Episodes 06 : ត្រូវតែមានសុវត្ថិភាព

1.4K 97 1
                                    

ចំណាយពេល១៥នាទី ជុងហ្គុក ក៏បើកឡានមកដល់ខនដូររបស់ស្រីស្រស់ នាយបើកទ្វាចូលមកខាងក្នុងហើយក៏មិនបានចូលអង្គុយដែរ នាយចង់និយាយជាមួយនាងរួចចង់ប្រញាប់ត្រឡប់ទៅវិញព្រោះបារម្ភពីរាងតូចដែលនៅតែម្នាក់ឯង។
" អូនចង់បានអីទៀត? " ជុងហ្គុក ឈរមើលមុខនាងដោយកែវភ្នែកមិនពេញចិត្ត
" គ្រប់យ៉ាងដែលជារបស់អូននោះអី? " ម៉ូប៊ី ដើរចូលមកក្បែររាងក្រាស់ហើយយកដៃអោបកគេដោយទឹកមុខសុិចសុីដើម្បីទាក់ចិត្តរបស់នាយឱ្យចាប់អារម្មណ៍ខ្លួន ប៉ុន្ដែរាងក្រាស់ធ្វើធម្មតាព្យាយាមបេះដៃនាយចេញនាយមិនចូលចិត្តទេពេលនាងធ្វើកាយវិកាបែបនេះ
" លែងទៅកុំធ្វើបែបនេះអី បើអូនមិនលែងបងទៅវិញហើយ យើងក៏មិនបាច់និយាយគ្នាទៀតដែរ " ជុងហ្គុក ពេលនេះនាយព្យាយាមឱ្យនាងលែងខ្លួនដោយបានយកដៃទាំងសងខាងចាប់ចង្កេះនាងដើម្បីទាញនាងចេញពីខ្លួន ប៉ុន្ដែនាងតោងគេជាប់ដូចតុកកែអញ្ចឹង
" បងមិនខ្លាចទេ? " នាងញញឹមចុងមាត់បែបជឿជាក់ថានាយប្រហែលជាខ្លាចថានាងគំរាម
" ហេតុអ្វីត្រូវខ្លាចនោះ? បើអូនធ្វើពិតមែនយើងក៏ចប់គ្នាទៅ ព្រោះអ្នកដែលព្យាយាមចាប់បងគឺអូន មិនចឹងហេស៎? " ជុងហ្គុក និយាយដាច់ខាតទៅហើយនាងព្រមប្រលែងដៃពីករបស់នាយហើយក៏ថយក្រោយមួយជំហាន ចំណែករាងក្រាស់ប្រញាប់ចេញទៅយ៉ាងលឿនព្រោះគេប្រញាប់ទៅមើលថែរាងតូច។
" បងគិតខុសហើយ! មនុស្សដូចជាខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដែលបងនឹកស្មាន់មិនដល់ " ម៉ូប៊ី យកកែវស្រាមកក្រេបតិចៗហើយញញឹមបែបជឿជាក់ថាគេនិងឈ្នះរាងក្រាស់ក្នុងហ្គេមមួយនេះ។
#ភូមិគ្រឹះមីន
    ហ្វីណាន់ ដែលជាកូនចៅជំនិតរបស់លោកមីនបានរាយការណ៍ពីសកម្មភាពទាំងអស់របស់កូនប្រុសនិងកូនស្រីរបស់គាត់ ពេលដែលគាត់ឮចេញពីមាត់កូនចៅរបស់គាត់ខឹងដោយយកដៃវៃតុលាន់ឮពេញបន្ទប់។
" លោកម្ចាស់គិតយ៉ាងមិចបន្ដទៀត ពេលនេះអ្នកប្រុសនិងអ្នកនាងតូចកាន់តែនៅក្បែរកូនលោកផាកហើយ "
