ្យស្រឡាញ់ណាស់
" គ្រាន់តែប៉ុណ្ណឹងសោះក៏ពិបាកដែរ " ជុងហ្គុក  និយាយតិចៗពេលកំពុងប្រមូលចានទុក
" ឯងរអ៊ូស្អី " ថេយ៉ុង ដាក់កែវទឹកចុះឮង៉ូវៗក៏សួរ
" គ្មានទេ " ជុងហ្គុក លើកចានទៅលាងចំណែករាងតូចដេកមើលទូរទស្សន៍បន្ដ។
#សកលវិទ្យាល័យសេអ៊ូល
" ឯងមុននេះយើងឃើញថេយ៉ុងមកតើស៎...ហើយគេទៅណាមិចមិនចូលរៀន ជីមីន? " អេណា ហៅ ជីមីន ធ្វើឱ្យគេភ្ញាក់ព្រោះមិនបានស្ដាប់នាងនិយាយរវល់តែអង្គុយគិតរឿងរបស់ក្រាស់
" ហាស៎? ឯងនិយាយអីយើងមិនបានស្ដាប់ "
" គឺយើងសួរថាថេយ៉ុងទៅណា? " អេណា និយាយខ្លាំងៗធ្វើឱ្យគេគ្រប់គ្នានិងអ្នកគ្រូមើលមក
" និយាយតិចៗក៏បានដែលចាំបាច់ស្រែក នោះមើលចុះគេមើលមកឯងនិងយើងហើយជាពិសេស.... " ជីមីន មើលទៅភ័យព្រោះអ្នកគ្រូសម្លឹងមកគេ មិនដឹងថាអ្នកគ្រូដាក់ទោសឬក៏អត់ទេ?
" អូយ៎! សុំទោសចា៎ សុំទោស " អេណា អោនសុំទោសអ្នកគ្រូនិងមិត្តរួមថ្នាក់
" យ៉ាងមិចដែលចង់ដឹងខុសរឿង " ជីមីន ថាឱ្យមិត្ត សំណាងហើយដែលអ្នកគ្រូមិនរករឿងកុំអីស៊យទាំងពីរនាក់បាត់
" នេះយើងបារម្ភពីមិត្តខ្លះមិនបានទេហ៎! អីក៏ម្ល៉េះៗ " អេណា ធ្វើមុខអន់ចិត្តដាក់មិត្ត នាងខំបារម្ភបែរជាមកស្ដីឱ្យវិញ ដឹងចឹងធ្វើជាមនុស្សចិត្តខ្មៅខ្ចិលបារម្ភ ខ្ចិលសួរនាំតែខុស
" អឺ ប្រាប់ក៏បានដែរ.....គឺរឿងវាចឹងឯង ឈប់សួរបាននៅយើងរៀនបន្ដ " ជីមីន និយាយចប់ក៏ទាញបុិចរកសរសេរមេរៀនចូលសៀវភៅស្រាប់តែ
" ឈប់សិន! " អេណា
" ស្អីគេទៀតហើយ? ឯងនេះណារំខានសរសៃរប្រសាទយើងមែនទែន "
" គឺយើងចង់ចូលបន្ទប់ទឹក " 
" មានអីពាក់ព័ន្ធជាមួយយើងហាស! កុំថាណា?! អត់ទេយើងរវល់កត់មេរៀន មិនទំនេរ "
" ណា! ណា! ជីមីន.... " អេណា ដឹងថាមិត្តចាញ់ទឹកមុខរបស់នាង ពេលដែលនាងធ្វើចរិកញិកញក់គួរឱ្យស្រឡាញ់ទើបប្រើវិធីនេះដាក់ ជីមីន ជាប្រចាំ
" ហឹមទៅក៏បាន យ៉ាប់ណាស់ឯងនេះ " ជីមីន យល់ព្រមទៅជាមួយនាង រួចជូននាងទៅបន្ទប់ទឹកហើយគេឈរចាំខាងក្រៅព្រោះនេះជាបន្ទប់ទឹកស្រីៗ។
•ផ្ញើសារ អេណា~ជីមីន
" ជីមីន! ស៊យហើយគឺគ្មានក្រដាស ឯងយកឪ្យយើងបន្ដិចមក "
" ឯងឆ្គួតហើយ យើងជាប្រុសណា! មិនអាចចូលបន្ទប់ទឹកស្រីបានទេ មិនចឹងយើងស្លាប់ណាវ៉ើយ " យ៉ាប់ណាស់ស្រីណាឱ្យចូលយ៉ាងមិចគេជាសុភាពបុរសណា៎
" ចុះឱ្យយើងធ្វើយ៉ាងមិចទៅ ជីមីន!! "
" យើងមិនដឹងទេ "
" ជីមីនយើងមិនលេងសើចទេណា "
" ចឹងឯងចាំយើងបន្ដិចសិន ចឹងរកអ្នកណាជួយសិន "
" អូខេ... "
_____________
" អៅ...ជីមីនមិចក៏យូរម្ល៉េះ? ទុកឱ្យយើងចាំឡើងយូរ! " អេណា គិតថាជាមិត្ត ទើបនិយាយរអ៊ូទៅតាមទម្លាប់
" ខ្ញុំមិនមែនឈ្មោះជីមីនទេ តែបុរសឈ្មោះជីមីនពឹងឱ្យខ្ញុំយកមកឱ្យអ្នកនាង "
" អរគុណច្រើន " អេណា ទទួលពីដៃនាងតាមចន្លោះខាងក្រោមមាត់ទ្វាហើយនាងក៏រៀបចំរួចរាល ដើរចេញសម្លឹងមើលរកម្នាក់ស្រីហុចក្រដាសឱ្យខ្លួនតែគ្មានមនុស្សសោះ គេដើរចេញទៅក្រៅក៏សម្លឹងរកមើលឃើញតែ ជីមីន ឈរចាំនៅខាងក្រៅ
" អេណា ឯងរកមើលអ្នកណា? " ជីមីន ឃើញមិត្តអើតមើលតែកុកក៏សួរ
" រកមើលម្នាក់ស្រីដែលយកក្រដាសមកឱ្យយើងនោះអី! មិនទាន់អរគុណនាងត្រឹមត្រូវផង " 
" នាងទៅបាត់ហើយ "
" ចុះនាងទៅណា? " 
" ហើយ...យើងធ្វើមិចនឹងដឹង បើទើបតែជួបគេក៏សុំឱ្យគេជួយយកក្រដាសឪ្យឯងនោះអី? " 
" អឺ...មែនយើងភ្លេចទៅ ណ្ហើយ!!តោះទៅថ្នាក់រៀនវិញ " អេណា និង ជីមីន ក៏ដើរទៅថ្នាក់រៀនពួកគេវិញបន្ទាប់ពីសន្ទនាគ្នាចប់។
សូមរង់ចាំភាគបន្ដ....

Because I Love You (Complete)Where stories live. Discover now