" យើងមិនព្រមឡើយ ដោយសារតែវាក្រុមហ៊ុនរបស់យើងសឹងតែរលំ យើងចាំដល់ពេលសងសឹងនេះរយៈពេលប្រាំឆ្នាំហើយ យើងនិងធ្វើឱ្យវាឈឺជាងយើងរាប់ពាន់ដង បើធ្វើអីវាមិនបានមានតែវិធីមួយទេ ឯងដឹងថាត្រូវធ្វើយ៉ាងមិចហើយមែនទេ? " លោកមីន ក្ដាប់ដៃយ៉ាងណែនសង្កត់លើតុទឹកមុខកាចដូចជាសត្វខ្លាកំណាច
" បាទលោកម្ចាស់ តែខ្ញុំខ្លាចថាអ្នកប្រុសធំមករៀរាំងការងារនេះ " ហ្វីណាន់ និយាយប្រាប់លោកម្ចាស់រឿងដែលកូនប្រុសរបស់គាត់ធ្លាប់ទៅជួយ ជីមីន ហើពួកស្និតស្នាលនឹងគ្នាទៀតផង
" ចង់ធ្វើអីវាក៏ធ្វើទៅ ព្រោះវាមិនដែលទុកមុខឱ្យយើងស្រាប់ហើយ " លោកមីន បែបខ្នងនិយាយទាំងបង្ខំក្នុងចិត្តមិនចង់ធ្វើបាបកូនតែការងារគាត់សំខាន់ជាង
" បាទលោកម្ចាស់ " ហ្វីណាន់ ទទួលបានបញ្ជាពីចៅហ្វាយហើយគេអោនគោរពលោករួចក៏ចេញទៅធ្វើការតាមបញ្ជារបស់គាត់។
    ចេញពីខនដូរ ម៉ូប៊ី រាងក្រាស់ក៏ប្រញាប់មកខនដូរវិញព្រោះនាយទុកឱ្យរាងតូចនៅម្នាក់ឯង ចូលមកដល់ខាងក្នុងឃើញរាងតូចកំពុងតែគេងលក់នៅលើសាឡុង នាយចូលមកបីគេទៅបន្ទប់ហើយបានដាក់រាងតូចថ្នមៗនៅលើគ្រែ នាយទាញភួយមកដណ្ដប់អោយគេរួចក៏រកដើរចេញ ដោយសារមិនចង់រំខានរាងតូច ស្រាប់តែមានដៃមួយចាប់ដៃគេជាប់។
" ឯងចង់ទៅណា? " ថេយ៉ុង បើកភ្នែកតិចៗសួរទៅអ្នកកំពុងឈរបែកខ្នងដាក់ខ្លួន កាលបើឮអ្នកម្ខាងទៀតសួរបែបនេះនាយប្រញាប់តប
" ទៅគេងនៅខាងក្រៅ យើងឃើញឯងគេលក់មិនចង់រំខាន " ជុងហ្គុក ងាកមកនិយាយជាមួយទាំងដែលអ្នកសួរគេនោះបើកភ្នែកមិនចង់រួចផង
" ឯងអាចគេងជាមួយយើងបានទេ? យើងមិនចង់គេងម្នាក់ឯងទេ គឺយើងខ្លាច... " ថេយ៉ុង និយាយតិចៗព្រមទាំងងាកមើលស្ដាំឆ្វេង មុននេះនាយទុកឱ្យគេនៅម្នាក់ឯងឥឡូវត្រូវតែគេងជាមួយគេ
" ហឹម " នាយងក់ក្បាលហើយឡើងទៅគេងក្បែររាងតូច ដៃតូចស្រលូនលើកអោបរាងក្រាស់យ៉ាងណែន មុនដំបូងនាយក៏ភ្ញាក់ដែលតែប្ដូរមកញញឹមវិញពេញឃើញផ្ទៃមុខសរលោងនៅចំពោះមុខ។
ក្រោយពី យ៉ុនហ្គី និងប្អូនស្រីរបស់គេចេញទៅបាត់ អេណា ក៏ចាប់មិត្តមកអង្គុយសួរនាំពីរឿងខ្លះដែលនាងមិនទាន់បានដឹងជួយឱ្យគេបកស្រាយ។
" ជីមីន? "
" ហ្ហាស៎! " 
" មានអីចង់និយាយទេ? "
" និយាយអី? " ជីមីន គេចពីក្រសែភ្នែកនាងសម្លឹងមើលអ្វីផ្សេង ព្រោះដឹងមិត្តខ្លួនចង់សំដៅទៅលើអី? ចំណែកឯណាឃើញកាយវិកាមិត្តបែបនេះកាន់តែគួរឱ្យសង្ស័យលើសដើម
" អៅ រឿងដែលឯងនិងបងយ៉ុនហ្អ៎! " អេណា មិនត្រឹមតែនិយាយទេនៅយកដៃចង្អុលមាត់ដើម្បីបង្ហាញមិត្ត រីឯ ជីមីន គ្រាន់តែឃើញក៏ដឹងភ្លាមតែម្ដងគឺនាងច្រម៉ក់នេះចង់សំដៅដល់រឿងមុននេះគឺ យ៉ុនហ្គី និង ជីមីន ថើបគ្នានោះអី
" គឺ! គឺ....គ្មានស្អីទេ " ជីមីន និយាយរដាក់រដុបមុខឡើងក្រហមដូចផ្លែប៉េងប៉ោះអញ្ចឹង នាងឃើញក៏សើចមិត្ត
     " គ្មានស្អីយ៉ាងមិច យើងច្បាស់ផ្ទាល់ភ្នែកយើងទាំងពីណា "
     " ប្រាប់ហើយថាគ្មានអី ខ្ចិលនិយាយជាមួយឯងណាស់ ទៅងូតទឹកល្អជាង " ជីមីន ប្រកែកហើយក៏ប្រញាប់រត់ទៅបន្ទប់ទឹកយ៉ាងលឿនកុំឱ្យនាងចាប់គេសួរទៀត អាមនុស្សកំពុងតែអៀនមិនទាន់បាត់ផងលេងមកសួរអីណា
     " ជីមីន! ជីមីន...កុំទាន់ទៅនិយាយគ្នាសិន កាមីន! " អេណា ហៅអីហៅទៅរាងតូចមិនខ្ចីខ្វល់ ពេលចូលមកដល់បន្ទប់ទឹករូបភាពដែលគេនិង យ៉ុនហ្គី បានថើបគ្នាក៏ផុសមកគេស្រាប់តែឈរញញឹមយកដៃអង្អែលមាត់ខ្លួនឯង (មានសេចក្ដីសុខណាស់ន៎!)។
     យ៉ុនហ្គី និងប្អូនស្រី បណ្ដើរគ្នាចូលមកក្នុងផ្ទះទាំងទឹកមុខរីករាយ ចូលមកដល់ក្នុងផ្ទះឃើញប៉ារាងក្រាស់ចាប់ផ្ដើមទម្លាក់ទឹកមុខចុះភ្លាមៗ លោកមីនកំពុងអង្គុយគោងទាក់ខ្លានៅសឡុងសប្បាយចិត្តដូចត្រូវឆ្នោត១លានដុល្លា ដោយមិនសូវត្រូវគ្នាជាមួយប៉ាផងនាយក៏មិនសូចចាប់អារម្មណ៍នឹងគាត់ដែរ ហើយបែបជាដើរហួសឡើងទៅបន្ទប់របស់នាយបាត់ទៅ។
     " សួរស្ដីលោកប៉ា មិចក៏ថ្ងៃនេះប៉ាអារម្មណ៍ល្អម្ល៉េះ? " ស៊ូជី ទៅអង្គុយក្បែរប៉ាហើយសួរទាំងមុខញញឹមព្រោះខានឃើញប៉ាសប្បាយចិត្តបែបនេះយូរមកហើយ
     " ធម្មតាតើស៎កូន ទៅរៀនយ៉ាងមិចដែលថ្ងៃនេះ? " លោកមីន ទាញក្បាលកូនស្រីថ្នមៗមកកើយលើស្មាគាត់ព្រមតែអង្អែលក្បាលកូនស្រីថើៗ នាងូចដែលកើយើស្មាលកប៉ាកចាប់ដឹងភ្លាមពេលលោកប៉ាអង្អែលក្បាលខ្លួនថ្នមៗ នាងមិនចង់ឱ្យពេលដើសោះប្រោះនាយចង់នៅក្បែរប៉ាឱ្យយូរជាងនេះ
     " ចា៎កូនរៀនគ្មានបញ្ហាអ្វីឡើយ លោកប៉ាកូនសុំរឿងមួយបានទេ កូនមិនចង់ទៅរៀននៅ US ទេកូនចង់រៀននៅទីនេះព្រោះបាននៅក្បែរប៉ានោះអី! " ស៊ូជី ក៏អោបប៉ាយ៉ាងណែនបែបលួងចិត្តប៉ាកុំឪ្យបញ្ចូននាងទៅរៀននៅបរទេស
     " ចឹងប៉ាយកសម្ដីកូនទៅពិចារណាចុះ " លោកមីន ញញឹមទាំងក្នុងចិត្តមិនចង់ឱ្យកូននៅទីនេះទេ ព្រោះគាត់ខ្លាចមានអ្នកធ្វើបាបកូនស្រីជាទីស្រឡាញ់របស់គាត់ (បារម្ភតែស្រីជីនតែដាច់ចិត្តធ្វើបាបប្រុសស្លេក)
  " កូនស្រឡាញ់ប៉ាជាងគេ " ស៊ូជី ញញឹមអោបប៉ាមិនព្រមលែងសោះ ព្រោះសប្បាយចិត្តដែលប៉ាយក រឿងរៀនរបស់នាងទៅពិចារណាព្រោះនាងមិនចង់ទៅទេនាងមិនចង់នៅម្នាក់ឯង។
     បន្ទាប់ពី ជីមីន ចេញពីងូតទឹកក៏ឃើញ អេណា កំពុងអង្គុយចុចទូរសព្ទធ្វើប្រងើយធ្វើដូចជាមិនឃើញគេដើរមកអង្គុយក្បែរនាងអញ្ចឹង ឬក៏ខឹងដែលគេមិនព្រមប្រាប់រឿងមុននេះទេដឹង បានជាអង្គុយចុចទូរសព្ទមិនកម្រើកខ្លួនបែបនេះ
     " អេណា! នៅអង្គុយចុចទូរសព្ទដល់ណាទៀតឆាប់ទៅងូតទឹកទៅ មើលចុះខ្លួនឯងធំក្លិនណាស់ " ដោយសារម្នាក់ទៀតអង្គុយធ្វើដូចជាគ្មានរូបរាងគនៅទីនេះ រាងតូចក៏ចាប់ផ្ដើមនិយាយមុនដោយថាឱ្យនាងតូច
" ចេះតែថាហើយគ្មានធំក្លិនអីផង គេឡើងក្រអូបមកថាស្អុយ យ៉ាប់ហ្មង់កាតុញ " អេណា ងាកកចុះឡើងហិតក្លិនខ្លួននាងពេលឮមិត្តនិយាយថាខ្លួននាងស្អុយ តែតាមពិតទៅគេឡើងក្រអូបចេះមកនិយាយបង្ខូចគេទៅឡើយ
     " ឯងថាអ្នកណាកាតុញអេណា! " ជីមីន ចាំមើលប្រតិកម្មមិត្តពេលគេថាអោយបែបនេះ ពេលដែលនាងនិយាយថាគ្មានអីរាងតូចក៏លួចសើវតែគាំងអាចុងក្រោយពេលនាងហៅកាតុញ
     " គឺ....ឯងនិងហើយ ហាសហា " អេណា ថាអោយមិត្តរត់ទៅបន្ទប់យ៉ាងលឿន មិនចឹងទេ!លាប់មិនខាន
     " ចាំមើលគង់តែដឹងគ្នាទេឯង " ជីមីន ចង្អុលមិត្តដែលឈរនៅមាត់ទ្វាបន្ទប់លានអណ្ដាតដាក់ខ្លួន ហើយនាងក៏ចូលទៅងូតទឹកបាត់ រាងតូចអង្គុយចុចទូរសព្ទលេងស្រាប់តែឮសម្លេងគោះបន្ទប់
/ តុក តុក /
សម្លេងគោះទ្វាបានបន្លឺឡើង រាងតូចដែលអង្គុយចុចទូរសព្ទបានឮក៏ប្រញាប់ដើរទៅបើក ព្រោះគិតថាប្រហែលគេមករកមិត្តមានការអីហើយ រាងតូចក៏បានបើកទ្វា....។
មួយសន្ទុះ អេណា ក៏បើកទ្វាបន្ទប់ទឹកចេញមកដោយមានកូនកន្សែងតូចជូតសក់ នាងមិនទាន់បានដើរមកបន្ទប់ទទួលភ្ញៀវផងក៏ស្រែកសួរមិត្តថាអ្នកណាមកគោះទ្វាបន្ទប់នាងមិញនេះ តែគ្មានចម្លើយឆ្លើយតបសោះ។
" ជីមីនអ្នកណាគោះទ្វាបន្ទប់? " អេណា សួរម្ដងទៀតក៏គ្មានសម្លេងឆ្លើយតបដែលនាងក៏ដើរចេញមកស្រាប់តែមិនឃើញមិត្ត ទឹកមុខនាងចាប់ផ្ដើមភ័យ ហើយនាងក៏ដើរទៅបើកទ្វាបន្ទប់មើលទៅក្រៅឡើងងងឹតគ្មានឃើញស្អីទេ នាងរកទាញទ្វាបិទស្រាប់តែឃើញចិញ្ចៀនជ្រុះក៏រើសមកមើល
" នេះជាចិញ្ចៀនរបស់ជីមីនតើស៎ ឬមួយជីមីនកើតអីទេដឹង? ស៊យហើយយើង " នាងនិយាយត្រឹមណេះក៏ប្រញាប់រត់ទៅយកទូរសព្ទតេទៅ យ៉ុនហ្គី ។
យ៉ុនហ្គី មកដល់បន្ទប់រាបនិងចូលទៅងូតទឹកហើយស្រាប់តែទូរសព្ទគេរោទ៍ នាងដើរទៅយកទូរសព្ទមកមើលជា អេណា ដែលតេមកក៏ប្រញាប់ទទួលក្រែងនាងមានអ្វីចង់និយាយជាមួយ។
" អាឡូ ស្រីស្អាតតេមកបងទាំងយប់មានការអីទៅ " យ៉ុនហ្គី គ្រាន់តែនិយាយលេងទេមិនមែនគេព្រាននារីឃើញស្រីមិនបានទេ
" គឺជីមីនបានបាត់ខ្លួន ពេលដែលខ្ញុំចេញពីងូតទឹកក៏មិនឃើញជីមីនបាត់ទៅហើយ តែខ្ញុំឃើញចិញ្ចៀនរបស់មីនជ្រុះនៅត្រង់ទ្វា ខ្ញុំបារម្ភខ្លាចមិត្តកើតអីណាស់ " អេណា និយាយទាំងភ័យខ្លាចនាងរកយំផងអីផងព្រោះបារម្ភពីមិត្ត
" ចឹងប៉ុណ្ណឹងបានហើយ " យ៉ុនហ្គី គ្រាន់តែឮថា Crush បាត់ខ្លួនភ្លាមគេក៏ប្រញាប់ដាក់ទូរសព្ទចុះហើយរត់ចេញពីបន្ទប់សំដៅទៅរកឡានដែលកំពុងចតទុកនៅមុខផ្ទះហើយបើកចេញទៅយ៉ាងលឿន។
#ខនដូរ ជុងហ្គុក
នៅក្នុងបន្ទប់ដ៏ធំទូលាយបង្ហាញឱ្យឃើញមនុស្សពីនាក់កំពុងគេងអោបគ្នាយ៉ាងស្អិតរមួតដូចស្ករតាំងម៉ែតែពួកគេក៏ត្រូវដាស់ដោយសារសម្លេងទូរសព្ទ ថេយ៉ុង ក៏ទាញទូរសព្ទរបស់ខ្លួននៅលើតុក្បែរក្បាលដំណេកយកមកមើលគេក៏ចុចទទួល។
" អាឡូ? អេណា....ហាស៎? " ទទួលទូរសព្ទឮបែបនេះក៏ប្រញាប់ក្រោកហើយបើកភ្នែកធំៗចាំស្ដាប់អ្នកម្ខាងទៀតនិយាយ ចំណែកឯ ជុងហ្គុក បានតែដេកសម្លឹងមុខរាងតូចនិយាយទាំងក្នុងចិត្តចង់ដឹងថាពួកគេមានរឿងអី? បានជាទឹកមុខរាងតូចស្រញាប់ស្រពោនម្ល៉េះ មានរឿងមិនល្អទេដឹង
" អេណាឯងចិត្តអោយត្រជាក់ៗសិនទៅ យ៉ាងណាជីមីនត្រូវមិនកើតអីទេ ពេលនេះយើងក៏ទៅជួបឯងមិនបានព្រោះយើងឈឺជើង " ថេយ៉ុង និយាយចឹងអេណានាងក៏យល់ សន្ទនាចប់ពួកគេបិទទូរសព្ទរៀងៗខ្លួន រាងតូចបែរទៅរករាងក្រាស់ដែលអង្គុយនៅចំពោះមុខខ្លួនធ្វើភ្នែម៉ក់ៗ សង្ស័យតែចង់ដឹងើយថាគេនិយាយអីជាមួយអេណា
" មានរឿងអីមែនទេ? " ជុងហ្គុក នៅក្បែរនោះសួរទាំងទឹកមុខបារម្ភ
" គឺជីមីនបានបាត់ខ្លួន ពេលនេះមិនដឹងថាគេយ៉ាងមិចហើយទេ យើងសង្ឃឹមថាគេមិនកើតអីទៅចុះ " ថេយ៉ុង និយាយទាំងទឹកមុខបារម្ភពីមិត្ត ជុងហ្គុក ឃើញចឹងទាញរាងតូចយកអោបក្នុងទ្រូងដើម្បីលួងលោមមិនអោយគេគិតច្រើន យ៉ាង
" មិនអីទេណា យ៉ាងណាជីមីនត្រូវតែមានសុវត្តិភាពព្រោះយើងជឿថាអាយ៉ុនមិនឱ្យគេកើតអីជាដាច់ខាត " ជុងហ្គុក ភ្លេចខ្លួនច្រឡំនិយាយធ្វើអោយរាងតូចឆ្ងល់ក៏ប្រញាប់សួរទៅនាយភ្លាម យ៉ុនហ្គីមិនបណ្ដោយអោយគេមានគ្រោះថ្នាក់ មានន័យយ៉ាងមិច? គេស្ដាប់បានតែមិនទាន់យល់ន័យ?
" ហេតុអ្វីពាក់ព័ន្ធនិងមិត្តរបស់ឯងដែរ? " ថេយ៉ុង សម្លឹងមុខនាយធ្វើឱ្យនាយនិយាយមិនចង់ចេញចង់កុហកគេក៏ពិបាកបន្ដិចហើយ ព្រោះសម្ដីនាយអម្បាញ់មិញធ្វើអោយរាងតូចចាប់បានហើយកំពុងតែគិត
" គឺបានន័យដូចដែលនិយាយនិងហើយ " ជុងហ្គុក និយាយចឹងរាងតូចក៏យល់តែអ្វីដែលគេកំពុងភ័យបើ យ៉ុនហ្គី ដឹងថាគេនិយាយប្រាប់រាងតូចនោះចប់មិនខាន តែនាយមិនអាចលាក់គេបានទេព្រោះ ថេយ៉ុង ពូកែកាត់ន័យយល់ម្លឹងៗ
" តាំងពីពេលណា? " ថេយ៉ុង សួរតែ ជុងហ្គុក មិនតប មិនដឹងចិត្តគិតទៅដល់ណាទេ សង្ស័យកំពុងភ័យខ្លាចមិត្តគេវៃព្រោះហ៊ាននិយាយអាកំបាំងថ៌ចេញទៅទាំងបានសន្យានឹងគ្នាហើយមិនប្រាប់អ្នកណា
" នែ៎! ឮយើងសួរទេថាតាំងពីពេលណា? " ថេយ៉ុង និយាយម្ដងទៀត ជុងហ្គុក ក៏ប្រញាប់មើលមកមុខរាងតូចទាំងក្នុងចិត្តរ៉េរៀថាគួរតែប្រាប់គេឬអត់?
" ចង់ដឹងធ្វើអី? " ជុងហ្គុក ដាច់ចិត្តមិនប្រាប់រាងតូចព្រោះគេមិនចង់ក្បត់សន្យាជាមួយមិត្តទេ
" ចង់ដឹងមិនបានមែនទេ? មិនចង់ដឹងក៏បានដែរ " ថេយ៉ុង ក៏ធ្វើជាដេកបែបខ្នងចង់បញ្ជាក់ថាគេកំពុងខឹងព្រោះនាយមិនប្រាប់គេ ឯអ្នកម្ខាងទៀតឃើញចឹងគេដឹងថាគេខឹងខ្លួន តែគេក៏មិនចង់ក្បត់ពាក្យសន្យាជាមួយមិត្តដែរ ឧទាហរណ៍ថា ថេយ៉ុង យកទៅប្រាប់មិត្តគេដឹងប្រាកដជាក្បាលលែងនៅលើស្មាហើយ ចឹងមានតែឱ្យខឹងសិនចាំលួងតាមក្រោយ។
សូមរង់ចាំភាគបន្ដ...

Because I Love You (Complete)Where stories live. Discover now